Unknown Unknown Author
Title: [Cydia] ប្ដូរ​មុខ​មាត់​ថ្មី​នៃ​ iPhone​ ឬ ​iPad​ របស់​អ្នក​ជា​មួយ​នឹង​ Theme ដ៏​ស្រស់​ស្អាត​មួយ​នេះ!
Author: Unknown
Rating 5 of 5 Des:
         ការ Jailbreak គឺជារឿងដ៏ចាំបាច់មួយសម្រាប់អ្នកប្រើប្រាស់​ស្មាតហ្វូន​ ឬ​ថេប្លេត​របស់ ​Apple​ ប្រសិន​បើ​ពួក​គេ​ចង់​តម្លើង​មុ...



cover

         ការ Jailbreak គឺជារឿងដ៏ចាំបាច់មួយសម្រាប់អ្នកប្រើប្រាស់​ស្មាតហ្វូន​ ឬ​ថេប្លេត​របស់ ​Apple​ ប្រសិន​បើ​ពួក​គេ​ចង់​តម្លើង​មុខងារ​ប្លែកៗ​បន្ថែម​ ក៏​ដូច​ជា​ Theme​ សំរាប់​តុប​តែង​ឧបករណ៍​របស់​ខ្លួន​ជា​ដើម។
បើនិយាយពី Theme វិញ យើងសង្កេតឃើញថា ភាគច្រើនមាន​នៅតែ​លើ​ iPhone តែ​ប៉ុណ្ណោះ​ មិន​សូវ​សំបូរ​សម្រាប់ ​iPad ឡើយ ហើយយើងក៏​ធ្លាប់​បាន​ណែនាំ​ Theme​ ជា​ច្រើន​ផង​ដែរ​កាល​ពី​អត្ថបទ​មុនៗ។

1

                 ដោយឡែក សម្រាប់ថ្ងៃនេះវិញ យើងបានពាំនាំយក Theme ដ៏ស្រស់ស្អាតមួយ​ មក​បង្ហាញ​ជូន​ប្រិយមិត្ត​ទាំង​អស់​គ្នា ​ដើម្បី​កែច្នៃ​មុខ​មាត់​ iPhone ឬ iPad របស់​អ្នក​អោយ​កាន់​តែ​ប្លែក​ជាង​មុន។
Ace N ជា Theme ដ៏វិសេសមួយដែលត្រូវបានផលិតឡើង​ជា​មួយ​នឹង​កំរិត​រូប​ភាព​ខ្ពស់​ ពោល​គឺ​ Icon នីមួយៗ​មាន​លក្ខណៈ​ស្រស់​ស្អាត​ និង​ពណ៌​ដិត​ច្បាស់​ល្អ​គួរ​អោយ​ទាក់​ភ្នែក។​ ជា​មួយ​នឹង​ Style Icon ប្លែកៗ​ដែល​បាន​ច្នៃ​ឡើង​ជាង​ 100 Icon នឹង​ជួយ​អោយ​ Icon កម្មវិធី ឬ​ហ្គេម​របស់​អ្នក​ទាំង​អស់​ប្ដូរ​រូប​រាង​ទៅ​ជា​រាង​មូល​បី​ជ្រុង​ និង​មាន​ប្រហោង​តូច​មួយ​នៅ​ជ្រុង​ខាង​ស្ដាំ​ផ្នែក​ខាង​លើ​នៃ ​Icon នីមួយៗ ហើយ​អ្នក​អាច​ធ្វើ​ការ​ប្ដូរ​ផ្ទាំង​ Wallpaper ​បន្ថែម​ដោយ​ខ្លួន​ឯង​ដើម្បី​អោយ​ស៊ី​គ្នា​ទៅ​នឹង​ Theme នេះ​ផង​ដែរ។

2

              ដើម្បីធ្វើការតម្លើង Theme នេះ សូមអ្នកទាំងអស់គ្នាចូលទៅកាន់ Cydia -> វាយ​ពាក្យ​ Ace N (សំរាប់ iPhone) ឬ Ace N For iPad (សំរាប់ iPad) រួច​ធ្វើ​ការ​តម្លើង​ជា​ការ​ស្រេច។

បញ្ជាក់៖ សូមអ្នកធ្វើការបន្ថែម Source “repo.biteyourapple.net” ជា​មុន​សិន​ ដើម្បី​ធ្វើ​ការ​តម្លើង​ Theme នេះ​ដោយ​ឥត​គិត​ថ្លៃ។

បន្ទាប់ពីតម្លើង Theme នេះរួច សូមអ្នកចូល​ទៅ​កាន់​ WinterBoard -> Select Themes -> ជ្រើស​រើស​យក​ Ace N ឬ Ace N For iPad រួច​ធ្វើ​ការ​ Respring ជា​ការ​ស្រេច។
សម្រាប់ Theme និង Tweak បន្ថែម យើងនឹង​បង្ហាញ​ជូន​ជា​បន្ដ​នៅ​អត្ថបទ​ក្រោយៗ​ទៀត!

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top