ក្នុងនាមយើងជាអ្នកប្រើប្រាស់ស្មាតហ្វូន
ម្នាក់ យើងគប្បីគួរតែយល់ដឹងពីការប្រើប្រាស់
និងសមត្ថភាពរបស់ស្មាតហ្វូនរបស់យើងកំពុងតែប្រើប្រាស់នោះឲ្យបានជាក់លាក់
ទើបការប្រើប្រាស់របស់យើងកាន់តែរលូន
និងសំរួលនៅពេលដែលយើងចាំបាច់ប្រើប្រាស់មុខងារណាមួយរបស់វា។

ពេលនេះ យើងលើកពីគន្លឹះចំនួន 11
ដែលទាក់ទងនិងការប្រើប្រាស់មុខងារកាមេរ៉ារបស់ iPhone ដែលលោកអ្នកគួរយល់ដឹង
និងអាចយកគន្លឹះទាំងនេះទៅប្រើប្រាស់ ដើម្បីសំរួល និងធ្វើការថតរូបដោយ iPhone
របស់អ្នកកាន់តែគ្មានចំនុចទាស់ ដូចនេះសូមស្វែងយល់ទាំងអស់គ្នានៅខាងក្រោម៖
- ប្រើប្រាស់ iPhone Camera shortcut
សំរាប់ Shortcut នេះមានស្រាប់រួចទៅហើយនៅលើផ្ទៃ Lockscreen
ដែលមាននៅជ្រុងខាងស្តាំផ្នែកខាងក្រោម ដោយអ្នកគ្រាន់តែអូសឡើងលើ
ដើម្បីងាយស្រួលចូលទៅមុខងារកាមេរ៉ាបានភ្លាម និងរហ័ស ឆាប់បានថតរូបភាព។
- ដោនឡូដកម្មវិធីកាមេរ៉ាផ្សេងមកប្រើ
ដោយសារមុខងារកាមេរ៉ាដើមរបស់ iPhone មានការកំណត់ដោយស្វ័យប្រវត្តិស្រាប់
ដូចនេះមានមុខងារខ្លះត្រូវតម្រូវឲ្យអ្នកប្រើប្រាស់ដោនឡូដកម្មវិធីមកបន្ថែម
ដើម្បីកែតម្រូវថតរូបភាពឲ្យកាន់តែល្អឥតខ្ចោះ។
- កំណត់ទិសដៅ និងទីតាំង
អ្នកអាចប្រើប្រាស់មុខងារផ្សេងៗដែលមាននៅក្នុងមុខងារកាមេរ៉ានេះ
និងជ្រើសរើសយកទីតាំង ឬប្លង់ណាដែលអ្នកគិតថាស្រស់ស្អាត
តែកុំភ្លេចគិតដល់ភាពច្នៃប្រឌិតផង
ដោយសារវាអាចធ្វើឲ្យរូបភាពដែលអ្នកថតនោះកាន់តែទាក់ទាញ។
- អ្នកអាចប្រើប្រាស់ក្រឡា
មុខងារនេះ អ្នកអាចកំណត់ក្រឡា
ដើម្បីថតយករូបភាពបានត្រង់ការកំណត់ទីតាំងតាមអ្វីដែលអ្នកចង់ថតនោះបាន។
អ្នកអាចចូលទៅកាន់ Settings => Photos & Camera បន្ទាប់បើក Grid
ពេលនោះចូលទៅកាន់កាមេរ៉ាវិញ អ្នកនិងឃើញក្រឡានេះ។
- បិទ Flash ពន្លឺ
អ្នកគួរងាកមកប្រើប្រាស់ ពន្លឺនៅជុំវិញខ្លួនល្អជាងការប្រើប្រាស់ពន្លឺរបស់
iPhone ដោយសារ Flash ពន្លឺរបស់ iPhone
អាចបញ្ចេញពន្លឺឲ្យរូបភាពខាងមុខច្បាស់ក៏ពិតមែន ប៉ុន្តែរូបភាពដែលបានថតហើយនោះ
ពោរពេញដោយពណ៌ស្លេកៗ និងផ្ទៃខាងក្រោយងងឹតមែនទែន
ដូចនេះអ្នកគប្បីត្រូវប្រើប្រាស់ពន្លឺបន្ថែមនៅជុំវិញខ្លួន
ល្អជាងការប្រើប្រាស់ Flash ពន្លឺរបស់ iPhone ។
- ប្រើប្រាស់ Burst Mode
នៅពេលដែលអ្នកតាមថតរូប ដែលមានចលនានោះ អ្នកអាចចុចនៅលើប៊ូតុងថតនោះឲ្យជាប់
ដូចនេះរូបដែលថតបាននោះនិងមានចំនួនច្រើន
តាមរយៈពេលដែលអ្នកចុចជាប់លើប៊ូតុងថតនោះ បន្ទាប់អ្នកចូលទៅមើលរូបភាពទាំងនោះ
រួចអ្នកអាចជ្រើសរើសរូបមួយណាដែលអ្នកគិតថាស្រស់ស្អាត និងពេញបាន
ហើយលុបរូបដែលពេញចិត្តចោលបាន។
- បើកមុខងារ HDR
មុខងារនេះមានពាក្យពេញថា High Dynamic Range
ដែលជាមុខងារមួយកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ
ដោយអាចឲ្យអ្នកថតចាប់យករូបណាមួយនៅពេលបញ្រ្ចាស់ថ្ងៃក៏នៅតែច្បាស់ល្អ
ហើយអ្នកអាចដាក់មុខងារនេះជា Auto បាន
ដោយវានឹងកំណត់ដោយស្វ័យប្រវត្តិនៅពេលជួបស្ថានភាពបែបនោះ។
- អ្នកអាច Lock Focus
មុខងារនេះមានអ្នកប្រើប្រាស់មួយភាគតូចដែលមិនដែលស្គាល់សោះ
មុខងារនេះអាចឲ្យអ្នក Lock នៅចំនុចណាមួយដើម្បីឲ្យចំនុចនោះច្បាស់រហូត
ទោះបីជារង្គើរបន្តិចក៏ដោយ
ដោយអ្នកអាចចុចនៅលើចំនុចណាមួយឲ្យជាប់មួយសន្ទុះដើម្បីបើកមុខងារនេះ
រួចអ្នកអាចចំនុចផ្សេង ដើម្បីបិទមុខងារនេះវិញ។
- អ្នកអាចកំណត់ពន្លឺ
អ្នកអាចកំណត់ពន្លឺរូបភាព (Exposure)
ដោយគ្រាន់តែអូសនៅលើអេក្រង់ក្នុងមុខងារកាមេរ៉ាឡើងលើ សំរាប់បន្ថែមពន្លឺ
ឬចុះក្រោមដើម្បីបន្ថយពន្លឺ ដូចនេះអ្នកអាចប្រើប្រាស់កំណត់ពន្លឺបានដោយខ្លួនឯង
អាស្រ័យតាមចំណង់ចំនូលរបស់អ្នក។
- ប្រើប្រាស់ការថតដោយចុចប៊ូតុងកំណត់សំលេង
សំរាប់អ្នកប្រើប្រាស់ដែលមានប្រអប់ដៃធំជាង iPhone
ឬពីចុចលើប៊ូតុងនៅលើអេក្រង់ នៅពេលថត Selfie នោះ
អ្នកអាចប្រើប្រាស់ប៊ូតុងកំណត់សំលេងបានដែលនៅផ្នែកខាងស្តាំនៃស្មាតហ្វូននេះ
ដើម្បីមានភាពងាយស្រួលថតយករូបភាព។
- អ្នកអាចប្រើប្រាស់កាស
អ្នកអាចប្រើប្រាស់កាសដោយគ្រាន់តែដោតជាប់ជាមួយ iPhone
រួចចូលទៅកាន់មុខងារកាមេរ៉ា រួចចុចនៅលើប៊ូតុងកណ្តាលរបស់កាស
អ្នកនិងអាចថតយករូបភាពបានភ្លាម ដោយពុំចាំបាច់ចុចប៊ូតុងលើស្មាតហ្វូននេះ។

គន្លឹះទាំង 11 នឹងអាចជួយសំរួលដល់អ្នកបាន
ជាពិសេសសំរាប់មិត្តអ្នកអានដែលមិនទាន់បានដឹងពីគន្លឹះទាំងនេះអាចសាកល្បងបាន
ដើម្បីបង្កើនចំណេះ និងងាយស្រួលនៅពេលថតរូប
ចំនែកមិត្តអ្នកអានដែលដឹងពីការប្រើប្រាស់នេះហើយ
គួរជួយចែករំលែកដល់អ្នកដែលមិនទាន់ដឹងផង ជាជាងការលាក់ទុក យល់ដឹងតែម្នាក់ឯង
រួចបន្ទុះបង្អាប់លើអ្នកប្រើដែលមិនទាន់ដឹង។ សូមអរគុណ
Post a Comment