Unknown Unknown Author
Title: ចំណុច​ពិសេសៗ​ដែល​អ្នក​ត្រូវ​ដឹង​ពី​កុំព្យូទ័រ Chromebook ស៊េរី​ថ្មី​របស់​លោកអ្នក
Author: Unknown
Rating 5 of 5 Des:
អ្នកដែលប្រើប្រាស់កុំព្យូទ័រ Chromebook ប្រហែលជា បានដឹងហើយថា វាមានលក្ខណៈ ខុសគ្នាពីកុំព្យូទ័រ Laptop របស់យើង ដែលដើរ ដោយប្រព័ន្ធ ប្រតិបត្តិ...

អ្នកដែលប្រើប្រាស់កុំព្យូទ័រ Chromebook ប្រហែលជា បានដឹងហើយថា វាមានលក្ខណៈ ខុសគ្នាពីកុំព្យូទ័រ Laptop របស់យើង ដែលដើរ ដោយប្រព័ន្ធ ប្រតិបត្តិការ Windows ឬ Linux។ កុំព្យូទ័រ Chromebook ត្រូវបាន បង្កើតឡើង ដោយដើរ ជាមួយប្រព័ន្ធ ប្រតិបត្តិការ Google Chromebook OS ផ្តល់នូវ មុខងារក៏ដូចជា សេវាកម្មមួយ ចំនួនរបស់ Google ។ មានរឿងរ៉ាវ មួយចំនួនតូច ដែលប្រិយមិត្ត គួរតែដឹងពី Chromebook ថ្មី ដូចមាន បង្ហាញខាងក្រោម។
1. វាជាកុំព្យូទ័រ មានតែមុខងារ ឬ សេវាកម្មរបស់ Google ដូចជា Gmail, Google Drive, Google+ , Youtube, Feedy, Google Play, Game, Docs និង Google Calendar ព្រមទាំងជា ច្រើនទៀត ដែលជា Service របស់ Google។
1-cover
2. វាត្រូវបានបង្កើតឡើងសម្រាប់ចែកគ្នាប្រើ មានន័យថា នៅលើកុំព្យូទ័រ Chromebook របស់អ្នក អាចអោយ Users ប្រើបាន ច្រើននាក់ ដោយត្រូវតែចូល Sign In ជាមួយគណនីរបស់ Google ជាការស្រេច ហើយ អ្នកក៏អាច កំណត់សិទ្ធិ អោយមនុស្ស ដែលគ្មានគណនី ប្រើប្រាស់ បានផងដែរ​ ជាមួយសិទ្ធិ ត្រឹមជា Guest។
2
3. វាអាចភ្ជាប់អ៊ីនធឺណេតបានយ៉ាងស្រួល ហើយអ្វី ដែលពិសេសនោះគឺថា លោកអ្នកអាច ធ្វើការជាមួយ Google Docs ឬ លេងហ្គេម នៅពេល Offline ក៏បានដែរ ប៉ុន្តែយកល្អ គួរតែភ្ជាប់ អ៊ីនធឺណេតទៅ ជាការល្អ។
3
4. អាចធ្វើការ Update ទៅកាន់ជំនាន់ ចុងក្រោយបាន។ រៀងរាល់​ អ្នកបើក កុំព្យូទ័រ Chromebook ម្តងៗ វាតែងតែ Check មើលការ Update ជំនាន់ចុងក្រោយ នៃប្រព័ន្ធប្រតិបត្តិការក៏ដូចជាកម្មវិធីផងដែរ។
4
ទាំងអស់ខាងលើនេះ ជាលក្ខណៈ ដែលអ្នក ប្រើប្រាស់ត្រូវដឹង ហើយនៅពេល លក្ខណៈ ជាច្រើនទៀត ដែលប្រិយមិត្ត អាចស្វែងយល់ បន្ថែមបាន នៅលើប្រព័ន្ធ អ៊ីនធឺណេត។

About Author

Advertisement

Post a Comment

 
Top