ក្រោយពី TaiG បានបញ្ចេញ Tool 2.1 សម្រាប់ធ្វើការ Jailbreak ដោយមាន Cydia Substrate រួមជាមួយនឹង Cydia Subtrate ជា File Deb សម្រាប់ ជុសជុល Cydia អោយមាន លក្ខណៈពេញលេញ ដែលអាចធ្វើ ការតម្លើង Tweak ផ្សេងៗបាន អោយដំណើរ ការលើ iOS 8.1.3 ដល់ iOS 8.3 រួចរាល់ ប្រហែលជា មានប្រិយមិត្ត ច្រើន កំពុងតែ ស្វែងរក Tweak ដែលមាន ប្រយោជន៍មួយចំនួន សម្រាប់ ធ្វើអោយ Device របស់ខ្លួនមាន លក្ខណៈ ងាយស្រួល ក្នុងការ ប្រើប្រាស់ ជាងមុន ទើបខេមបូ សម្រេចធ្វើ ការបង្ហាញ Tweak មួយចំនួន ដែលមាន ដំណើរការបាន យ៉ាងប្រក្រតី លើប្រព័ន្ធ ប្រតិបត្តិការ iOS 8.1.3 ដល់ iOS 8.3 គួរបញ្ជាក់ ផងដែរ ថា ការកែប្រែ Cydia Substrate នេះក្រុមការងារ taiG មិនទាន់បាន បញ្ចេញជាផ្លូវការ ទេតែ វាត្រូវបាន រកតំណរ ដើម្បីទាញយក ដោយអ្នក ប្រើប្រាស់ នឹងធ្វើការ ចែកចាយ គ្នា ប៉ុន្តែយើង ក៏មិនទាន់ អាចទុកចិត្ត ទាំងស្រុង បានដែរ ដូច្នេះ កុំធ្វើការ តម្លើង Tweak ដែលលោកអ្នក មិនស្គាល់ ប្រវត្តិវា ច្បាស់លាស់ វាងាយនឹង អាចអោយ Device របស់លោក អ្នកមាន បញ្ហាផ្សេងៗ ដូចជា គាំង Apple Logo ឬ បាត់បង់ ទន្ន័យផ្សេងៗ ដោយមិន បានដឹងមុន។
ងាកមកមើល Tweak មួយចំនួន ដែលខេមបូ នឹងធ្វើការ រៀបរាប់ ដូចខាងក្រោម ហើយលោកអ្នក គួរតែធ្វើ ការតម្លើងវា ដើម្បីអោយ Device របស់លោកអ្នក ងាយស្រួល ក្នុងការ ប្រើប្រាស់ Device របស់ខ្លួន ជាងមុន ដែលមានដូចជា៖
- Tweak OpenSSH
Tweak លោកអ្នកត្រូវតែ ធ្វើការតម្លើង ជាចំបាច់ ពីព្រោះវា អាចនឹងមាន ប្រយោជន៍ នៅថ្ងៃក្រោយ ប្រសិនបើ Apple បានធ្វើការ បិទមិនអោយ ធ្វើការ Restore ទៅកាន់ ជំនាន់ iOS 8.3 ដូច្នេះប្រហែល ជាមាន ក្រុម Hacker មួយចំនួន គាត់ នឹងបង្កើត កម្មវិធី អាចអោយ លោកអ្នក ធ្វើការ Restore ទៅកាន់ ជំនាន់ដើមវិញ ប្រសិនបើ Device របស់លោកអ្នក មានបញ្ហាកើត ឡើងអ្វីមួយ Tweak នេះ វាមិនខាត អ្វីឡើយ ដូច្នេះ គួរតែតម្លើង វាទុកជាមុន ទើបជា ការប្រសើរ។
- Tweak Winterboard
ប្រិយមិត្តប្រហែលជា បានស្គាល់ Tweak នេះគ្រប់ គ្នាហើយ សម្រាប់ Tweak Winterboard នេះវាអាច ដំណើរការបានលើ iOS 8.3 ធម្មតាទេ ប្រិយមិត្ត មួយចំនួនដែល ពេញនិយម ចូលចិត្តលេង Theme ឬ ក៏មាន បំណងចង់ ផ្លាស់ប្តូរ Theme ដើម្បីអោយ Device របស់ខ្លួនមាន សោភ័ណភាព ខ្ពស់ និង ស្រស់ស្អាត ជាងមុន គឺត្រូវ ប្រើប្រាស់ Tweak នេះដែលវា អាចធ្វើការ កែរូបភាព បានគ្រប់ទីកន្លែង នៅលើ Device របស់លោកអ្នក តាមរយៈ Theme នីមួយៗ ដែលអ្នក បង្កើត Theme បានបង្កើតឡើង។
- Tweak Bytafont 2
ចំពោះ Tweak Bytafont 2 គឺជា Tweak សម្រាប់លេង ស្តាយ Font ផ្សេងៗ នៅលើ Device របស់លោកអ្នក អោយកាន់ តែមាន សោភណ័ភាព ខ្ពស់ជាង មុននៅលើ ប្រព័ន្ធប្រតិបត្តិការ iOS 8 Tweak នេះអាចដំណើរ ការលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 តាំងពី មិនទាន់ មាន Cydia Substrate ពេញលេញ មកម្ល៉េះ ដូច្នេះលោក អ្នកមិនចាំបាច់ ព្រួយបារម្ភឡើយ គ្រាន់តែ ធ្វើការទាញយក Tweak នេះពី Cydia ហើយធ្វើ ការតម្លើង និង ស្វែងរក Font ផ្សេងៗ នៅលើ Cydia ហើយធ្វើការ ផ្លាស់ប្តូរជា ការស្រេច ដើម្បីអោយ កាន់តែច្បាស់ ពីរបៀប ប្រើប្រាស់ Tweak នេះសូម ចុចទីនេះ។
- Tweak Barrel
Tweak Barrel 1.75.1 គឺជា Tweak ដែលពេញ និយមតាំងពី iOS 6 មកម្ល៉េះ មកទល់ ពេលប្រិយមិត្ត ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 នៅតែមិនភ្លេច និង ឃ្លាតឆ្ងាយពី Tweak នេះឡើយ វាគឺជា Tweak ដែល តូចហើយមាន ដំណើរការ យ៉ាងរលូន ហើយមិន សូវជា ប៉ះពាល់ ថ្មប៉ុន្មានទេ នៅពេល ដែលតម្លើង Tweak នេះ រួចរាល់ លោកអ្នក អាចធ្វើការ កំណត់វាតាមរយៈ Settings ក៏បាន ឬ តាមរយៈ icon ដែលមាន នៅលើ Home Screen ក៏បាន ដែលវាមាន ស្តាយផ្សេងៗ សម្រាប់ អោយលោកអ្នក ជ្រើសរើស ហើយមិន ចាំបាច់ ធ្វើការ Respring ឡើយនៅពេល ដែលលោកអ្នក ធ្វើការ អូសទៅកាន់ Home Screen ទី ១ ឬ ទី ២ ឬ ត្រឡប់ក្រោយ ឬ ទៅមុខ វានឹងចេញ ជាស្តាយ ដែលលោក អ្នកបាន ជ្រើសរើស ដោយសារតែ Tweak នេះដាក់លក់ នៅលើ Bigboss ដូច្នេះ លោកអ្នកដែល ចង់បានវា សូមធ្វើការ ទាញយក តាមរយៈ Biteyourapple ដោយធ្វើការ Add Source http://repo.biteyouarpple.netហើយធ្វើការ ស្វែងរក Barrel និង ធ្វើការតម្លើង ជាការស្រេច។
- Tweak VirtualHome
Tweak នេះគឺជា Tweak ដែលចំនួសមុខងារហើយ ប៊ូតង់ Home Screen ហើយវា ដំណើរការលើ ចាប់ពី iPhone 5s ឡើងទៅប៉ុណ្ណោះ ដែលមាន មុខងារ Touch ID សម្រាប់ប្រិយមិត្ត ដែលចង់ ត្រឡប់ក្រោយ ដោយមិន ចាំបាច់ ប្រើប្រាស់ ប៊ូតុង Home Screen សូមធ្វើ ការតម្លើង Tweak នេះ ហើយគ្រាន់តែ នៅពេល ដែលចង់ ត្រឡប់ ក្រោយគ្រាន់តែ ធ្វើការ Touch លើវា វានឹង ដំណើរការ ដោយស្វ័យប្រវត្តិ ចំពោះមុខងារ នេះវាអាចកាត់ បន្ថយ មិនងាយ អោយលោកអ្នក ប្រើប្រាស់ ប៊ូតុង Home Screen ញឹកញាប់ បណ្តាលអោយ ឆាប់ខូច ហើយការ ប្រើប្រាស់ Tweak នេះមាន ប្រិយមិត្ត មួយចំនួនយល់ ច្រឡំថា បណ្តាលអោយ ឆាប់ខូច Touch ID ទៅវិញ តាមពិត មូលហេតុនេះ វាអាចបណ្តាល មកពី ប្រិយមិត្ត មិនសូវសម្អាត ម្រាមដៃ ឬ ម្រាមដៃ របស់លោកអ្នក សើមហើយចាប់ ប្រើប្រាស់ វាវានឹង បណ្តាល អោយឆាប់ សឹកមុខងារ នេះមិន អាចចាប់ យក Fingerprint បានទៅ វិញទេ ដូច្នេះការប្រើប្រាស់ Tweak គួរមានការ ប្រុងប្រយ័ត្នបន្តិច គប្បីសម្អាត ម្រាមដៃរបស់ លោកអ្នក មុននឹងចាប់ កាន់ Device របស់ លោកអ្នក។ លោកអ្នក អាចស្វែងរក វាបាន នៅលើ Cydia តាមរយៈ ឈ្មោះខាងលើ ហើយធ្វើការ តម្លើងជាការស្រេច។
- Tweak CCSettings For iOS 8
វាជា Tweak មួយដែលមាន សារៈប្រយោជន៍ ហើយប្រហែល ជាមាន ប្រិយមិត្ត មួយចំនួន កំពុងប្រើប្រាស់ និង ស្គាល់ពីវា ច្បាស់ផងដែរ ប៉ុន្តែ Tweak នេះខេមបូ សង្កេត ឃើញថា វាពិតជា ដំណើរការលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 ក៏ពិតមែន ប៉ុន្តែ វាមិនទាន់ ដំណើរការគ្រប់ Device បានយ៉ាង រលូននោះទេ ប៉ុន្តែ វាមិនមែន បញ្ហា អ្វីឡើយ លោកអ្នក អាចសាកល្បង ធ្វើការ តម្លើង ហើយ ប្រសិនបើវា មិនដំណើរការ ធ្វើការ Remove ចេញជា ការស្រេច ហើយរង់ចាំការ Update នៅពេលក្រោយ ។ មុខងារ Tweak នេះវាសម្រាប់ កំណត់ Shortcut ផ្សេងៗ នៅលើ control Center ដូចជា ការ កំណត់ បើកអ៊ីនធ័រណេត តាមរយៈស៊ីម នៅលើ Control Center និង Shortcut សម្រាប់ធ្វើការ Reboot ឬ Shortcut ផ្សេងៗ ជាច្រើនទៀត ដែលលោក អ្នកចង់ធ្វើការ កំណត់ជាដើម។ លោកអ្នកអាចស្វែងរក Tweak នេះ តាមរយៈ Source http://repo.biteyourapple.net ។
- Khmer iPhone Keyboard for iOS8.x
ឥឡូវនេះ Tweak សម្រាប់ក្តារ ចុចជាភាសាខ្មែរ អាចធ្វើ ការតម្លើង លើប្រតិបត្តិការ iOS 8.3 ដែល Jailbreak រួចរាល់ បានហើយ ខេមបូគិតថា ប្រហែលជា មានប្រិយមិត្ត ជាច្រើន កំពុងតែ ស្វែងរកវា លោកអ្នក អាចធ្វើការ Add Source របស់ iMonstersofthttp://cydia.myrepospace.com/iMonstersoft ដែលនៅក្នុង Source នេះពោរពេញ ទៅដោយ ស្តាយអក្សរខ្មែរ និង ក្តារចុច ជាភាសារខ្មែរ តែម្តង រួចធ្វើការ ស្វែងរក Khmer iPhone Keyboard for iOS8.x និងធ្វើការ តម្លើង ជាការស្រេច បន្ទាប់មកសូមចូល ទៅកាន់ Settings > General > Keyboard > Keyboards > Add New Keyboard > ក្តារចុចខ្មែរ ជាការស្រេច សម្រាប់ ប្រិយមិត្ត iPad សូមធ្វើការ តម្លើង Khmer iPad Keybaord for iOS8.x ហើយធ្វើការ ផ្លាស់ប្តូរ។
ស្វែងយល់បន្ថែម៖ ទាំងនេះសុទ្ធតែ ជា Tweak ដែលពិសេសៗ និងមាន សារៈ ប្រយោជន៍ ដែលប្រិយមិត្ត កំពុងតែត្រូវការ ចំពោះ ស្តាយ អក្សរ និង Theme ផ្សេងៗ ក្រុមការងារ យើង និងធ្វើការ បង្ហាញនៅ ពេលក្រោយ ៗ ប្រសិនបើវា អាចដំណើរ ការលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 បានយ៉ាងរលូន ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលមានបញ្ហា បារម្ភខ្លាចជួប បញ្ហាផ្សេងៗ គ្រាន់តែ ធ្វើការ តម្លើង Tweak ដែលខេមបូ ណែនាំខាងលើ បានហើយ ចំពោះ Tweak ផ្សេងៗ ដែលប្រិយមិត្ត មិនស្គាល់ ប្រភពច្បាស់ លាស់ និង មិនមាន ទំនុកចិត្ត លើវា សូមកុំ សាកល្បង ប្រសើរជាង ពីព្រោះ Cydia Subtrate វាមិនទាន់អាច ដំណើរការ បានច្បាស់ លាស់ 100% ទេ ណាមួយ ក្រុមការងារ taiG ក៏មិនទាន់ ប្រកាសចេញ ជាផ្លូវការ ដែរ ដូច្នេះ សូមមេត្តា ប្រុងប្រយ័ត្ន ហើយសូម កុំធ្វើការ តម្លើង Tweak ច្រើន និង លេងស្តាយច្រើន វានឹងមាន គុណវិបត្តិច្រើន ដូចជា ឆាប់ក្តៅ ឬ គាំងសញ្ញា Apple ឬ ជួបប្រទះបញ្ហា ផ្សេងៗ ដែលលោកអ្នក មិនបានដឹង ហើយឆាប់អស់ ថ្ម និង ដើរយឺតជាដើម។ ប្រសិនបើមាន Tweak ដែលអាចដំណើរ ការបាន យ៉ាងរលូន លើប្រព័ន្ធ ប្រតិបត្តិការ iOS 8.3 ខេមបូនឹង ជម្រាបជូន ប្រិយមិត្ត នៅពេល ក្រោយៗ ទៀត។
ជាចុងក្រោយ យើងសូមធ្វើការ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ប្រិយមិត្ត ដែលតែងតែ គាំទ្រដល់ ក្រុមការងារយើងខ្ញុំ។ ក្រុមការងារ យើងខ្ញុំនឹង ខិតខំស្វែងរក ចំណេះដឹងថ្មីៗ នឹង ពត៌មានទាក់ទង ទៅនឹង ចម្ងល់របស់ ប្រិយមិត្ត ដើម្បីចែកជូន ដល់លោកអ្នក នៅពេល ក្រោយៗ ទៀត។
Post a Comment