ជាធម្មតាអ្នកប្រើប្រាស់ស្មានហ្វូនមួយចំនួន បន្ទាប់ពីបានប្រើប្រាស់កម្មវិធី ឬហ្គេមរួច ច្រើនតែចុចចេញភ្លាមដោយមិនបានបិទវាអោយឈប់ដំណើរការទាំង ស្រុងនោះទេ ពោលគឺកម្មវិធីទាំងនោះនឹងនៅដំណើរការជាប់នៅលើស្មាតហ្វូនរបស់យើង ដដែល ដោយគ្រាន់តែចូលទៅកាន់ Multitasking នោះនឹងឃើញមានកម្មវិធីជាច្រើនដែលយើងមិនទាន់បិទវាអោយបានត្រឹម ត្រូវ។ នេះជាកត្តាមួយដែលធ្វើអោយស្មាតហ្វូន ឬថេប្លេតរបស់យើងងាយនឹងឆាប់អស់ថ្ម និងដំណើរការរាងយឺតជាងធម្មតា។
ដូចនេះ អ្នកគួរតែឧស្សាហ៍ចូលទៅបិទកម្មវិធីដែលអ្នកប្រើប្រាស់រួចនៅក្នុង Multitasking ដើម្បីអោយជួយសន្សំថាមពលថ្ម និងធ្វើអោយម៉ាស៊ីនរបស់ស្មានហ្វូនដំណើរការបានរលូន។ ទាក់ទិននឹងរឿងនេះ ការបិទកម្មវិធីនៅក្នុង Multitasking គឺគួរអោយធុញទ្រាន់បន្ដិចហើយព្រោះពេលខ្លះកម្មវិធី និងហ្គេមដែលយើងបើកចោលគឺមានចំនួនច្រើន ទម្រាំតែយើងបិទអស់ វារាងចំនាយពេលយូរបន្ដិចហើយ ប៉ុន្ដែសម្រាប់ស្មាតហ្វូនពពួក Android មួយចំនួនគឺមានប៊ូតុងមួយដែលអាចបិទកម្មវិធីដែលដើរចោលម្ដង ទាំងអស់តែម្ដង ចំនែកឯ iOS វិញគឺរាងស៊ាំញ៉ាំបន្ដិច ដោយយើងត្រូវធ្វើការបិទម្ដងមួយៗទើបបាន។
ដោយមានការសំនូមពរពីប្រិយមិត្ត ថ្ងៃនេះយើងសូមណែនាំ Tweak សំរាប់ iOS 7 មួយដែលអាចអោយយើងធ្វើការបិទកម្មវិធីនៅក្នុង Multitasking ម្ដងទាំងអស់តែម្ដង។ ដើម្បីធ្វើការតម្លើង Tweak នេះសូមអ្នកចូលទៅកាន់ Cydia និងស្វែងរកជាមួយនឹងពាក្យ Purge រួចធ្វើការតម្លើងជាការស្រេច។ បន្ទាប់ពីតម្លើង Tweak នេះហើយ សូមអ្នកសាកចូលទៅកាន់ Multitasking ដោយចុចប៊ូតុង Home ពីរដង រួចសូមចុចទៅលើ Icon នៃកម្មវិធីណាមួយដែលបើកចោលអោយជាប់ នោះអ្នកនឹងឃើញផ្ទាំងអក្សរមួយលោតបង្ហាញថា “Kill all apps?” បន្ទាប់មកចុចទៅលើ “Yes” ដូចនេះកម្មវិធីទាំងអស់ដែលបើកចោលនឹងបិទព្រមគ្នាតែម្ដង។ Purge ដំណើរការបានទាំងនៅលើ iPhone និង iPad ចាប់ពីជំនាន់ iOS 7.0 ឡើងទៅ យើងសង្ឃឹមថា Tweak នេះនឹងមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា។
ទំព័រដើម http://cambo-report.com
Post a Comment