ឥឡូវនេះ សិស្សានុសិស្ស ឬ និស្សិត ដែលមានចំណាប់ អារម្មណ៍ចូលចិត្តសិក្សា និង ធ្វើលំហាត់បែប គណិតវិទ្យា ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android មិនចាំបាច់ លំបាកនៅក្នុងការ ស្វែងរ គន្លឹះ និង មេរៀន ឬ លំហាត់គណិតវិទ្យាទៀតឡើយ អាចសាកល្បងទាញយក កម្មវិធី Khmer Math Grade 12 ដោយឥតគិតថ្លៃ ពី Play Store តែម្តង។
កម្មវិធីនេះគឺផ្តោតសំខាន់ ទៅលើ មុខវិជ្ជា គណិតវិទ្យាតែម្តង ជាពិសេសសម្រាប់ សិស្សថ្នាក់ទី 12 ដែលវាមាន មេរៀន និង លំហាត់ ជាមួយនិង គន្លឹះផ្សេងៗ ជាច្រើន ដែលភ្ជាប់មកជាមួយ នៅក្នុងនោះវា ក៏មាន លំហាត់ ប្រឡងបាក់ឌុប ចាប់ពី ឆ្នាំ 2013 ចុះក្រោម ផងដែរ វា មានរូបមន្តទូទៅ និង រូបមន្តមេរៀន ហើយ និង មេរៀន សង្ខេប ខ្លីៗ សម្រាប់អោយអ្នកទាំងអស់គ្នារៀន។ ហើយកម្មវិធីនេះ មានទំហំត្រឹមតែ 10 MB ប៉ុណ្ណោះ តោះធ្វើការ ទាញយកឥឡូវនេះ ពី Play Store
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 3.3 ឡើងទៅ
- Device របស់លោកអ្នក មិនចាំបាច់ Root ក៏អាចប្រើប្រាស់បានដែរ
- ចុចទីនេះ ដើម្បីទាញយកពី Play Store ដោយឥតគិតថ្លៃ
គួរអោយសោកស្តាយ កម្មវិធីនេះ មិនមាន ដាក់អោយទាញយក សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ទេ ប្រសិនបើ កម្មវិធីនេះ ចេញជាផ្លូវការ នៅលើ ប្រព័ន្ធប្រតិបត្តិការ iOS ខេមបូនឹងជម្រាប់ជូនប្រិយមិត្តនៅពេលក្រោយៗ ទៀត។ ហើយកម្មវិធីនេះ មិនមែនតម្រូវសម្រាប់ ថ្នាក់ទី ១២ ប៉ុណ្ណោះទេ វាក៏មានមេរៀនពិសេសៗ សម្រាប់សិស្ស ពូកែ ថ្នាក់ទី 10 និង 11 ផងដែរ។
Post a Comment