Unknown Unknown Author
Title: ក្តៅៗ! អំពី​វិធី​សាស្ត្រ​ប្រើ​ប្រាស់ Facebook ដោយ​មិន​ចាំ​បាច់​ប្រើ​​ប្រាស់ Facebook Messenger លើ Device ដែល​មិន​ទាន់ Jailbreak (មានវីដេអូ)
Author: Unknown
Rating 5 of 5 Des:
                មានប្រិយមិត្តជាច្រើន តែងតែចោទសួរ មកកាន់យើងខ្ញុំ អំពីវិធីសាស្រ្តប្រើប្រាស់ កម្មវិធី  Facebook ដោយ​មិន​ចាំបាច់ប្រើប្រាស់ ...

cover

                មានប្រិយមិត្តជាច្រើន តែងតែចោទសួរ មកកាន់យើងខ្ញុំ អំពីវិធីសាស្រ្តប្រើប្រាស់ កម្មវិធី  Facebook ដោយ​មិន​ចាំបាច់ប្រើប្រាស់ កម្មវិធី Messenger នៅលើ ប្រព័ន្ធប្រតិបត្តិការ iOS 8 ដោយមិនទាន់បាន Jailbreak។ ធ្លាប់តែធ្វើបាននៅលើ Device ដែល Jailbreak រួចរាល់ ប៉ុន្តែក៏នៅតែមាន ភាពស្មុគស្មាញ​ដដែល និង មានភាពសាំញាំ ​ទៀតផង គឺត្រូវទម្លាក់ Version របស់ Facebook ហើយត្រូវទាញយក Tweak Facebook noneedmessenger ពី Cydia ទៀត។
សម្រាប់ថ្ងៃនេះវិញ យើងនឹងធ្វើការ បង្ហាញអំពី វិធីងាយៗ ក្នុងការប្រើប្រាស់ កម្មវិធី Facebook ដោយ​មិន​ចាំបាច់ប្រើប្រាស់ Facebook Messenger ទៀតទេ ហើយនៅលើ Device ដែលមិនទាន់ Jailbreak ផងដែរ សូម្បីតែ iOS 8.4 Beta ក៏អាចប្រើប្រាស់បានដែរ។ កាលពីអត្ថបទមុន អំពីវិធីសាស្រ្តក្នុងការ ទាញ​យក Facebook បានដ៏ទៅពីរ ខេមបូក៏បាន បញ្ជាក់ត្រង់ចំនុចនេះផងដែរ ប៉ុន្តែអត្ថបទនោះមិនបានបញ្ជាក់ ច្បាស់លាស់ទេ ព្រោះផ្តោតទៅលើតែ អំពីរបៀបប្រើប្រាស់ កម្មវិធី Facebook ដល់ទៅពីរនៅលើ Device តែមួយ។ ដូច្នេះសម្រាប់ ប្រិយមិត្ត ដែលមិនចង់ប្រើប្រាស់ កម្មវិធី Facebook Messenger អាច​ងាក​មក​សាក​ល្បង វិធីសាស្រ្តដែលខេមបូបាន បង្ហាញនេះ។ តោះសាកល្បងធ្វើការ តម្លើងកម្មវិធី Facebook ថ្មី​ចេញពី Hipstore ជាមុនសិន៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
  • Device របស់លោកអ្នកមិនចាំបាច់ Jailbreak ឡើយ
វិធីតម្លើង និង របៀបប្រើប្រាស់
  • ជាដំបូងសូមបើក តំណរនេះ ជាមួយនឹងកម្មវិធី Safari រួចធ្វើការ Install
  • រង់ចាំការ Install ចប់សព្វគ្រប់រួចធ្វើការបើក Hip Store ដែល Install រួចរាល់នៅលើ Home Screen របស់លោកអ្នក រួចស្វែងរក Facebook 12 នឹងធ្វើការ ទាញយក រួចចុចពាក្យ Install ជា​ការស្រេច
  • ក្រោយពី ធ្វើការតម្លើងកម្មវិធី Facebook 12 រួចរាល់សូមលុបកម្មវិធី Facebook Messenger ចេញពី Device របស់លោកអ្នក រួចបើក កម្មវិធី Facebook 12 ដែលបានទាញយកពី Hip Store អម្បាញ់មិញ ធ្វើការ Login ជាមួយគណនី របស់លោកអ្នកជាការស្រេច។

1

សូមទស្សនាវីដេអូខាងក្រោម

    

សូមបញ្ជាក់៖ មុននឹងបើកកម្មវិធី Facebook នេះប្រើប្រាស់សូមធ្វើការ លុប Facebook Messenger ចេញ​ពី Device របស់លោកអ្នកជាមុនសិន ។

About Author

Advertisement

Post a Comment

 
Top