កាលពីសប្ដាហ៍មុននេះ ក្រុមហ៊ុន Microsoft បានធ្វើការអួតបង្ហាញរូបរាងថ្មីរបស់ប្រព័ន្ធប្រតិបត្តិការណ៍ Windows 10 នៅលើកុំព...
កាលពីសប្ដាហ៍មុននេះ ក្រុមហ៊ុន Microsoft
បានធ្វើការអួតបង្ហាញរូបរាងថ្មីរបស់ប្រព័ន្ធប្រតិបត្តិការណ៍ Windows
10 នៅលើកុំព្យូទ័រ ដែលវាមានបន្ថែមនូវមុខងារថ្មីៗជាច្រើន
ពិសេសប្លែកជាង Windows 10 ជំនាន់សាកល្បងមុនៗ។ Windows 10
សម្រាប់តេស្តសាកល្បងជំនាន់ថ្មីនេះ
យើងសង្កេតឃើញថាវាមានមុខងារថ្មីៗដូចជា Cortana
ដែលយើងអាចបញ្ជាវាអោយបើកកម្មវិធី
និងដំណើរមុខងារផ្សេងៗដោយប្រើសម្លេង, Notifications, Continuum, Start
Menu រចនាបថថ្មី និង Windows Store ថ្មីជាដើម។
នៅក្នុងនោះនៅសល់កម្មវិធីថ្មីៗជាច្រើនទៀត ដែលគេរៀបរាប់មិនអស់
ហើយប្រសិនបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍នោះ
អ្នកទាំងអស់គ្នាអាចដោនឡូដយកទៅសាកល្បងប្រើប្រាស់បានដោយឥត
គិតថ្លៃឡើយ នៅពេលនេះ។
Graphic Card : Microsoft Direct X9 និងមាន DDM Driver
អ្នកទាំងអស់គ្នាក៏ត្រូវមានគណនី Microsoft
មួយដែលអាចបង្កើតបានដោយងាយស្រួលនៅក្នុងវេបសាយ Microsoft
និងបានភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណែតងាយស្រួលក្នុងការដោនឡូដ
ឯកសារសំខាន់ៗ។
របៀបតម្លើង
របៀបតម្លើង Windows 10 សម្រាប់តេស្តសាកល្បងនេះគឺមានចំនួនពីររបៀប
ដោយមួយធ្វើឡើងដោយដោនឡូដដោយផ្ទាល់នៅក្នុង Windows Update
និងមួយទៀតធ្វើឡើងដោយដោនឡូកឯកសារ ISO ចូលទៅកាន់ Flash រូច Boot
ចូល System តែម្តង ដែលវិធីនេះវាល្អ និងគួរតែអនុវត្តជាង។
ដើម្បីធ្វើតាមវិធីទីមួយ សូមចុចទីនេះ ហើយចុចពាក្យ Start Upgrade Now និងធ្វើតាមការណែនាំ។
បន្ទាប់ពីដោនឡូដឯកសារនេះបានចប់ហើយ សូមទស្សនាវីដេអូនេះ ពីរបៀបតម្លើង
Windows 10 Preview នៅលើកុំព្យូទ័រដោយប្រើប្រាស់ USB Flash។
ទំហំឯកសារ: 2.46 GB / 3.38GB
Windows 10 Enterprise Insider Technical Preview Build 10074 (32Bit)
The part time Blogger love to blog on various categories like Web Development, SEO Guide, Tips and Tricks, Android Stuff, etc including Linux Hacking Tricks and tips. A Blogger Template Designer; designed many popular themes.
Post a Comment