Unknown Unknown Author
Title: របៀប ​​កម្ចាត់​​មេរោគ (Virus) ចេញពី USB Flash ​កុំ​ឱ្យ​ឆ្លង​ចូល​កុំព្យូទ័រ​​ដោយ​មិន​ ប្រើ​កម្មវិធី
Author: Unknown
Rating 5 of 5 Des:
និយម​ន័យ​នៃ​មេរោគ​កុំព្យូទ័រ (Computer Virus) គឺ​ជា​កម្មវិធី​តូចៗ​មាន​ឥទ្ធិពល​លើ​ដំណើរការ និង​មុខងារ​ផ្សេងៗ​របស់​កុំព្យូទ័រ ភាគច្...




និយម​ន័យ​នៃ​មេរោគ​កុំព្យូទ័រ (Computer Virus) គឺ​ជា​កម្មវិធី​តូចៗ​មាន​ឥទ្ធិពល​លើ​ដំណើរការ និង​មុខងារ​ផ្សេងៗ​របស់​កុំព្យូទ័រ ភាគច្រើន​គឺ​ធ្វើឲ្យ​កុំព្យូទ័រ​មាន​ដំណើរការ​យឺត ខូច​ខាត​ដល់​ឯកសារ និង​ខូច​កម្មវិធី​មិន​អាច​ដំណើរការ​បាន​ក៏​មាន។ សព្វថ្ងៃ​ Virus អាច​ចម្លង​ខ្លួន​ពី​កុំព្យូទ័រ​មួយ​ទៅ​កុំព្យូទ័រ​មួយ​ទៀត​បាន​យ៉ាង​រហ័ស ហើយ​ការ​ចម្លង​ភាគច្រើន​គឺ​ប្រព្រឹត្ត​ទៅ​តាម USB Flash តែ​ម្ដង។

លោក​អ្នក​ដែល​ប្រើប្រាស់​កុំព្យូទ័រ​ភាគច្រើន ប្រហែល​ជា​បាន​ដឹង​មក​ហើយ​អំពី​ផល​ប៉ះពាល់​បណ្ដាល​មក​ពី virus នោះ។ ប្រភេទ​មេរោគ (virus) ខ្លះ ក្រោយពី​ឆ្លង​ចូល​​កុំព្យូទ័រ នោះ​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ មុខងារ​ផ្សេងៗ​របស់​កុំព្យូទ័រ ឬ​ធ្វើឲ្យ​ខូច​ឯកសារ ខូច​កម្មវិធី ឬ​អាច​ខូច​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​មូល​ទៀត​ផង។

កន្លែង​ដដែល​មេរោគ​ចរាចរ​ចម្លង​ខ្លួន​មមាញឹក​ខ្លាំង​ជាងគេ ឃើញ​ច្រើន​តែ​នៅ​តាម​បណ្ដា​ហាង ឬ​កន្លែង​ហ្វូតូ​កូពី​ក្រដាស​មួយ​ចំនួន និង​ហាង​អ៊ីនធឺណិត​តែម្ដង។ ដូច្នេះ​តើ​មាន​វិធី​យ៉ាង​ណា ទើប​ការពារ​មិន​ឱ្យ​មេរោគ (virus) លើ USB Flash ឆ្លង​ចូល​កុំព្យូទ័រ​ផ្ទាល់ខ្លួន (PC) របស់​អ្នក? ខាង​ក្រោម​នេះ​គឺ​ជា​របៀប​លុប​មេរោគ​ទាំង​នោះ​ចេញ​ពី USB Flash ដោយ​មិន​ចាំបាច់​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ Antivirus ឡើយ។

១) បើក Command Prompt ដែល​មាន​ស្រាប់​នៅ​លើ Windows ដោយ​ចុច​លើ​ប៊ូតុង Start រួច​វាយ​អក្សរ ‘cmd’ រួច​ចុច​ស្ដាំ mouse រើស​យក Run as administrator (អនុវត្ដ​បាន​ទាំង​នៅ​លើ Windows 7 និង Windows 8/8.1)

1

២) អ្នក​ត្រូវ​ដឹង​នូវ​អក្សរ​តំណាង drive របស់​អ្នក​ដូច​ជា៖
C:
J:
F:
D:
E:

2

ឧទាហរណ៍​អក្សរ​តំណាង drive របស់ USB flash គឺ D: ដូច្នេះ​អ្នក​ត្រូវ​សរសេរ D: នៅ​ក្នុង​ផ្ទាំង Command Prompt

៣) បន្ទាប់​មក​សរសេរ attrib -s -h *.* /s /d រួច​ចុច Enter

3

៤) រួច​ហើយ​សរសេរ dir។ ‘dir’ គឺ​ជា​ពាក្យ​បញ្ជា​ដើម្បី​ឱ្យ drive បង្ហាញ​នូវ​ទិន្នន័យ (file + folder …) នៅ​លើ Drive

4

៥) ក្រោយពី​អ្នក​បាន​វាយ​ពាក្យ​បញ្ជា​ខាង​លើ​រួច នោះ​ផ្ទាំង command prompt នឹង​បង្ហាញ​នូវ​បញ្ជី​ឯកសារ​ទាំងឡាយ​ដែល​មាន​នៅ​លើ USB Flash។ ត្រង់​នេះ សូម​រកមើល​ឈ្មោះ​ប្រភេទ​ឯកសារ​មាន​កន្ទុយ (extension) ជា ” .exe ” ណា​ដែល​ចម្លែក អ្នក​មិន​ស្គាល់ ឬ​មិន​ធ្លាប់​ដែល copy ចូល​នោះ ដើម្បី​ប្ដូរ​ឈ្មោះ​ចេញ។ ឧទាហរណ៍​អ្នក​ស្វែងរក​ឯកសារ​ចម្លែក​នោះ​មាន​ឈ្មោះ folder.exe ដូច្នេះ​សូម​ប្ដូរ​ឈ្មោះ​ទៅ​ជា​ឈ្មោះ​ផ្សេង​វិញ​ថា newfile ជា​ឧទាហរណ៍។

5



ការ​ប្រើប្រាស់​ពាក្យ​បញ្ជា​សម្រាប់​ប្ដូរ​ឈ្មោះ​លើ command prompt គឺ rename folder.exe newfile

 (ចំណាំ៖ ក្រោយ​ពេល​ប្ដូរ លោក​អ្នក​មិន​ចាំបាច់​បន្ថែម​កន្ទុយ (extension) ‘.exe ‘ ឡើយ ហើយ​ត្រូវ​ស្វែងរក​ឯកសារ​ទាំងឡាយ​មិន​ខ្វល់​ថា​ជា file ឬ folder ទេ​ឱ្យ​តែ​មាន​ឈ្មោះ​ចម្លែក ហើយ​មាន​កន្ទុយ extension ជា *.exe លោក​អ្នក​អាច​ធ្វើការ​ប្ដូរ​ឈ្មោះ​ថ្មី ហើយ​មិន​ចាំបាច់​សរសេរ​ដាក់​កន្ទុយ *.exe នោះ​ទេ)

៦) ដោយ​ការ​ធ្វើ​តាម​ជំហាន​ខាង​លើ នោះ​អ្នក​នឹង​មិន​ខ្លាច​ឆ្លង​មេរោគ​ពី USB Flash ទៀត​ឡើយ ទោះបី​កុំព្យូទ័រ​របស់​អ្នក​គ្មាន​កម្មវិធី​កម្ចាត់​មេរោគ (Antivirus) ក៏​ដោយ។ ក្រោយ​មក សូម​ចូល​ទៅ my computer រួច​បើក​ចូល Drive ដែល​ជា​ទីតាំង USB Flash នោះ ប៉ុន្តែ​យល់​ល្អ​អ្នក​គួរ​តែ​បើក​តាម​ផ្ទាំង​ខាង​ឆ្វេង​ក្នុង​ទម្រង់ Windows Explorer ល្អ​ជាង​ការ​ចុច double click នៅ​លើ​ឈ្មោះ drive ​ផ្ទាល់ ដើម្បី​កាន់តែ​សុវត្ថិភាព​ខ្ពស់​ថែម​មួយ​កម្រិត​ទៀត ជៀសវាង​ប៉ះ​ចំ​មេរោគ​នាំឲ្យ virus ដំណើរការ​ឆ្លង​ចូល​កុំព្យូទ័រ

6

7

8

៧) នៅ​ជំហាន​ទី៥ ខាង​លើ ប្រសិន​អ្នក​ប្រាកដ​ថា​ឯកសារ​ទាំង​នោះ​គឺជា​មេរោគ នោះ​អ្នក​ក៏​អាច​ប្រើ​ពាក្យ​បញ្ជា​លុប​តែ​ម្ដង​ក៏​បាន។ ដើម្បី​លុប​សូម​សរសេរ del [filename]។ ឧទាហរណ៍៖ del virus.exe

បញ្ជាក់៖ ជំហាន​ខាង​លើ​ក្រៅ​ពី​អាច​អនុវត្ត​បាន​ជាមួយ USB Flash តែ​ក៏​អាច​ប្រើ​ជាមួយ Memory Card និង External HardDisk បាន​ផង​ដែរ៕

ដើម្បី​កាន់តែ​ច្បាស់​ថែមទៀត​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

About Author

Advertisement

Post a Comment

 
Top