ជាធម្មតា
នៅក្នុងនាយកដ្ឋានព័ត៌មានវិទ្យាឬការងារផ្នែក IT
នៅតាមក្រុមហ៊ុនមួយចំនួនមិនប្រាកដថា ដំណើរការ យ៉ាងរលូននោះទេ វាតែងតែ
ជួបបញ្ហានេះ បញ្ហានោះ ដែលតម្រូវអោយ បុគ្គលិក IT មានការចូលរួម ដោះស្រាយ
ហើយពេលខ្លះ ស្រួលដោះស្រាយ និង ពេលខ្លះទៀត ក៏ពិបាកផងដែរ តែវាជា
បទពិសោធន៍ដ៏ល្អ សម្រាប់ពួកគេ នៅពេល ដែលជួបប្រទះម្តងៗ។ នៅថ្ងៃនេះ
ក្រុមការងារ ខេមបូ រីផត សូមបង្ហាញពី វិធីសាស្រ្តបីយ៉ាង ដែល
ធ្វើអោយបុគ្គលិក IT មានការរីក ចម្រើនក្នុងខ្លួន និង ដំណើរការងារ
ប្រព្រឹត្តិទៅយ៉ាងរលូន។
- ការថែទាំប្រព័ន្ធកុំព្យូទ័រ
ជាទូទៅ ការគ្រប់គ្រង នៅលើកុំព្យូទ័រ របស់យើងតែមួយគត់ ជារឿង
ងាយស្រួលនោះទេ ប៉ុន្តែការគ្រប់គ្រង ប្រព័ន្ធកុំព្យូទ័រច្រើន អាចមានការ
ពិបាកគ្រប់គ្រង ដូចជា ការរក្សាទុកឯកសារ (Backup) ការសម្រេចចិត្ត
លុបឯកសារជាដើម ហើយពេលខ្លះ តម្រូវអោយ បុគ្គលិក IT មានទំនាក់ទំនង
ជាមួយមជ្ឈដ្ឋាន IT ខាងក្រៅ ដើម្បីសុំ ជំនួយ ទុកគ្រាន់ជា បទពិសោធន៍
ផ្ទាល់ខ្លួន។
- ទទួលការបណ្តុះបណ្តាល
នៅត្រង់ចំណុចនេះ ចង់និយាយថា ការងាររបស់អ្នក រីកចម្រើនបាន អាស្រ័យ
លើការបណ្តុះបណ្តាល បន្ថែម ហើយ ការបណ្តុះបណ្តាល នៅទីនេះមានពីរគឺ ចៅហ្វាយ
របស់អ្នក អាចជួល អោយអ្នក ជំនាញមក បង្ហាត់អ្នក នៅកន្លែងការងារ តែម្តង និង
មួយទៀត គាត់អាច បញ្ជូនអ្នក ទៅសិក្សាជំនាញ IT បន្ថែម តាមសមត្ថភាព ដែលគាត់
មាន ទើបធ្វើអោយ ខ្លួនអ្នកមាន ការរីកចម្រើន ហើយ ការងារផ្នែក IT
ក៏មិនចោទជាបញ្ហាទៀតដែរ។
- ការប្រមូលផ្តុំដោយអ្នកជំនាញ IT នៅនឹងកន្លែង
ការធ្វើការងារនៅក្នុងផ្នែក IT ដែលមានបុគ្គលិកជំនាញខាង IT ច្រើន ប្រៀប
បានដូចជា កត្តាលីករ ជួយជម្រុញ ល្បឿន អភិវឌ្ឍ ខ្លួនឯង និង ការងារអញ្ចឹង
ព្រោះ យើងអាចផ្លាស់ប្តូរយោបល គ្នាទៅវិញទៅមក និង ស្វែងយល់ ពីបញ្ហាបានកាន់
តែច្រើន។

ដូច្នេះ ដើម្បីអភិវឌ្ឍ ខ្លួនឯងអោយ ខ្លាំង ឬ មានជំនាញខាង IT
កាន់តែប្រសើរនោះ បងប្អូន ត្រូវតែ
អនុវត្តនូវវិធីសាស្រ្តទាំងបីខាងលើនេះហើយសូមបញ្ជាក់ថាត្រង់ចំណុចទីពីរ
បើខាងក្រុមហ៊ុន ពុំមានសមត្ថភាព បញ្ជូនអ្នក ទៅសិក្សា បន្ថែមទេ អ្នកត្រូវ
ស្វះស្វែងសិក្សា ដោយខ្លួនឯង នៅខាងក្រៅ ទើបទទួល បានផល ល្អ។
Post a Comment