Unknown Unknown Author
Title: របៀប បង្កើត​គណនី Apple ID ដោយ​គ្មាន Credit Card នៅលើ Device !!! ( មានវីដេអូ )
Author: Unknown
Rating 5 of 5 Des:
លោកអ្នក​ប្រហែល​ជា​បាន​អាន រួច​មក​ហើយ​​អំពី​គន្លឹះ ក្នុងការ​បង្កើត​គណនី Apple ID ដោយ​គ្មាន Credit Card ដែល​ប្រើ​ប្រាស់​កុំព្យូទ័រ​រួម​មកហើយ ...
លោកអ្នក​ប្រហែល​ជា​បាន​អាន រួច​មក​ហើយ​​អំពី​គន្លឹះ ក្នុងការ​បង្កើត​គណនី Apple ID ដោយ​គ្មាន Credit Card ដែល​ប្រើ​ប្រាស់​កុំព្យូទ័រ​រួម​មកហើយ ។ អត្ថបទនេះ សំបុក​អាយធី នឹង​លើក​យក​គន្លឹះ​ ដដែល​នេះ ប៉ុន្តែ​នឹង​ប្រើប្រាស់​ជាមួយ iPhone, iPad ឬ iPod ជាដើម ។
select_none_payment_thumb

ជំហាន​ដំបូង៖ តំឡើង​កម្មវិធី​ឥត​គិតថ្លៃ

សូម​លោកអ្នក​បើក​កម្មវិធី App Store ដែល​មាន​ស្រាប់​ក្នុង​ទូរស័ព្ទ iPhone, iPad ឬ​ iPod របស់​លោកអ្នក ហើយ​ស្វែង​រក​កម្មវិធី​ ឥត​គិត​ថ្លៃ ណាមួយក៏បាន ហើយ​ចុច​តំឡើង​ ។
  • ចុចលើប៊ូតុង Free
  • ចុចលើប៊ូតុង Install App
Download_Free_Apps
Install_Apps

ជំហាន​ទី២៖ បង្កើត​គណនី​ថ្មី

ប្រសិន​បើ​លោកអ្នក មិនដែល Login Apple ID ឬ​គ្មាន​គណនីទេ​នោះ លោកអ្នក​នឹង​ឃើញ​ផ្ទាំង​ដែល​ទាម​ទារ​ឲ្យ​លោកអ្នក​បង្កើត​គណនី​ថ្មី ឬ​ប្រើប្រាស់​គណនី​ដែល​មានស្រាប់ (សូម​ប្រយ័ត្ន មុននឹង​ប្រើ​គណនី​របស់​អ្នក​ដទៃ) ។
  • លោកអ្នក​ត្រូវ​ចុចលើប៊ូតុង Create New Apple ID ដើម្បី​បង្កើត​គណនី​ថ្មី
Create_New_Account

ជំហាន​ទី៣៖ ជ្រើសរើស​ប្រទេស

លោកអ្នក​អាច​ជ្រើស​រើស​ប្រទេស​ ដោយ​សេរី ប៉ុន្តែ​លោកអ្នក​គួរ​តែ​ជ្រើសរើស ប្រទេស​អាមេរិក (United States) ដែល​ភាគ​ច្រើន ​បាន​បង្កើត​គណនី​ ដោយ​មិនចាំបាច់​ប្រើប្រាស់ Credit Card ឡើយ ។​
select_country

ជំហានទី៤៖ បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក ដែល​ត្រូវការ

បន្ត​ពី​ជំហាន​ខាងលើ លោកអ្នក​ត្រូវ​អាន និង​យល់ព្រម តាម​លក្ខខណ្ឌ​របស់ iTunes Store ដោយ​ចុចលើ​ប៊ូតុង Agree ហើយ​ចុច​ប៊ូតុង Continue ។ បន្ទាប់​មក​ សូម​លោកអ្នកវាយ​បញ្ចូល សារ​អេឡិចត្រូនិច លេខ​សម្ងាត់ ដូច​អត្ថបទ​គន្លឹះ​ខាងក្រោម ។

ជំហាន​ទី៥៖ ជ្រើសរើស None

ដល់​ចំនុចនេះ លោកអ្នក​អាច​ជ្រើស​រើស​ប្រភេទ នៃ​ការ​បង់​ប្រាក់ (Payment) ដោយ​ប្រើ ឬ​មិនប្រើ​ Credit Card ។ ប្រសិន​បើ លោកអ្នក​មិនចង់​ប្រើ Credit Card ទេ លោកអ្នក​ត្រូវ​ចុចលើ None ហើយ​ចុច​ប៊ូតុង Next ។

select_none_payment

ជំហាន​ទី៦៖ បំពេញ​ព័ត៌​មាន​មួយ​ចំនួន​ទៀត

បន្ទាប់​ពី​បាន​ជ្រើស​រើស None រួច​មកហើយ​ នោះ​លោកអ្នក​ចាំបាច់​ត្រូវ​បំពេញ ព័ត៌មាន​មួយ​ចំនួន ដែល​មាន​ដូចជា៖ សារ​អេឡិច​ត្រូនិច អាសយដ្ឋាន លេខ​ទូរស័ព្ទ ជាដើម ។ លោកអ្នក​អាច​ស្វែង​រក​ព័ត៌មាន ឬ​អាសយដ្ឋាន​​តាម​ប្រទេស​ដែល​លោកអ្នក បាន​ជ្រើសរើស​នៅខាងលើ ដើម្បី​​ឲ្យ iTunes Store អាច verify បាន​ដោយ​ត្រឹមត្រូវ ។ បើ​លោកអ្នក​វាយ​អាសយ​ដ្ឋាន​ខុស​ច្រើនដង នោះ​លោកអ្នក​នឹង​អាច Block ដែល​ធ្វើ​ឲ្យ​លោកអ្នក មិនអាច​បញ្ចប់​ជំហាន​ចុងក្រោយនេះ ។
លោកអ្នក​អាច​ស្វែងរក​ព័ត៌មាន​គំរូ​ តាម​តំណ​ភ្ជាប់​នេះ ។

ជំហានទី៧៖ បញ្ជាក់​គណនី​លោកអ្នក

នៅពេល​ដែល​លោកអ្នក​ បាន​សម្រេច​ជំហាន​ខាងលើ​រួចហើយ លោកអ្នក​នឹង​ឃើញ ផ្ទាំង​បង្ហាញ​ពី Verify Your Account ។ សូម​លោកអ្នក​ចុចលើប៊ូតុង Done ។
verify_account

ជំហាន​ទី៨៖ បញ្ជាក់​គណនី តាមរយៈ​សារ​អេឡិច​ត្រូនិច

សូម​ចូល​ទៅ​បើក សារ​ឡិច​ត្រូ​និច លោកអ្នក​ហើយ​ចុចលើ​តំណភ្ជាប់ Verify ដើម្បី Activate គណនី Apple ID ។ ពេល​ដែល​លោកអ្នក​បាន​ចុចហើយ វានឹង​បង្ហាញ​ទម្រង់​ឲ្យ​លោកអ្នក​បំពេញ Apple ID (សារ​អេឡិច​ត្រូនិច​របស់​អ្នក ឧទាហរណ៍៖ sopheak@abc.com ជាដើម) និង​លេខ​សម្ងាត់ រួច​ចុចលើ​ប៊ូតុង Verify Address ។
verify_address_login

ជំហាន​ចុងក្រោយ៖ ​បង្កើត​គណនី​បាន​ជោគជ័យ

thank_you_verify
  • ដូច្នេះ លោកអ្នក​អាច​វាយ​សារ​អេឡិច​ត្រូនិច និង​លេខ​សម្ងាត់ របស់​ខ្លួន​ផ្ទាល់ នៅពេល​តំឡើង​កម្មវិធី​នានា នៅលើ​ឧបករណ៍​អេឡិច​ត្រូនិច ដូចជា iPhone, iPad និង iPod ជាដើម ។
Login

 សូម​សាកល្បង​អនុវត្តន៍ នៅលើ​ទូរស័ព្ទ ឬឧបករណ៍​ប្រភេទ iDevice របស់​លោកអ្នក​ដោយ​ផ្ទាល់ ដោយ​មិន​ចាំបាច់​ត្រូវ​ការ​កុំព្យូទ័រ​ឡើយ ។
ចំណាំ៖ ទោះ​គ្មាន Credit Card លោកអ្នក​នៅតែ​អាច​ទិញ​កម្មវិធី ឬ​ទំនិញ នានា​តាមរយៈ App Store បាន​ផងដែរ ។

សូមមើលវីដេអូខាងក្រោមនេះ៖ 

About Author

Advertisement

Post a Comment

 
Top