Wi-Fi មានល្បឿនយឺត គឺជាបញ្ហាដ៏ឈឺក្បាលបំផុតមួយ ដែលនរណាៗ ក៏ធ្លាប់ ជួបប្រទះដែរ ដែលវាអាច បណ្តាលមកពី មានជញ្ជាំងធំៗ បាំងបិទសេវា Wi-Fi រឺក៏មានបញ្ហា បន្ទាប់បន្សំ ជាច្រើនទៀត ដែលយើងមិនដឹង។ ប្រសិនបើអ្នក ធ្លាប់ជួបប្រទះ នូវបញ្ហា បែបនេះ ហើយចង់ដឹង ពីវិធី ដោះស្រាយ ដើម្បីបង្កើនល្បឿន អ៊ីនធឺណែត អោយបានលឿន ជាងមុននោះ សូមធ្វើតាម នូវគន្លឹះខ្លីៗ ខាងក្រោមនេះ ទាំងអស់គ្នាណា ហើយសង្ឃឹមថាវា នឹងអាចជួយ អ្នកបាន។
1.តម្លើងកម្មវិធី Wi-Fi Booster & Easy Analyzer
វិធីដំបូង ហើយក៏ងាយស្រួលបំផុតនោះ គឺតម្លើងកម្មវិធី Wi-Fi Booster នេះ ដែលវាអាច ធ្វើការតាមដាន ពីល្បឿន អ៊ីនធឺណែត និងណែនាំ ពីទីតាំង ដែលអ្នកគួរតែ តាំងនៅ ដើម្បីបាន ល្បឿនលឿនល្អ។ កម្មវិធីនេះវានឹងប្រាប់ ពីល្បឿន បញ្ជូនអ៊ីនធឺណែត របស់ Wi-Fi Router, ជួយចាប់សេវា Wi-Fi នានាដែលទូរស័ព្ទអ្នក មិនបានបង្ហាញ ជាដើម។ សូម ចុចទីនេះ ដើម្បីតម្លើង កម្មវិធីនេះ។
2. ចៀសវាងមិនប្រើប្រាស់ Wi-Fi ណាដែលមានសេវាអន់រហូតប្រើមិនកើត
Wi-Fi ខ្លះមានល្បឿនអ៊ីនធឺណែតយឺតណាស់ មិនមែនមកពី បញ្ហាម៉ាស៊ីន Wi-Fi បញ្ជូនមកយើង យឺតនោះទេ ហេតុដូច្នេះហើយ ដើម្បីចៀសវាង ទូរស័ព្ទរបស់យើង កុំអោយភ្ជាប់ ប្រព័ន្ធ Wi-Fi ទាំងនេះ សូមបើកទូរស័ព្ទ អ្នកឡើង ចូលទៅកាន់ Setting > Wi-Fi > Advanced > ហើយបើក Avoid Poor connections ។
3. សាកយកឆ្នាំង រឺចានលោហៈធាតុ យកមកគ្របទូរស័ព្ទពេលចង់ដោនឡូដអ្វីមួយ
វាហាក់បីដូចជាគួរអោយអស់សំណើចបន្តិចហើយ នៅពេលដែលយើង យកចាន រឺឆ្នាំង មកគ្រប ទូរស័ព្ទនោះ ក៏ប៉ុន្តែ វាពិតជាអាច ជួយអោយទូរស័ព្ទ ដំណើរការ បានលឿន ពិតប្រាកដមែន។ ធ្វើដូច្នេះ នឹងជួយអោយសេវា Wi-Fi រត់បុកចូលទូរស័ព្ទ បានកាន់តែល្អ មានស្ថេរជាងមុន ដែលជាជម្រើស ដ៏ឆ្លាតវៃ មួយនៅពេលយើង ចង់ដោនឡូដ ហ្គេម រឺឯកសារ ដែលមានទំហំធំ។
4. ចៀសវាងកុំប្រើសំបក រឺវ័ណ្ឌទូរស័ព្ទដែលបង្កើតឡើងពីលោហៈធាតុ
បញ្ហានេះកើតមានឡើងច្រើនណាស់ ហើយមិនសូវ មាននរណាម្នាក់ ចាប់អារម្មណ៍ឡើយ។ ប្រសិនបើ អ្នកកំពុងតែ ប្រើប្រាស់ សំបកទូរស័ព្ទ រឺវ័ណ្ឌលំអ ដែលផលិត ពីលោហៈធាតុ រឺវត្ថុក្រាស់ៗ សូមសាកល្បងដោះវាចេញ ហើយចាំពិនិត្យ មើលណា ថាតើ វាមាន ល្បឿនលឿន វិញរឺក៏អត់។ អ្នកអាច កត់សម្គាល់ល្បឿន ពេលប្រើ សំបកទូរស័ព្ទ និងមិនប្រើ បានដោយ ប្រើប្រាស់កម្មវិធី www.Speedtest.net បាន។
5. វិភាគ និងស្វែងរកថា តើ Wi-Fi មួយណាមានល្បឿនលឿន និងស្ថេរភាពជាងគេ
ប្រសិនបើអ្នកទៅហាងកាហ្វេ រឺក៏សាលា អ្នកនឹងឃើញមានឈ្មោះ Wi-Fi Router ជាច្រើន ដែលជាហេតុ ធ្វើអោយយើង មានភាពពិបាក ក្នុងការ សម្រេចចិត្តថា តើត្រូវភ្ជាប់ Wi-Fi មួយណានោះ។ បន្ទាប់ពីតម្លើងកម្មវិធី Wi-Fi Analyzer នេះរួចហើយ វានឹងជួយ វិភាគថាតើ Wi-Fi មួយណា មានល្បឿន លឿនជាងគេ និងមាន ស្ថេរភាព ជាងគេ ងាយស្រួល អោយអ្នក ជ្រើសរើសយក Wi-Fi Router ត្រឹមត្រូវ។ ដើម្បីវិភាគបាន អ្នកត្រូវស្គាល់ លេខសំងាត់ របស់ Wi-Fi Router ទាំងនោះផងដែរ។
6. ផ្លាស់ប្តូរទីតាំងនៃការទុកម៉ាស៊ីន Wi-Fi Router
ការទុកដាក់ម៉ាស៊ីន Wi-Fi Router ខុសកន្លែង ក៏ជាមូលហេតុចំបង មួយដែរ ដែលធ្វើអោយ យើងមិន អាចប្រើប្រាស់ អ៊ីនធឺណែត បានលឿនល្អ។ សូមធ្វើការគុណគូរ ដាក់ ម៉ាស៊ីន Wi-Fi Router អោយចំចំណុច កណ្តាលផ្ទះ ដើម្បីអោយ យើងអាចប្រើប្រាស់ នៅក្នុងបរិវេណ ទាំងមូល បានដោយរលូន ហើយសូមកុំទុក វានៅប្រឡោះ ដែលមាន អ្វីបាំងជិត អោយសោះ។ បើអាច សូមសាកល្បង កាត់កំប៉ុងទឹកក្រូច ហើយយកមកគ្រប់លើអង់តែន Wi-Fi router ដែលវា នឹងជួយអោយអាចបញ្ជូន ទិន្នន័យ តម្រង់ទៅទិស មួយបានល្អ មិនបែកខ្ញែក។
សង្ឃឹមថា គន្លឺះពិសេសៗទាំង 6 នេះអាចជួយអោយការប្រើប្រាស់ អ៊ីនធឺណែតតាម Wi-Fi របស់អ្នក បានលឿន ជាងមុនបាន។ សូមបញ្ជាក់ ផងដែរថា ជំហានទាំងនេះ គ្រាន់តែជួយ អោយដំណើរការ បញ្ជួនអ៊ីនធឺណែត ពីម៉ាស៊ីន Router មកទូរស័ព្ទ បានលឿន ប៉ុណ្ណោះ ប៉ុន្តែវា មិនអាចជួយអោយ អ៊ីនធឺណែតដើរលឿន ជាងមុន នោះទេ។ ចំពោះបញ្ហា ល្បឿនអ៊ីនធឺណែតនេះ អ្នកគួរតែ ពិគ្រោះយោបល់ ជាមួយគ្រប់ហ៊ុន ផ្គត់ផ្គង់អ៊ីនធឺណែត អោយអ្នកវិញ។
Post a Comment