ក្រុមបំបែកកូដចិន TaiG ដែលទើបនឹង បញ្ចេញកម្មវិធី TaiG v.2.0 ដើម្បី Jailbreak iOS 8.1.3 ដល់ 8.3 កាលពីពេលថ្មីៗនេះ បានសរសេរនៅលើ បណ្តាញទំនាក់ទំនងសង្គម Weibo ថា ខ្លួន មានការអស់សង្ឃឹម និងអន់ចិត្តណាស់ ជាមួយ ក្រុម PP Assistant (ម្ចាស់របស់ហាងទំនិញកម្មវិធីលួចចម្លង PP25) ដែលបាន លួចកែកូដ កម្មវិធី Jailbreak TaiG v.2.0 របស់ខ្លួន ហើយ លុបចោល ហាងទំនិញ 3K Assistant និងដាក់ជំនួសដោយ ហាងទំនិញ PP Assistant វិញ។
ក្រុម TaiG បានបន្តអោយដឹងទៀតថា ខ្លួន មិនដែលផ្តល់ ការអនុញ្ញាតិ អោយក្រុម PP Assistant កែកូដកម្មវិធី TaiG របស់ខ្លួន ហើយ ក៏មិនដែរ សហការការងារជាមួយ ក្រុមនេះដែរ។
ក្រុម TaiG បានបន្តអោយដឹងទៀតថា ខ្លួន មិនដែលផ្តល់ ការអនុញ្ញាតិ អោយក្រុម PP Assistant កែកូដកម្មវិធី TaiG របស់ខ្លួន ហើយ ក៏មិនដែរ សហការការងារជាមួយ ក្រុមនេះដែរ។
ជាចុងបញ្ចប់ ក្រុម TaiG បានតាស់តឿន អ្នកប្រើប្រាស់របស់ខ្លួន មិនអោយប្រើ កម្មវិធីលួចចម្លងនេះ ហើយថា ក្រុមខ្លួន កំពុងអភិវឌ្ឍកម្មវិធី TaiG ថ្មី ដើម្បីដោះស្រាយ បញ្ហា Cydia Substract ដែលជា កម្មវិធីជំនួយការប្រព័ន្ធមួយ ដ៏សំខាន់ ហើយមិនអាចខ្វះបាន ដើម្បីអោយ កម្មវិធីកែកុនប្រព័ន្ធទាំងអស់ ដំណើរការស្រួល នៅលើ iOS 8.1.3 -8.3 ដែលបាន Jailbreak រួច៕
Post a Comment