បន្ទាប់ពី iOS 7.1.x បាន Jailbreak ដោយជោគជ័យមក យើងសង្កេតឃើញថាមាន
Cydia Tweak តែមួយចំនួនប៉ុណ្ណោះ ដែលអាចដំណើរការជាមួយ iOS 7.1.1
បាន។ ថ្ងៃនេះ យើងនឹងលើកយក Tweak កំពូលៗទាំងប្រាំបី
មកណែនាំអោយអ្នកទាំងអស់គ្នាបានសាកល្បងប្រើប្រាស់
ហើយយើងជឿជាក់ថា យ៉ាងហោចណាស់ក៏លោកអ្នកពេញចិត្ត Tweak
ចំនួនប្រាំក្នុងចំណោមប្រាំបីនេះដែរ។
មុននឹងតម្លើង Tweak ទាំងនេះសូមបញ្ចូល Source មួយចូលទៅកាន់ក្នុងកម្មវិធី Cydia សិន ដោយដំបូងបើកកម្មវិធី Cydia > ចុចលើពាក្យ Source > Edit > Add > វាយពាក្យ “ http://repo.biteyourapple.net” រួចចុច Add ជាការស្រេច។ មូលហេតុដែលយើងតម្លើង Source នេះ ក៏ព្រោះតែវាសំបូរទៅដោយ Tweak និង កម្មវិធីឥតគិតថ្លៃជាច្រើន។ ខាងក្រោមនេះគឺជា Tweak កំពូលៗទាំងដប់ ដែលលោកអ្នកអាចតម្លើងវាបានដោយឥតគិតថ្លៃ ដោយបើកកម្មវិធី Cydia រួចចុចក្រឡោនស្វែងរក និងបំពេញឈ្មោះ Tweak រួចតម្លើងជាការស្រេច។
1. Alkaline : ប្រើដើម្បីផ្លាស់ប្តូរក្រឡោនថ្ម iPhone, iPad និង
iPod touch យើងទៅជាស្តាយផ្សេងៗដែលយើងពេញចិត្ត។
វាគឺជាជម្រើសដ៏ល្អមួយ
សម្រាប់អ្នកដែលចូលចិត្តធ្វើការកែកុនអ្វីផ្សេងៗ។
2. Auki: ឆ្លើយតបសារបានកាន់តែរហ័សជាងមុន នៅផ្នែកខាងលើនៃទូរស័ព្ទតែម្តង។ វាស្រដៀងទៅនឹង Tweak ឈ្មោះ Bite SMS ដែរ ប៉ុន្តែ Tweak ឈ្មោះ Auki នេះមានភាពសាមញ្ញ និងងាយស្រួលប្រើប្រាស់ជាង។
3. Auxo 2: គឺជា Tweak ដ៏អស្ចារ្យមួយ ដែលយើងសូមណែនាំអោយប្រើប្រាស់កុំរំលងឡើយ។ Tweak នេះនឹងអនុញ្ញាត្តិអោយយើងលោតចេញពីកម្មវិធីមួយ ទៅកម្មវិធីមួយយ៉ាងងាយស្រួលបំផុតដោយអូសពីក្រោមឡើងលើ នៅផ្នែកខាងឆ្វេងនៃ iPhone រឺ iPad។ រឺក៏ដើម្បីចូលទៅកាន់ Multitasking (កម្មវិធីកំពុងដំណើរការទាំងអស់ដោយគ្រាន់តែអូសពីក្រោមឡើងលើ នៅចំណុចកណ្តាល និងអូសពីក្រោមទៅលើ នៅផ្នែកខាងស្តាំ ដើម្បីបិទកម្មវិធី។ ដើម្បីដឹងពីវិធីប្រើប្រាស់វាបន្ថែម សូមចុចទីនេះ ។
4. Barrel: ប្រើដើម្បីផ្លាស់ប្តូរកាយវិកានៅពេលដែលយើងគ្រវាស icon នៅលើផ្ទៃអេក្រង់អោយចេញជារូបរាងផ្សេងៗ ដូចជាក្រឡាប់ចាក់ ការ៉េ រង្វង់មូលជាដើម។ Tweak នេះទទួលបានការពេញនិយមក្នុងការប្រើប្រាស់ជាយូរណាស់មកហើយ តាំងពី iOS 3 មកម្ល៉េះ។
5. Zeppelin: ប្រើដើម្បីផ្លាស់ប្តូរ Logo កន្លែងសេវាទៅជារូបភាពផ្សេងៗទៅតាមចំណង់ចំណូលចិត្ត។ បន្ទាប់ពីតម្លើង Tweak នេះហើយសូមចូលទៅកាន់ Setting > Zeppelin និងជ្រើសរើសយករូបណាមួយដែលអ្នកពេញចិត្ត។ យើងក៏អាចដាក់ជាឡូហ្គោភាសាខ្មែរផងដែរ ដោយចូលទៅក្នុងកម្មវិធី Cydia រួចស្វែងរកពាក្យ “ Cambodia Carriers “ និងតម្លើងជាការស្រេច។
6. JellyLock7: ធ្វើអោយផ្ទៃចាក់សោរអេក្រង់របស់អ្នកកាន់តែស្រស់ស្អាតជាងមុន ជាមួយនឹងរបៀបដោះសោរថ្មី ដោយមានរចនាបថស្រដៀងទៅនឹងចិញ្ជៀន។ យើងក៏អាចបើកកម្មវិធីសំណប់ចិត្តរបស់យើងណាមួយអោយកាន់តែរហ័សជាង មុនផងដែរ ជាមួយនឹង Tweak មួយនេះ។
7. SwipeSelection: វាគឺជា Tweak ដ៏ពិសេសមួយសម្រាប់អ្នកដែលចូលចិត្តសរសេរអក្សរ សរសេរសារឆ្លើយតប។ ព្រោះអី Tweak នេះនឹងផ្លាស់ប្តូរក្តារចុច iPhone រឺ iPad របស់អ្នកទៅជា Trackpad ដូចនៅលើ Laptop វិញ ដែលអាចធ្វើការរំកិលកន្លែងវាយអក្សរ Copy រឺ Paste បានលឿនជាងមុន។
8. Springtomize 3: គឺជា Tweak ដ៏អស្ចារ្យមួយ ដែលអាចអោយយើងធ្វើការកែសម្រួលបានអ្វីៗច្រើនណាស់ ដែលអ្នកនឹងស្មានមិនដល់។ វាអាចអនុញ្ញាត្តិអោយយើងធ្វើការផ្លាស់ប្តូរល្បឿនកាយវិការ, Appslider, icon និងរចនា status bar ជាដើម។ ដើម្បីដឹងពីរបៀបប្រើប្រាស់ សូមចុចទីនេះ ។
សូមបញ្ជាក់ម្តងទៀតថា Tweak
នេះអាចដំណើរការបានទាំងលើប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.0.x និង iOS 7.1.x
បានយ៉ាងរលូនបំផុត ប៉ុន្តែយល់ល្អសូមកុំតម្លើង Tweak ច្រើនជាង
10 អី ព្រោះអីវាអាចប៉ះពាល់ដល់ឧបករណ៍របស់អ្នក
ទំព័រដើម http://cambo-report.com
Post a Comment