
ដូចដែល ប្រិយមិត្តបានដឹងអំពី ខេមបូរួច មកហើយ ខេមបូតែងតែ ធ្វើការបង្ហាញ ក៏ដូចជា ណែនាំ Tweak ដែលមានសារៈ ប្រយោជន៍ និង Tweak ចេញថ្មី រឺ Tweak ដែលពេញ និយមជាច្រើន ដើម្បីចែកជូន ដល់លោកអ្នក អោយបាន ជ្រាបកាន់តែ ច្បាស់ផងដែរ ។ បន្ទាប់ពី ខេមបូបាន ណែនាំ ឬ បង្ហាញ Tweak ទាំងនោះ រួចរាល់ ខេមបូតែង តែធ្វើការ វិភាគទៅលើ Tweak ដែលទើបនឹង ចេញថ្មីថា តើក្នុងចំណោម Tweak ទាំងនោះមាន ការពេញនិយម ឬ ក៏អត់ ដើម្បីប្រមូលផ្តុំ មកចែកជូន លោកអ្នក ដើម្បីអោយ លោកអ្នកបាន ជ្រាបកាន់តែ ច្បាស់ផងដែរ ជាក់ស្តែងនៅ ក្នុងសប្តាហ៍ នេះដែរ ខេមបូនឹង លើកយក Tweak ដែលទើប នឹងចេញថ្មី សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS 8 ដែលពេញ និយមជាច្រើន ដើម្បីចែកជូន ដល់ប្រិយមិត្ត ក្នុងចំណោម Tweak ដែលពេញនិយម សម្រាប់សប្តាហ៍ នេះមានដូចជា៖
1. Tweak PhotoSize

Tweak Photosize គឺជា Tweak ដែលទើបនឹង ចេញអោយ ប្រើប្រាស់ប៉ុន្មាន សប្តាហ៍នេះ ទេសម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS 8 ។ Tweak Phototsize វាមិនមែនជា Tweak សម្រាប់លេងស្តាយ អ្វីប្លែកឡើយ ប៉ុន្តែវាជា Tweak ដែលមានសារៈ ប្រយោជន៍ ពីព្រោះ Tweak នេះអោយ លោកអ្នក ដឹងពីទំហំ រូបភាពដែលមាន នៅក្នុង Camera Roll ឬ លោកអ្នក គ្រាន់តែ Select ទៅលើ រូបភាពទាំង អស់ក៏បាន ដើម្បីដឹងពីទំហំ របស់រូបភាពរបស់ លោកអ្នកនីមួយៗ ឬ ទាំងអស់ ផងដែរ។ Tweak នេះមាន ដាក់អោយទាញយក ដោយឥតគិត ថ្លៃនៅលើ Bigboss Source តែម្តងដូច្នេះ លោកអ្នក គ្រាន់តែ ចូលទៅកាន់ Cydia ស្វែងរក Photosize និងធ្វើការ តម្លើងជា ការស្រេច។ ដើម្បីអោយ កាន់តែជ្រាប ពីរបៀបប្រើ ប្រាស់ Tweak នេះសូម ចុចទីនេះ។
2. Tweak Aspectus

Tweak Aspectus គឺជា Tweak សម្រាប់បន្ថែម កម្មវិធីចាក់ ចម្រៀង មកដាក់លើ ផ្ទាំងខាងលើ (Reachability) យ៉ាងស្រស់ស្អាត និងគួរអោយ ទាក់ទាញ។ បន្ទាប់ពី Tweak នេះដាក់អោយ ប្រើប្រាស់លើ ប្រព័ន្ធប្រតិបត្តិការ iOS 8 មកមាន ប្រិយមិត្តជាច្រើន ពេញចិត្ត ជាមួយនឹង Tweak មួយនេះ ដោយសារ តែវាមាន សោភ័ណភាព គួរអោយ ទាក់ទាញ និង មើលទៅមាន រចនាបថ ស្រស់ស្អាត ជាពិសេស នៅពេលដែល លោកអ្នក ចាក់ចម្រៀង គ្រាន់តែចូល ទៅកាន់ មុខងារ Reachability ដោយគ្រាន់តែចុច ប៊ូតង់ Home ចំនួន ២ ដង លោកអ្នក នឹងឃើញ ផ្ទាំងចាក់ចម្រៀង យ៉ាងស្រស់ស្អាត ដែលអាចអោយ យើងធ្វើការ ដូរបទ និង បន្ថយ ឬ តម្លើង សម្លេងបាន យ៉ាងងាយ ស្រួលទៀតផង។ Tweak ដាក់អោយប្រិយមិត្ត ធ្វើការ ទាញយកដោយ សេរីចេញពី Biteyourapple ។ ដើម្បីអោយកាន់ តែជ្រាប ពីរបៀបតម្លើង និង ប្រើប្រាស់ Tweak នេះ សូមចុចទីនេះ ។
3. Tweak QuartzSettings

Tweak QuartzSettings គឺជា Tweak ថ្មីស្រឡាងមួយ ទៀតដែល ទើបនឹងដាក់ អោយប្រើប្រាស់ លើប្រព័ន្ធ ប្រតិបត្តិការ iOS 8 ផងដែរ។ Tweak នេះសម្រាប់ ផ្លាស់ប្តូរ ពណ៌ ទៅតាម ផ្ទាំងរូបភាព (Wallpaper) ដោយស្វ័យប្រវតិ្ត តែម្តង។ បន្ទាប់ពីតម្លើង Tweak នេះរួចរាល់ វានឹងធ្វើការ ប្រែរពណ៌អោយ ដូចទៅនឹង ពណ៌នៃរូបភាព របស់ Wallpaper។ វាទើបតែចេញ អោយប្រើប្រាស់ ថ្មីៗនេះទេ ហើយក៏ទទួលបាន ការគាំទ្រ ច្រើនផងដែរ។ Tweak នេះមានដាក់ អោយទាញយក និង តម្លើងដោយ សេរី នៅលើ Bigboss Source ដូច្នេះគ្រាន់តែ ចូលទៅកាន់ Cydia រួចធ្វើការ ស្វែងរក QuartzSettings ហើយធ្វើការតម្លើង ជាការស្រេច។ ដើម្បីអោយកាន់ តែជ្រាបពី របៀបប្រើប្រាស់ Tweak នេះ សូមចុចទីនេះ ។
4. Tweak Lockeditor

Tweak Lockeditor គឺជា Tweak ដែលមាន ចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពី Tweak ដែលខេមបូ បានរៀបរាប់ ខាងលើ វាក៏ជា Tweak ដែលទើប នឹងចេញថ្មី ហើយមានការ គាំទ្រច្រើន ពីសំណាក់ ប្រិយមិត្ត ជាច្រើន។ Tweak LockEditor គឺជា Tweak ដែលអោយ ជួយអោយ LockScreen របស់លោកអ្នក កាន់តែឡូយ និង ទាក់ទាញយ៉ាងខ្លាំង ។ ដើម្បីអោយ កាន់តែជ្រាប អោយច្បាស់ ពី Tweak នេះ និង របៀបតម្លើងសូម ចុចទីនេះ ។
ក្នុងចំណោម Tweak ទាំងបួនដែលខេមបូ បានធ្វើការ ណែនាំ ខាងលើនេះ សុទ្ធតែជា Tweak ដែលពេញនិយម និងមាន ការគាំទ្រច្រើន ពីសំណាក់ ប្រិយមិត្ត និង អ្នកប្រើប្រាស់ ជាច្រើន ប្រចាំសប្តាហ៍នេះ ។ ខេមបូនឹង ខិតខំស្វែងរក Tweak ថ្មីៗ និង ប្លែកៗជា ច្រើនទៀត ដើម្បីចែកជូន ដល់លោកអ្នកនៅពេល ក្រោយៗទៀត។
ទំព័រដើម http://cambo-report.com
Post a Comment