ប្រសិនបើលោកអ្នកឃើញហ្គេម រឺកម្មវិធីនៅលើ Appstore
ដែលគួរអោយចង់ប្រើប្រាស់មួយ
ប៉ុន្តែវាស្រាប់តែដាក់លក់ក្នុងតម្លៃដ៏ថ្លៃ
រឺក៏អ្នកមិនមានសម្ថភាពទិញ តើអ្នកត្រូវធ្វើយ៉ាងណា?
ខ្ញុំ សូមណែនាំកម្មវិធី ដ៏ពិសេសមួយ
ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាខ្លាំង
និងមិនទាមទារអ្វីទាំងអស់ ទាំងការ Jailbreak និង App sync។
Tongbu គឺជាកម្មវិធី ដោនឡូដហ្គេមនិងកម្មវិធី ដ៏ល្បីល្បាញ និងងាយស្រួលរបស់ចិនមួយ ដែលកំពុងទទួលបានការប្រើប្រាស់ជាច្រើន មិនថានៅប្រទេសចិន ប្រទេសលោកខាងលិច និងប្រទេសកម្ពុជាយើងនោះទេ។
ដើម្បីតម្លើងកម្មវិធីនេះបាន គឺមិនទាមទារអ្វីច្រើននោះទេ
ដែលគ្រាន់តែត្រូវការ iPhone iPad និង iPod Touch ដែលដំណើរការ ដោយ
iOS 4 ឡើងទៅ និងមានភ្ជាប់ទៅកាន់អ៊ីនធឺណែតទាំងអស់។
ដំបូងសូមចូលទៅកាន់ វេបសាយ tui.tongbu.com ហើយចុចនៅប៊ូតុង Download និងចុច Install ជាការស្រេច។
ទោះបីជាកម្មវិធីនេះ មានភាសាចិនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ដែរ ចំណែកឯល្បឿននៃការដោនឡូដវិញ គឺលឿនខ្លាំងជាកម្មវិធី ដទៃ។
សូមបញ្ជាក់ម្តងទៀតថា កម្មវិធីនេះ ងាយស្រួលប្រើប្រាស់ ហើយមិនទាមទារ
ការ Jailbreak និងកុំព្យូទ័រអ្វីឡើយ គឺត្រូវការតែទូរស័ព្ទ
រឺថេប្លេតនិងមានភ្ជាប់ទៅកាន់អ៊ីនធឺណែតប៉ុណ្ណោះ។
ទំព័រដើម http://cambo-report.com
Post a Comment