Unknown Unknown Author
Title: វិធីបើក​មើល​លេខ​សំងាត់ Wi-Fi ចាស់ៗ​ដែល​អ្នក​បាន​វាយ​បញ្ចូល​ក្នុង​ទូរស័ព្ទ ហើយ​ស្រាប់​តែ​ភ្លេច​បាត់
Author: Unknown
Rating 5 of 5 Des:
តើអ្នកធ្លាប់ ភ្លេចលេខសំងាត់ Wi-Fi នៅហាងកាហ្វេ រឺនៅផ្ទះ មិត្តភក្តិ របស់អ្នក ដែររឺទេ? ជាការពិតណាស់ គ្មាននរណាម្នាក់ ចំណាយ ការចងចាំ ឥតប្រយោជ...


តើអ្នកធ្លាប់ ភ្លេចលេខសំងាត់ Wi-Fi នៅហាងកាហ្វេ រឺនៅផ្ទះ មិត្តភក្តិ របស់អ្នក ដែររឺទេ? ជាការពិតណាស់ គ្មាននរណាម្នាក់ ចំណាយ ការចងចាំ ឥតប្រយោជន៍ ក្នុងការទន្ទេញ លេខសំងាត់ Wi-Fi របស់អ្នក ដទៃនោះទេ ប៉ុន្តែនៅថ្ងៃមុខ នៅពេលដែលអ្នក ត្រូវការវា តើយើង ទៅសួរម្ចាស់គេ ម្តងទៀតរឺយ៉ាងណា? ជាក់ស្តែង យើងក៏មានវិធី បើកមើល លេខសំងាត់ Wi-Fi ចាស់ៗដែលយើងបាន បំពេញ រួចហើយដែរ ហើយវា ក៏មានភាពងាយស្រួល មិនសូវសាំញ៉ាំ ប៉ុន្មាននោះទេ។ ដើម្បីដឹង អោយកាន់តែច្បាស់ នោះ សូមតាមដាន ជាមួយ យើងទាំងអស់គ្នា។
cover
សម្រាប់ទូរស័ព្ទ រឺថេប្លេត Android
  • ទូរស័ព្ទ រឺ ថេប្លេតរបស់អ្នកគប្បីបាន Root រួចរាល់
  • ដោនឡូដកម្មវិធី Wi-Fi password ចេញពី Playstore
  • បើកកម្មវិធីនេះឡើយ ហើយកម្មវិធី SU វានឹងទាមទារ អោយយើង Grant រឺ Deny។ សូមជ្រើសរើសយក Grant
  • បន្ទាប់មកទៀត អ្នកនឹងឃើញ ឈ្មោះឧបករណ៍ Wi-Fi ភ្ជាប់មកជាមួយ លេខសំងាត់ នៅខាងក្រោម ជាក់ជាមិនខាន។
1
សម្រាប់ iDevice ដែលមានដូចជា iPhone, iPad, iPod Touch
  • ឧបករណ៍របស់អ្នក គប្បីបាន Jailbreak រួចហើយ
  • បើកកម្មវិធី Cydia > ចុចក្រឡោនស្វែងរក >​វាយពាក្យ “ NetworkList “ រួចហើយ តម្លើង Tweak មួយនោះ
  • ចូលទៅកាន់ Setting > Wi-Fi ហើយស្ថិតនៅ​ ផ្នែកខាងក្រោម អ្នកនឹងឃើញ ពាក្យថា Known Networks ដែលវានឹងបង្ហាញ ឈ្មោះ Wi-Fi Router ដែលអ្នកបានភ្ជាប់ អមមកជាមួយ លេខសំងាត់។
2
សូមក្រើនរំលឹកផងដែរថា កម្មវិធីទាំងនេះ គឺជាកម្មវិធី ជួយក្រើនរំលឹក ពីលេខសំងាត់ Wi-Fi ចាស់ៗដែលយើង បានភ្លេច មិនមែន ជាកម្មវិធីសម្រាប់ លួចយក លេខសំងាត់ Wi-Fi របស់អ្នក ដទៃនោះទេ។ សូមរីករាយ នៅក្នុងការទទួលយក ចំណេះដឹង ដ៏តូចតាច មួយនេះ ព្រោះអីមិនសូវ មានមនុស្ស ច្រើនទេ បានដឹងពីវិធី នេះនោះ ហើយបើអាច សូមជួយចែករំលែក ទៅកាន់មិត្តភក្កិ របស់អ្នក ដែលឧស្សាហ៍ ភ្លេចលេខ សំងាត់ Wi-Fi ផង។

17 May 2015

About Author

Advertisement

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top