មិត្តអ្នកអានមួយចំនួនដែលមានបញ្ហាត្រង់ការមើល icon របស់ប្រព័ន្ធប្រតិបត្តិការ iOS7 ព្រិលៗមិនសូវច្បាស់ ជាពិសេសចាស់ៗ លោកពូ និងអ្នកមីង មួយចំនួនតែងតែរអ៊ូពីការមើលមិនច្បាស់ដូចកាលពីប្រព័ន្ធ ប្រតិបត្តិការមុនៗសោះ។ ពេលនេះលែងមានបញ្ហាទៀតហើយ យើងនឹងណែនាំ Theme មួយទៀតដែលមានឈ្មោះថា Solstice ដែលមានរូបរាងបួនជ្រុង, គែមជុំវិញកោង, មានលក្ខណៈ 3D, ថែមទាំងមានស្រមោលឆ្លុះគួរឲ្យទាក់ទាញ និងពណ៌ដិតច្បាស់ល្អ។ ដូចនេះកូនៗ ឬក្មួយ ដែលបានឃើញ Theme នេះអាចយកទៅដំឡើងឲ្យពូមីង ឬម៉ាក់ប៉ា ដែលតែងតែរអ៊ូថាមើល icon នោះមិនសូវច្បាស់បាន ប៉ុន្តែវាតម្រូវឲ្យទូរស័ព្ទដែលដំនើរការដោយប្រព័ន្ធប្រតិបត្តិការ iOS7 នោះត្រូវ Jailbreak ហើយ។
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
- បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Solstice ហើយធ្វើការដំឡើង
- បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយក Solstice, Solstice Status Bar, Solstice Clean Slider និង Solstrice Alt Status Bar ។
- បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នកមិនទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើសរើសឲ្យបានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននឹងធ្វើការ Respring ដូចការណែនាំខាងលើ។
បន្ទាប់ពីធ្វើការដំឡើង Theme ខាងលើនេះរួច អ្នកប្រាកដជាបានឃើញ
Homescreen របស់អ្នកជាមួយនឹង Icons ស្អាតៗរាងជ្រុង
ប៉ុន្តែគែមជុំវិញកោង, មានលក្ខណៈផុសៗដូចជា 3D
មានពណ៌ចំរុះស្រស់ស្អាត, មានស្រមោលនៅពីក្រោម Icon
ថែមទាំងធ្វើឲ្យអ្នកប្រើប្រាស់មើលកាន់តែច្បាស់
និងមិនធុញនៅពេលដែលប្រើ ហើយសាកសមបំផុតជាមួយមនុស្សគ្រប់វ័យ។
ទំព័រដើម http://cambo-report.com
Post a Comment