Unknown Unknown Author
Title: ដឹង​ទេ​ថា ពពួក Hacker ចង់​ឱ្យ​អ្នក​ប្រព្រឹត្ត​កំហុស​ឆ្គង​ទាំង​នេះ​ខ្លាំងណាស់!
Author: Unknown
Rating 5 of 5 Des:
Hacker រឺអ្នកបំបែកកូដ គឺជាជន ឱកាសនិយមមួយ ដែលពួកគេ តែងតែចូល ជ្រៀតជ្រែក ស្វែងរក ពត៌មាន ឯកសារ ទិន្នន័យផ្សេងៗ របស់អ្នក ទាំងអស់គ្នា តាមរយៈ ប្...


Hacker រឺអ្នកបំបែកកូដ គឺជាជន ឱកាសនិយមមួយ ដែលពួកគេ តែងតែចូល ជ្រៀតជ្រែក ស្វែងរក ពត៌មាន ឯកសារ ទិន្នន័យផ្សេងៗ របស់អ្នក ទាំងអស់គ្នា តាមរយៈ ប្រព័ន្ធអ៊ីនធឺណែត យ៉ាងសំងាត់បំផុត។ ប្រសិនបើអ្នក ហ៊ានតែ មានកំហុសឆ្គង បន្តិចបន្តួច ពួកនេះ អាចនឹង ចូលលុក លុយឯកសារ ពត៌មាន របស់អ្នកបាន គ្រប់ពេល។
ហើយតើអ្វីទៅ ជាកំហុសឆ្គង របស់មនុស្សទូទៅ ដែលពពួក Hacker តែងតែចង់ អោយអ្នក ទាំងអស់គ្នា ប្រព្រឹត្ត? ចម្លើយនោះគឺ កំហុសឆ្គង ក្នុងការជ្រើសរើស លេខសំងាត់! ប្រសិនបើអ្នក ហ៊ានតែ ជ្រើសរើស យកលេខសំងាត់ ខ្លី ងាយស្រួល ចាំនោះ ពពួក hacker ក៏វាងាយស្រួល ក្នុងការ លុកលុយ បានស្រួលទៅតាមនោះដែរ។
cover
ប្រសិនបើអ្នក ចង់ដង់ពីវិធី ជ្រើសរើស លេខសំងាត់ ដែលត្រឹមត្រូវ មានភាពរឹងមាំ ការពារមិនអោយ ពពួក Hacker នេះអាចចូល ជ្រៀតជ្រែក បាននោះ សូមសិក្សា ពីវិធីទាំងបី ​ខាងក្រោមនេះ ជាមួយយើង ទាំងអស់គ្នា
  1. កុំជ្រើសរើសលេខសំងាត់​ដែលងាយស្រួលទាយ
លេខសំងាត់ ដែលគេពេញ និយមប្រើ ច្រើនបំផុត គឺ 123456, 12345678, abcd1234 … ហើយតើវា អាច ទៅរួចដែរទេ ថាវាមាន សុវត្ថិភាពនោះ? ពពួក Hacker ពួកគេមាន កម្មវិធី បញ្ចូលលេខ សំងាត់ ដោយព្រាវ ហេតុដូច្នេះហើយ ប្រសិនបើ លេខសំងាត់ អ្នកកាន់ តែស្រួល នោះពួកគេ ក៏កាន់តែអាច ទាយត្រូវដូចគ្នា។
លេខសំងាត់ ដែលមានភាពរឹងមាំ មិនងាយអ្នក ណាទាយ ត្រូវនោះគឺ
  • មានអក្សរធំ 1 អក្សរតូច 5 និងមានលេខ 3 ខ្ទង់ (Ex: Cambor168)
  • មានអក្សរធំ 1 អក្សរតូច 6 និងមានលេខ 2 ខ្ទង់ (Ex: Cambore70)
  • មានអក្សរធំ 1 អក្សរតូច 3 និងមានលេខ 5 ខ្ទង់ ( Ex: Khme20156)
ខាងលើនេះ គ្រាន់តែជា ឧទាហារណ៍លេខសំងាត់ ដែលខ្លី ហើយមាន សុវត្ថិភាព ប៉ុណ្ណោះ ហើយអ្នក អាចធ្វើការ បង្កើន ចំនួនលេខ និងអក្សរ អោយបាន គាន់តែច្រើន និងកាន់តែល្អ ហើយចៀសវាង កុំអោយ ប្រកបចេញ ឈ្មោះរបស់អ្នក រឺឈ្មោះ អ្វីមួយ។
  1. លេខសំងាត់ ត្រូវតែមាន លេខ រឺអក្សរ យ៉ាងហោចណាស់ 8 ខ្ទង់
លេខសំងាត់ កាលណា កាន់តែវែង គឺកាន់តែ មានសុវត្ថិភាពខ្ពស់ មិនងាយ មាននរណា អាចធ្វើការទស្សន៍ទាយ បានត្រឹមត្រូវទេ។ ជាទូទៅ លេខសំងាត់ គួរតែមាន លេខ និងអក្សរ យ៉ាងតិចបំផុត គឺចំនួន 8 ខ្ទង់ មិនអោយតិច ជាងនេះទេ។ ជឿទេ ថាលេខសំងាត់ របស់ក្រុមហ៊ុន នានា គេប្រើប្រាស់ រហូតដល់ 20 ខ្ទង់ និងច្រើនជាង នេះទៅទៀត។
  1. កុំប្រើលេខសំងាត់ដដែល នៅគ្រប់កន្លែងទាំងអស់
មនុស្ស ភាគច្រើន តែងតែប្រើប្រាស់ លេខសំងាត់មួយ នៅគ្រប់កន្លែង ទាំងអស់ មិនថា Facebook, Email, Instagram, iCloud, Yahoo … អ្វីនោះទេ។ តើការប្រើ លេខសំងាត់ តែមួយ នៅច្រើន កន្លែងនេះ​វានឹង ផ្តល់ផលវិបាក អ្វីខ្លះទៅ?
គឺនៅពេលដែលគេ បានទាយ លេខសំងាត់ របស់អ្នក ត្រូវមួយហើយ គេនឹងប្រើ លេខសំងាត់នេះ ទៅប្រើនៅកន្លែង ផ្សេងទៀត ហេតុដូច្នេះហើយ អ្នកនឹង រងគ្រោះ ធ្ងន់ធ្ងរបំផុត។
Strong-Password-Guide
ជាការពិតណាស់ លើលោកនេះ មិនមែនមានតែ Hacker មួយទេ ដែលចង់ចូល លុកលុយ ទិន្នន័យអ្នក ចង់បើកគណនី Facebook, Gmail… របស់អ្នកប្រើនោះ ក៏ប៉ុន្តែ ក្នុងនោះ ក៏មានសត្រូវអ្នក មិត្តភក្កិ របស់អ្នក និងមនុស្ស ដែលអ្នក ស្គាល់ ដទៃទៀតដែរ។ ហេតុដូច្នេះហើយ មានលេខសំងាត់ ដ៏ខ្លាំងក្លា និងសំងាត់មួយគឺជារឿងចាំបាច់។
សម្រាប់ដំបូន្មានរបស់យើង អ្នកគួរតែ ប្រើលេខសំងាត់ ដែលលាយឡំដោយ អក្សរតូច អក្សរធំ លេខ និងសញ្ញា ហើយហាម ដាច់ខាត ប្រើឈ្មោះ របស់អ្នក ជាលេខសំងាត់។ លេខសំងាត់ ដែលមាន ប្រព័ន្ធ សុវត្ថិភាពខ្ពស់ មិនងាយ ទាយត្រូវនោះ មានដូចជា (BwwB2RFB) ( Ka_Roar72) (Ser-nuk124) ជាដើម។
ផ្លាស់ប្តូរ លេខសំងាត់ ថ្ងៃនេះ ចៀសវាងជួបប្រទះ បញ្ហានៅថ្ងៃមុខ។ សម្រាប់បទពិសោធខ្ញុំផ្ទាល់ ខ្ញុំសង្កេតឃើញ​ អ្នកប្រើប្រាស់ នៅកម្ពុជា ភាគច្រើន ប្រើប្រាស់ លេខសំងាត់ ងាយស្រួល ទស្សទាយបំផុត ហើយបួន ប្រាំខែ ទើបគេ ផ្លាស់ប្តូរម្តង។ សូមគិតគូ ឡើងវិញ អំពីបញ្ហានេះ ប្រសិនបើអ្នក ស្រឡាញ់ ទិន្ន័យ ​ឯកសារ គណនី​ Facebook, Gmail … របស់អ្នក។

About Author

Advertisement

Post a Comment

 
Top