ដំណោះស្រាយទី 1: សម្អាតរន្ធ USB ដោយខ្លួនឯង
វិធីដ៏ងាយស្រួល ហើយអ្នកក៏គួរតែគប្បីសាកល្បង ធ្វើមុនគេបង្អស់នោះ គឺព្យាយាមសម្អាតរន្ធ USB ទូរស័ព្ទអ្នក អោយស្អាតសិន ក្រែងលោ វាមានជាប់ធូលីដី ក្អែល ដែលរារាង មិនអោយឌុយសាក បញ្ជូនថាមពលអគ្គីសនី ទៅទូរស័ព្ទបានល្អ។ ដំបូងសូមបិទទូរស័ព្ទ អោយរលត់ ហើយដោះថ្មចេញ (បើអាច)។ ព្យាយាមប្រើឈឺចាក់ធ្មេញ រឺក៏វត្ថុតូច និងទន់ មកជូនសំអាតថ្នមៗ នៅលើបន្ទះ លោហៈក្នុងរន្ធ USB ហើយបើអាច សូមផ្តិតសាំង ជាមួយសំឡី មកជូតសំអា តវាក៏បានដែរ។ វិធីនេះគឺមានប្រសិទ្ធភាព ខ្ពស់ណាស់ ពោលមនុស្ស 7 នាក់ ក្នុងចំណោម 10 នាក់បានអោយដឹងថា ទូរស័ព្ទគេអាចសាកថ្មបានលឿន និងល្អជាងមុន។
ដំណោះស្រាយទី 2: សាកល្បងផ្លាស់ប្តូរខ្សែរ USB
ខ្សែរ USB គឺជាផ្នែកមួយ ដែលងាយនឹងខូចជាងគេ ព្រោះអីយើងតែងតែ បត់វាចុះឡើង និងមានអ្វីសង្កត់ ដែលអាចអោយ ដាច់ខ្សែខាងក្នុង ហើយមុខបញ្ជូនថ្មវាក៏អាច សឹកខូច ផងដែរ។ អ្នកសាកល្បង ខ្ចីខ្សែឆ្នាំងសាក ពីទូរស័ព្ទដទៃមកប្រើជាមួយ ដុំឆ្នាំសាករបស់អ្នកសិន ហើយប្រសិនបើវានៅតែមានបញ្ហាទៀត សឹមសាកល្បង ផ្លាស់ប្តូរដុំឆ្នាំងសាក។
ដំណោះស្រាយទី 3: ផ្លាស់ប្តូរទំលាប់របស់អ្នក
អ្នកមិនគួរទំលាប់ ទុកទូរស័ព្ទអ្នក នៅកន្លែងដែលសំបូរ ដោយកំទេចធូលី កំណាត់ និងរបស់តូចៗច្រើននោះទេ ព្រោះអីវាអាច ធ្លាក់ចូលទៅក្នុងរន្ធសាកថ្មបាន ដែលវានឹងរារាំង មិនអោយទូរស័ព្ទ ស្រូបថ្មចូល រឺក៏សាកយឺត។ មួយវិញទៀត អ្នកក៏មិនគប្បីសាកទូរស័ព្ទ ទុកចោលនៅពេលរាត្រី នោះទេ ព្រោះអីវានឹងធ្វើអោយ ថ្មទូរស័ព្ទទូរស័ព្ទអ្នក ឆាប់ចុះខ្សោយ ហើយវាក៏អាច បង្ករជាបញ្ហា ជាច្រើនទៀតដែរ ដូចជាខូចអ៊ីសេ រឺក៏ថ្មប៉ោងខូច ហើយក៏អាច ផ្ទុះទូរស័ព្ទ បានផងដែរ(កម្រ)។ ជាធម្មតា ទូរស័ព្ទអ្នក អាចសាកបានពេញ 100% ដោយចំណាយពេល 3 ទៅ 4 ម៉ោងប៉ុណ្ណោះ ហើយនៅពេល ដែលវាពេញហើយ វានឹងមាន ប្រព័ន្ធមួយដែលរារាំង ថាមពលមិនអោយចូលទៀត ក៏ប៉ុន្តែប្រព័ន្ធនេះ អាចនឹងខូចបាន ប្រសិនបើជាយើងនៅតែទុក ទូរស័ព្ទសាកចោល។
ដំណោះស្រាយទី 4 : ផ្លាស់ប្តូរថ្មទូរស័ព្ទថ្មី
ប្រសិនបើទូរស័ព្ទអ្នក មានវ័យចំណាស់ ហើយនោះ ថ្មរបស់វា ក៏អាចនឹងដល់វ័យ ចំណាស់ហើយដែរ ដែលមិនអាចស្រូប និងផ្ទុកថាមពល បានល្អ ដូចមុនទៀតទេ។ ជាធម្មតា ថ្មទូរស័ព្ទមួយ អាចប្រើប្រាស់ បានល្អចំនួនពីរឆ្នាំ ប៉ុន្តែប្រសិនបើអ្នក ឧស្សាហ៍សាកថ្ម ពេកនោះ វាក៏ធ្លាក់ចុះទៅតាមនោះដែរ។ ហេតុដូច្នេះហើយ ប្រសិនបើអ្នក មានបញ្ហា សាកថ្មមិនងាយពេញ ហើយឆាប់អស់នោះ ណាមួយទូរស័ព្ទអ្នក ក៏មានវ័យចំណាស់ហើយនោះ សូមសាកល្បង ផ្លាស់ប្តូរថ្មទូរស័ព្ទថ្មី ហើយចៀសវាង ជ្រើសរើសយកថ្មក្លែងក្លាយ ព្រោះអីវាមិនអាចប្រើបានយូរនោះទេ ហើយក៏អាចបង្ករ ជាបញ្ហាធ្ងន់ធ្ងរមកវិញដែរ។
ដំណោះស្រាយទី 5: ចៀសវាងកុំ សាកតាមកុំព្យូទ័រ និងប្រើប្រាស់ ឆ្នាំងសាក ដែលត្រូវនឹង ថាមពល ទូរស័ព្ទអ្នក
ការសាកថ្មតាមកុំព្យូទ័រ វាមិនលឿនរហ័ស ដូចសាកដោយប្រើឆ្នាំងសាកនោះទេ ហើយអ្នកក៏គប្បីជ្រើសរើសឆ្នាំងសាក ដែលត្រូវនឹងថាមពល ទូរស័ព្ទរបស់អ្នកផងដែរ។ នាពេលបច្ចុបន្ននេះ ទោះបីជាខ្សែសាកឧបករណ៍ អេឡិចត្រូនិចទាំងអស់ វាមានសណ្ឋាណ ដូចគ្នាក៏ដោយ ក៏ប៉ុន្តែវាមិនប្រាកដថា អាចប្រើជាមួយគ្នា បានល្អនោះទេ។ ជាឧទាហរណ៍ឆ្នាំងសាក iPhone អាចប្រើជាមួយ iPad បាន ប៉ុន្តែវាមិនអាច សាកបានលឿនល្អនោះទេ ហើយប្រសិនបើអ្នកយកឆ្នាំងសាក iPad មកសាក iPhone ក្នុងរយៈពេលយូរ វាអាចនឹងបង្ករជាបញ្ហាបាន។
ដំណោះស្រាយទី 6 : ធ្វើការទម្លាក់ រឺតម្លើង Software ទូរស័ព្ទ
Software ក៏ជាផ្នែកមួយដែលធ្វើអោយទូរស័ព្ទឆាប់អស់ថ្មដែរ។ សូមប្រើប្រាស់ ជំនាន់ Software ដែលអ្នកគិតថា ស៊ីថ្មតិច តាមរយៈសាកសួរ មតិអ្នកប្រើប្រាស់ដទៃទៀត។
ដំណោះស្រាយទី 7 : បិទចោល
ដើម្បីសាកថ្មទូរស័ព្ទ បានលឿន សូមបិទចោលនូវ Mobile Data, Wi-Fi, Bluetooth ជាដើម និងបិទកម្មវិធីទាំងអស់នៅក្នុង Background និងបិទទូរស័ព្ទចោលមួយភ្លែតសិន។ ធ្វើបែបនេះ នឹងជួយអោយទូរស័ព្ទ វាបញ្ឈប់ ដំណើរការនានា ដែលស៊ីថ្ម ជួយអោយវា អាចស្រូបថ្មបានលឿន។ ហើយរៀងរាល់សប្តាហ៍ អ្នកគួរតែបិទទូរស័ព្ទអោយវាសម្រាកបានបន្តិចផង។
ដំណោះស្រាយទី 8 : តាមដានកម្លាំងថ្មទូរស័ព្ទរបស់អ្នក
ពេលខ្លះ ថ្មទូរស័ព្ទអ្នកវាគ្មានបញ្ហាទេ ប៉ុន្តែទូរស័ព្ទអ្នក បែរជាបង្ហាញសារ សាកថ្មមិនចូល រឺក៏មិនចូលទៅវិញ។ អ្នកគួរតែធ្វើការតេស្តថ្ម ដោយប្រើប្រាស់កម្មវិធី Battery Calibration ដែលអ្នកអាច ដោនឡូដចេញពី Playstore បាន។
សង្ឃឹមថាដំណោះស្រាយទាំងនេះ នឹងអាចជួយអ្នកបាន ហើយប្រសិនបើអ្នក នៅតែមានបញ្ហាទៀតនោះ សូមនាំទូរស័ព្ទរបស់អ្នក ទៅជួបជាងដែលមាន ជំនាញត្រឹមត្រូវ ដើម្បីពិគ្រោះ អោយដឹង ពីរោគសញ្ញរបស់វា។ ដំបូន្មានចុងក្រោយនោះ គឺអ្នកមិនគួរប្រើប្រាស់ ឆ្នាំងសាកក្លែងក្លាយ នោះទេ ហើយក៏ចៀសវាងកុំឧស្សាហ៍សាកថ្ម ទូរស័ព្ទពេកដែរព្រោះអីវាធ្វើអោយ អាយុកាល របស់ថ្មឆាប់ចាស់ ខូចខាតបាន។ ការប្រើប្រាស់ដុំ Power Bank (គ្មានស្តង់ដា) ក៏ជាកត្តាមួយ ដែលអ្នក គួរចៀសវាងផងដែឬ ព្រោះអីវាមិនអាចផ្ទេរថាមពលបានល្អ និងស្ថិតស្ថេរ ដែលអាចបង្ករ បញ្ហាជាច្រើន ដូចជាដល់ថ្ម ប្រព័ន្ធទប់ភ្លើងអ៊ីសេជាដើម។
Post a Comment