បន្ទាប់ពី TaiG បានធ្វើការ បញ្ចេញ Tool សម្រាប់ Jailbreak ប្រិតិបត្តិការ iOS 8.1.3 ដល់ 8.3 រួចរាល់ មានប្រិយមិត្ត ជាច្រើន បានធ្វើការ ព្យាយាម Jailbreak Device របស់ខ្លួន ប៉ុន្តែ ដោយសារមានប្រិយមិត្ត មួយចំនួន ជួបប្រទះនូវបញ្ហា ជាច្រើន ដូចជា កម្មវិធី មិនស្គាល់ Driver របស់ TaiG ហើយ អ្វីដែល មានបញ្ហា មួយទៀតនោះ គឺ នៅពេលដែល Jailbreak នោះគឺ មានបញ្ហា គាំងត្រឹម 20% ដែលធ្វើអោយប្រិយមិត្ត ជាច្រើន មាន ចម្ងល់ និងបាន ចោទសួរមកកាន់ខេមបូ ។
តាមពិតទៅបញ្ហា គាំងត្រឹម 20% នេះ ក្រុមការងារ 3K ដែលបានធ្វើការ បញ្ចេញ Tool Jailbreak ជាមួយនឹង TaiG បានបញ្ចាក់ពីរបៀប ជុសជុលវារួចមកហើយ រួមជាមួយនឹង Code ដែល Error ខាងក្រោមនេះគឺជា Code ដែល Error និង របៀបដោះស្រាយនូវបញ្ហា Error ទាំងនេះ
- Error -1001
មានន័យថា Device របស់លោកអ្នកត្រូវបាន Disconnected ចេញពី Computer ហើយដូច្នេះលោកអ្នកត្រូវតែ ព្យាយាម តភ្ជាប់ Device របស់លោកអ្នក ជាមួយនឹង Computer ហើយត្រូវប្រើប្រាស់ ខ្សែរ ដែលល្អ និង មិនត្រូវ ធ្វើអ្វីមួយលើ Device របស់អ្នកក្នុង អំឡុងពេល Jailbreak ឡើយ។
- Error -1002
មានន័យថា Device របស់លោកអ្នក នៅមិនទាន់បាន លុបលេខសំងាត់ ឬ Touch ID ចេញនៅឡើយ ដើម្បីធ្វើការ បិទវាសូមចូលទៅកាន់ Settings > Touch ID & Passcode ហើយធ្វើការ បិទលេខសំងាត់ ចេញពី Device របស់លោកអ្នក និង លុប Touch ID ចេញហើយ ធ្វើការ Jailbreak ម្តងទៀតជាការស្រេច ។
- Error -1003
ចំពោះប្រសិនបើលោកអ្នក មានបញ្ហាជាមួយនឹង Code មួយនេះ សូមព្យាយាម ទាញយក Tool (កម្មវិធី) Jailbreak ម្តងទៀតចេញពី វេបសាយ របស់ TaiG ហើយត្រូវតែ ប្រាកដថា លោកអ្នក មានការតភ្ជាប់ Internet អោយបានច្បាស់លាស់ ប្រសិនបើវាមានបញ្ហានេះ ទៀតត្រូវព្យាយាម ផ្លាស់ប្តូរ Internet របស់លោកអ្នក។
- Error -1004
មានន័យថា លោកអ្នកមានបញ្ហា ទាំងបីនៃ ការរៀបរាប់របស់ ខេបូនៅខាងលើតែម្តង ដូច្នេះព្យាយាមធ្វើតាមការណែនាំរបស់ខេមបូខាងលើ ម្តង ទៀត ជាការស្រេច
- Error -1103
វាគឺជា ប្រភេទ Error ដោយសារ CPU Computer របស់លោកអ្នក មានបញ្ហា ដូចជាបើកកម្មវិធីច្រើន ពេក ហើយពាក់ព័ន្ថនឹង រន្ធ USB ដូច្នេះព្យាយាម ផ្លាស់ប្តូរ រន្ធ USB ហើយធ្វើការ Jailbreak ម្តងទៀត នៅពេលដែល Jailbreak សូមបិទកម្មវិធីដែលមិនចាំបាច់ ចេញពី Computer របស់លោកអ្នក កុំអោយមាន បញ្ហាផ្សេងៗ ។
- Error 1105
មានន័យថា កម្មវិធី TaiG សម្រាប់ធ្វើការ Jailbreak វាត្រូវបាន ចាប់ដោយ កម្មវិធី កម្ចាត់មេរោគហើយ ដូច្នេះ ព្យាយាមក្នុងការ ទាញយក ម្តងទៀត ហើយបិទកម្មវិធី កម្ចាត់មេរោគចេញពី Computer របស់លោកអ្នក ជាមុនសិន។
- Error -1005
មានន័យថា Device របស់លោកអ្នកមិនទាន់ធ្វើការ បិទ Find my iPhone ចេញពី iCloud ទេ ដូច្នេះសូមធ្វើការ បិទជាមុនសិន មុននឹងធ្វើការ Jailbreak។
- Error -1006
បញ្ហានេះវាប្រាប់ លោកអ្នកថា Device របស់លោកអ្នកត្រូវបាន Jailbreak រួចរាល់ម្តងរួចមកហើយ។
- Error -1007
មានន័យថា Device របស់លោកអ្នក មិនទាន់ ធ្វើការ Activated ។ លោកអ្នកអាចធ្វើការ Activated តាមរយៈ iTune ឬតាម ទូរស័ព្ទផ្ទាល់ ប៉ុន្តែតម្រូវអោយ ភ្ជាប់ទៅកាន់ Internet និង មានស៊ីមកាត ក្នុងទូរស័ព្ទរបស់លោកអ្នក ជាមុនសិន ដើម្បីព្យាយាមធ្វើការ Jailbreak ម្តងទៀត។
ចំពោះប្រិយមិត្ត ដែលមានបញ្ហាផ្សេងៗ មិនមាន Code នៅខាងលើ អាចសាកល្បងធ្វើការ លុប iTune ចេញពី Computer របស់លោកអ្នក ហើយធ្វើការ តម្លើង កម្មវិធី iTune សាជាថ្មីម្តង ទៀតលោកអ្នក អាចធ្វើការ ទាញយកតាមរយៈ តំណរខាងក្រោម៖
- សម្រាប់ Window 32 Bit សូមចុចទីនេះ
- សម្រាប់ Window 64 bit សូមចុចទីនេះ
សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូខាងលើ នេះជារបៀបលុប iTune តាមរយៈ Computer ហើយធ្វើការ តម្លើងវាសារជាថ្មីម្តងទៀត។
Post a Comment