ទោះបីជាស្មាតហ្វូនតែងតែមាន
ការវិវត្តន៍ខ្លាំងពីមួយជំនាន់ទៅមួយជំនាន់យ៉ាងណាក៏ដោយ
ក៏ប៉ុន្តែយើងសង្កេតឃើញថា ថ្មរបស់ស្មាតហ្វូននៅតែចោទជាបញ្ហា
មិនអាចអោយអ្នកប្រើប្រាស់ មានអារម្មណ៍ស្កប់ស្កល់នៅឡើយទេ។
កម្លាំងថ្ម
មិនមែនជាមូលហេតុតែមួយគត់ដែលធ្វើអោយទូរស័ព្ទឆាប់អស់ថ្មនោះទេ
តែ Software ក៏ជាមូលហេតុចំបងមួយផងដែរ
ដូច្នេះដើម្បីបង្កើនរយៈពេលនៃការប្រើប្រាស់
អ្នកទាំងអស់គ្នាគួរតែដឹងពីគន្លឹះពិសេសមួយចំនួន។ ខាងក្រោមនេះ
គឺជាគន្លឺះពិសេសទាំង 14 ដែលអ្នកទាំងអស់គ្នាគួរតែអនុវត្តន៍
ព្រោះវានឹងមានប្រសិទ្ធភាពខ្ពស់ ធ្វើអោយរយៈពេលនៃការប្រើប្រាស់
មានរយៈពេលយូរជាងមុន។
1. ឆែកមើលរបាយការណ៍ នៃការប្រើប្រាស់ថាមពល
ប្រព័ន្ធប្រតិបត្តិការណ័ Android មានមុខងារពិសេសមួយ
ដែលវាអាចរាយការណ៍ដល់យើងថា តើមុខងារ និងកម្មវិធីអ្វីខ្លះ
ដែលប្រើប្រាស់ថាមពលថ្មប៉ុន្មានភាគរយ។
ប្រសិនបើជាវាបង្ហាញថាពន្លឺច្រើនជាងគេ សូមបិទមុខងារ ពន្លឺ
តែបើជាកម្មវិធីណាច្រើនជាងគេ អ្នកគួរតែគិតគូរឈប់ប្រើ
រឺលុបកម្មវិធីនោះ។
2. កម្មវិធីណាដែលមិនត្រូវការ សូមលុបវាចេញទៅ
អ្នកប្រើប្រាស់ទូរស័ព្ទភាគច្រើនបំផុត មិនថាគេ រឺខ្ញុំទេ
តែងតែតម្លើងកម្មវិធី និងហ្គេមណាដែលគេគិតថាមានប្រយោជន៍ រឺល្អ។
ប៉ុន្តែពួកគេមិនដែលបានបើកកម្មវិធីទាំងនោះប្រើប្រាស់នោះទេ
ដែលប្រការនេះ អាចអោយទូរស័ព្ទអ្នកខាតអង្គចងចាំ
ហើយក៏អាចប៉ះពាល់ទៅដល់ថ្មផងដែរ។
3. បិទកម្មវិធីដែលដើរនៅក្នុង Background
កម្មវិធីមួយចំនួន វាដំនើរការដោយស្វ័យប្រវិត្ត នៅក្នុងbackground
ទោះបីជាយើងបិទវាក៏ដោយ។ ស្ថិតនៅផ្នែកខាងលើនៃទូរស័ព្ទ
យើងនឹងឃើញឈ្មោះកម្មវិធីដែលកំពុងដើរ ដូច្នេះបើមិនចាំបាច់ទេ
សូមបិទវាចោលទៅ។
4. បិទ រឺបន្ថយរយៈពេល Sync/Fetch នៅក្នុងកម្មវិធី
កម្មវិធីអ៊ីម៉ែលនៅលើទូរស័ព្ទរបស់អ្នក តែងតែដំណើរការរៀងរាល់ 5 រឺ 10 នាទី
ដើម្បីទាញ និងស្វែងរកក្រែងលោមានសារមកថ្មី។
យកគួរតែបន្ថយរយៈពេលនៃការដំណើរការនេះ
រឺបើអាចសូមបិទវាចូលតែម្តងទៅ។ ដើម្បីបិទ សូមបើកកម្មវិធីអ៊ីម៉ែល
> Setting > Sync frequency។
5. បិទ NFC, Bluetooth, Wi-Fi, GPS, LTE រឺ 3G
បន្ទាប់ពីប្រើប្រាស់មុខងារទាំងនេះហើយ សូមបិទវាចោលទៅ
កុំបើកវាអោយដំណើរការចោល ព្រោះមុខងារទាំងនេះ
នឹងប្រើប្រាស់ថាមពលថ្មច្រើន ហើយក៏ធ្វើអោយទូរស័ព្ទក្តៅផងដែរ។
6. បើកមុខងារសន្សំសំចៃថ្ម (បើមាន)
ភាគច្រើនបំផុតនៃស្មាតហ្វូននាពេលបច្ចុប្បន្ននេះ
វាសុទ្ធតែបានបំពាក់មកជាមួយនូវមុខងារសន្សំសំចៃថ្ម
ដែលវានឹងបិទមុខងារណាដែលមិនសំខាន់ ដោយស្វ័យប្រវត្តិ។
7. កុំប្រើប្រាស់ Live Wallpaper
Live wallpaper ប្រើប្រាស់ថាមពលថ្មច្រើនណាស់
ហើយក៏ធ្វើអោយទូរស័ព្ទមានល្បឿនយឺតជាងមុនផងដែរ។ សូមប្រើប្រាស់
រូបភាពធម្មតា ធ្វើជា Wallpaper ទើបប្រសើរ។
8. កុំប្រើប្រាស់ Widget ច្រើនពេក
Widget គឺជាផ្ទៃមួយ ដែលអាចបង្ហាញអ្វីផ្សេងៗ នៅលើ Home Screen
អ្នកដោយផ្ទាល់តែម្តង ដែលមានដូចជាអាកាសធាតុ, ម៉ោង និង
ពត៌មានជាដើម។ Widget នេះប្រើប្រាស់រ៉េមច្រើន
ហើយក៏បង្ហិនថ្មផងដែរ។
9. កំណត់កម្រិតពន្លឺ Brightness មួយ ដែលអ្នកគិតថាសាកសម
អ្នកប្រើប្រាស់មួយចំនួន បានបើកកម្រិតពន្លឺទូរស័ព្ទរបស់គេ
អោយស្ថិតនៅកម្រិតមួយខ្ពស់តែម្តង
ដោយមិនបានខ្វល់ខ្វាយថាវាខ្ជះខ្ជាយប៉ុនណាទេ។ បើអាច
សូមបន្ថែមកម្រិតពន្លឺអោយទាប រឺក៏អាចប្រើ Auto Brightness ក៏បាន។
10. ឧស្សាហ៍អាប់ដេតកម្មវី អោយដល់ជំនាន់ចុងក្រោយបង្អស់
កម្មវិធីនីមួយៗ តែងតែមានកំណែអាប់ដេតជាប្រចាំ ហើយកំណែអាប់ដេតទាំងនោះ
តែងតែដោះស្រាយនូវចន្លោះប្រហោងផ្សេងៗ អោយវាដើរលឿន
និងស៊ីថ្មតិចជាងមុន។
11. កំណត់រយៈពេល នៃការបិទអេក្រង់ដោយស្វ័យប្រវត្តិ
ចំណុចនេះគឺជាចំណុចដ៏សំខាន់មួយ ពោលបើយើងកំណត់រយៈពេលយូរ
អោយអេក្រង់វាបិទអេក្រង់ដោយខ្លួនឯង
នោះថ្មទូរស័ព្ទយើងក៏ឆាប់អស់ទៅតាមនេះដែរ។ សូមចូលទៅកន្លែង
Setting > Display > និងជ្រើសរើសយករយៈពេល 30 វិនាទី រឺ 1 រឺ 2
នាទីទៅតាមការយល់ឃើញរបស់យើង។
12. ប្រើប្រាស់ Wallpaper និង Theme ពណ៌ខ្មៅ សម្រាប់ទូរស័ព្ទអេក្រង់ AMOLED
ពពួកស្មាតហ្វូនរបស់ Samsung មួយចំនួនធំ បានបំពាក់ដោយអេក្រង់ប្រភេទ
AMOLED ដែលវាជាប្រភេទអេក្រង់ដ៏ល្អ ពោលសម្រាប់ចំណុចណាមានពណ៌ខ្មៅ
វានឹងមិនបញ្ចេញពន្លឺនោះទេ។ ដូច្នេះបើយើងប្រើ Wallpaper ពណ៌ខ្មៅ
ទូរស័ព្ទនោះនឹងមិនចំណាយថាមពលខ្លាំង ទៅលើការបញ្ចេញពន្លឺនោះទេ។
13. បិទ រំញ័រចោល ប្រសិនបើអ្នកគិតថាវាមិនសំខាន់
រំញ័រក៏ប្រើប្រាស់ថាមពលថ្មច្រើនផងដែរ ដូច្នេះបើអាច សូមបិទរំញ័រនៅកន្លែង Setting > Sounds។
14. ប្រើប្រាស់ថ្ម ចេញពីរោងចក្រ មិនមែនជាថ្មក្លែងក្លាយ
ការប្រើប្រាស់ថ្មទូរស័ព្ទក្លែងក្លាយ អាចបង្ករគ្រោះថ្នាក់បាន
ហើយវាក៏មិនមានថាមពលអាចកាន់ថ្មបានយូរផងដែរ។
ដូច្នេះសូមរកជាវថ្មទូរស័ព្ទ
ពីក្រុមហ៊ុនផ្គត់ផ្គង់ដែលមានអជ្ញាប័ណ្ណ និងបណ័្ណធានាត្រឹមត្រូវ។
អ្នកទាំងអស់គ្នាអាចអនុវត្តន័ចំណុចមួយណាក៏បានដែរ
ទៅតាមការពេញចិត្តរបស់អ្នក មិនបាច់អនុវត្តទាំង 14
ចំណុចនេះក៏បានដែរ។ ហើយការបិទ បើកទូរស័ព្ទយើងជាប្រចាំ
ក៏អាចអោយទូរស័ព្ទយើងប្រើប្រាស់បានយូរជាងមុនផងដែរ
ព្រោះអីវានឹងបិទរាល់មុខងារ និង Service ផ្សេងៗចោលទាំងអស់។

Post a Comment