ជាការពិតណាស់ កុំព្យូទ័រ Laptop របស់យើង មានសមត្ថភាព ចែករំលែក អ៊ីនធឺណេត ទៅអោយ Devices ដទៃទៀតបាន ប៉ុន្តែទាល់តែ យើងធ្វើការ Configure អោយបាន ត្រឹមត្រូវ ហើយការ Configure នោះ អាចប្រើ កម្មវិធី ក៏បាន ឬ ប្រើតាម Command Prompt ក៏បានដែរ។ សម្រាប់ការ បង្ហាញ ខាងក្រោមនេះ យើងយក Command Prompt មកនិយាយ។
ជាដំបូង ប្រិយមិត្ត ត្រូវចុច Key Windows ផ្គួបជាមួយ Key R ។ ពេលនោះ វានឹងលេចចេញ Run Dialog មួយ ដែលអ្នក ត្រូវវាយ ពាក្យថា Ncpa.cpl ដូចរូប។
បន្ទាប់មកទៀត លោកអ្នកត្រូវចុចលើ WiFi ដែល កុំព្យូទ័ររបស់អ្នក កំពុងភ្ជាប់ ទៅកាន់ ហើយ Mouse ស្តាំជ្រើសរើស យក Properties។
ពេលនោះ វាចេញផ្ទាំងមួយ មាន Title មួយថា WiFi 2 Properties ដែលមាន ពីរ Tabs គឺ Networking និង Sharing។ យើងចុច លើ Sharing ហើយសូមធីក យកត្រង់ ប្រអប់ ខាងលើ ដូចរូប។
តទៅទៀត លោកអ្នកត្រូវ ចូលទៅកាន់ Command Prompt ដោយ Run As Administrator រួចវាយពាក្យ មួយឃ្លានេះ រួចចុច Enter។
រួចវាយពាក្យមួយឃ្លាទៀតថា netsh wlan start hostednetwork ដូចរូប។
ជាចុងក្រោយ អ្នកត្រូវវាយ ពាក្យបញ្ជា មួយបន្ទាត់ ទៀតគឺ netsh wlan show hostednetwork ដើម្បីមើលពី ព័ត៌មានអំពី Hotspot របស់ យើងដែល បានបង្កើត។
ដូច្នេះ លោកអ្នកអាច Devices មួយចំនួនដូចជា ស្មាតហ្វូន ឬ ថេប្លេត ធ្វើការ ភ្ជាប់ ទៅកាន់ Hotspot មួយ នេះជាមួយ WiFi Name: Cambo2015 និង Password: Cambo2015Report។
Post a Comment