Glassdoor ដែលជាសហគមន៍ សិក្សាស្រាវជ្រាវ ពីមុខរបរ និង ការងារ នៅទឹកដី អាមេរិកបានចេញ របាយការណ៍ ថ្មីមួយ ដែលបង្ហាញ ពីឈ្មោះ ក្រុមហ៊ុន ដែលចាយលុយ ច្រើនជាងគេ លើបុគ្គលិក និង ចំនួនប្រាក់ដែល ពួកគេម្នាក់ៗទទួលបាន ជាមធ្យម ទៀតផង។
ក្រុមហ៊ុនដែលចាយលុយ លើបុគ្គលិក ច្រើនជាងគេ បង្អស់នៅ អាមេរិកគឺ Skadden Arps ដែលជា ក្រុមហ៊ុនមួយ មានលក្ខណៈ ជាការ គ្រប់គ្រង ច្បាប់ ដោយចាយលើ បុគ្គលិក ម្នាក់ចំនួន លើសពី18,000 ដុល្លារក្នុងមួយឆ្នាំ គិតទាំង ប្រាក់ខែ ប្រាក់បន្ថែម ប្រាក់លើក ទឹកចិត្ត និង ប្រាក់មួយចំនួនទៀត ហើយ បើធៀបទៅនឹង ប្រាក់ខែ ជាមធ្យម ដែលមនុស្ស ទូទៅរកបាន នៅអាមេរិក គឺ ខុសគ្នា ជិត បួនដង ឯណោះ។
ខាងក្រោមជា ឈ្មោះក្រុមហ៊ុនទាំង 15 ដែលបង្ហាញពី ប្រាក់សរុប ប្រចាំឆ្នាំ ជាមធ្យម និង ប្រាក់គោល ដែលបុគ្គលិក ទទួលបាន ពីកន្លែង ការងារ របស់គេ។
ដូច្នេះ សូមបងប្អូន កុំយល់ច្រឡំថា Google ដែលជាអ្នក ចាយលុយ ខ្លាំងលើ បុគ្គលិកអោយសោះ គឺតាមការ ពិតទៅ Google ជាប់លេខដល់ទៅ 13 ឯណោះ ខណៈពេលដែល Shardenn Arps និង Netflix ជាប់ចំណាត់ ថ្នាក់លេខ 1 និង លេខ 2 រៀងគ្នា។
Post a Comment