Unknown Unknown Author
Title: [Cydia] ធុញ​ទ្រាន់​នឹង Notification លោត​មក​នៅ​ពេល​ដែល​លោក​​អ្នក​កំពុង​ទស្សនា​វីដេអូ​ផ្សេងៗ​មែនទេ? សាក​ល្បង​ជា​មួយ​នឹង Tweak NoBanner
Author: Unknown
Rating 5 of 5 Des:
ប្រហែលជាមាន​ប្រិយ​មិត្ត​ជា​ច្រើន​ធុញ​ទ្រាន់​នឹង Notification របស់​កម្មវិធី ឬ សារ​ដំណឹងផ្សេងៗ នៅ​ពេល​​​ដែល​ខ្លួន កំពុង​តែ​ទស្សនា​វីដេអូ​...

cover
ប្រហែលជាមាន​ប្រិយ​មិត្ត​ជា​ច្រើន​ធុញ​ទ្រាន់​នឹង Notification របស់​កម្មវិធី ឬ សារ​ដំណឹងផ្សេងៗ នៅ​ពេល​​​ដែល​ខ្លួន កំពុង​តែ​ទស្សនា​វីដេអូ​យ៉ាង​ជក់​ចិត្ត ហើយ​មិនចង់អោយ Notification របស់កម្មវិធី ឬ ហ្គេម​ទាំង​នោះ​លោតមករំខាន អារម្មណ៍របស់លោកអ្នកឡើយ។
ដូច្នេះខេមបូសូមធ្វើការ ណែនាំ Tweak មួយដែលមានឈ្មោះថា NoBanner ជា Tweak សម្រាប់ Pause បានន័យថា នៅពេលដែលលោកអ្នក កំពុងតែ ទស្សនាវីដេអូ ណាមួយ គឺរាល់ ដំណឹង Notification កម្ម​វិធី ឬ ហ្គេមដែលមាននៅលើ Device របស់លោកអ្នកត្រូវបាន ផ្អាកជាបណ្តោះ អាសន្ន ហើយមិនអាច លោត​មករំខានប្រិយមិត្តឡើយ។ ក្រោយពេលដែលទស្សនា វីដេអូ របស់ប្រិយមិត្ត ចប់ Notification ទាំង​នោះ នឹង លោតមកដោយ ស្វ័យប្រវត្តិ តែម្តង។ តោះសាកល្បងតម្លើង ទាំងអស់គ្នា៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ​ iOS 8
  • Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
 វិធីតម្លើង និង របៀបប្រើប្រាស់​
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើលោកអ្នកមាន Source រួចរាល់គ្រាន់តែធ្វើការ Refresh ជាការស្រេច
  • ក្រោយពីធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើការស្វែងរក NoBanner ហើយធ្វើការ Respring Device របស់លោកអ្នក
  • ដើម្បីអោយ Device របស់លោកអ្នកដំណើរការកាន់តែរលូន សូមធ្វើការ បិទបើក Device របស់លោកអ្នកឡើងវិញ
  • បន្ទាប់ពីធ្វើការ តម្លើងរួចរាល់ លោកអ្នកអាចទស្សនាវីដេអូផ្សេងៗ បានដោយមិនចាំបាច់ ព្រួយបារម្ភ ខ្លាច Notification លោតមករំខានទៀតឡើយ1
ខេមបូសង្ឈឹមថា លោកអ្នកនឹងពេញ ជាមួយនឹង Tweak មួយនេះ ខេមបូនឹងខិតខំស្វែងរក Tweak ដែល​ប្លែកៗ និង មានរៈប្រយោជន៍ជាច្រើនទៀត ដើម្បីចែកជូនដល់លោកអ្នក នៅពេលក្រោយៗទៀត។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top