Unknown Unknown Author
Title: វិធីសាស្ត្រ​ក្នុង​ការ Restore iPhone, iPad, iPod Touch
Author: Unknown
Rating 5 of 5 Des:
ប្រសិនបើជាអ្នកបាន Jailbreak ឧបករណ៍ iDevice (iPhone, iPad, iPod Touch) ហើយបានប្រើប្រាស់ Tweak រញ៉េរញ៉ៃដែលធ្វើអោយ ឧបករណ៍របស់អ្នក គាំងជាប់ឡ...


ប្រសិនបើជាអ្នកបាន Jailbreak ឧបករណ៍ iDevice (iPhone, iPad, iPod Touch) ហើយបានប្រើប្រាស់ Tweak រញ៉េរញ៉ៃដែលធ្វើអោយ ឧបករណ៍របស់អ្នក គាំងជាប់ឡូហ្គោ Apple ចុចលែងទៅមុខ ហើយនោះ អ្វីដែលយើង ត្រូវធ្វើការត្រូវ Restore វាអោយស្អាត ដូចដើមវិញ។ Restore មានន័យថា យើងឈូសសំអាត ឯកសារ File System នៅក្នុង iDevice អោយថ្មីទាំងអស់ ហើយវិធីនេះយើង ក៏ប្រើប្រាស់នៅ ពេលដែលយើង ចង់អាប់ដេត ទូរស័ព្ទយើង ទៅកាន់ iOS ជំនាន់ចុងក្រោយ គេបង្អស់ផងដែរ។ ប្រសិនបើអ្នកនៅ មិនទាន់ចេះ រឺនៅមិនច្បាស់ អំពីវិធី Restore នេះទេ សូមតាមដាន នូវជំហានដ៏ ងាយៗខាងក្រោម ជាមួយយើងទាំងអស់គ្នា។
1_cover
គោលបំណងដែលធ្វើការ Restore
  • សម្អាត Software iPhone, iPad, iPod Touch អោយស្អាត
  • លុបចោល Cydia
  • ដោះស្រាយបញ្ហា Software ណាមួយដែលដូចជាគាំង ខូច ជាប់សញ្ញា Apple ប្រើមិនកើត
  • បន្ទាន់សម័យ ឧបករណ៍ របស់អ្នកទៅកាន់ iOS ជំនាន់ចុងក្រោយបង្អស់
តម្រូវការ
  • កុំព្យូទ័រមួយគ្រឿងដំណើរការដោយ Windows រឺ OS X
  • មានតម្លើងជាស្រេច នូវកម្មវិធី iTunes ជំនាន់ចុងក្រោយបង្អស់។ ចុចទីនេះដើម្បីដោនឡូដ http://www.apple.com/itunes/download/
  • មានខ្សែ USB សម្រាប់ភ្ជាប់ iPhone, iPad, iPod ទៅកុំព្យូទ័រ
  • កុំព្យូទ័របានភ្ជាប់ទៅកាន់ប្រព័ន្ធ អ៊ីនធឺណែត
  • បិទ Find My iPhone នៅក្នុង Setting > iCloud សិន ហើយសូមអោយប្រាកដថា ទូរស័ព្ទរបស់អ្នកកុំពុងប្រើប្រាស់គណនី Apple ID របស់ខ្លួនឯង ចៀសវាងជាប់ iCloud Activation។
វិធីក្នុងការ Restore
  • ដំបូងបង្អស់ សូមធ្វើការដោនឡូដឯកសារ iOS Firmware សិន ដោយចុចទីនេះ ហើយជ្រើសរើសយក ម៉ាកទូរស័ព្ទ និង iOS Version។ ប្រសិនបើអ្នកចង់ដឹងថា ទូរស័ព្ទរបស់អ្នក ជាប្រភេទ GSM រឺ Global សូមចុចទីនេះ ។ ត្រង់ iOS Version ប្រសិនបើវាបង្ហាញ ពណ៌បៃតង មានន័យថា អាចប្រើប្រាស់បាន។ ហេតុដូច្នេះហើយ សូមជ្រើសរើសយក តែពណ៌បៃតង បានហើយ។ បន្ទាប់ពីបីបានដោនឡូដ ឯកសារដែលមានទំហំ​ 1GB នេះជាងហើយ សូមទុកវាមួយអន្លើសិន។
2
  • បើកកម្មវិធី iTunes ឡើង ភ្ជាប់ iPhone រឺ iPad ទៅកាន់កុំព្យូទ័រ តាមរយៈខ្សែ USB ហើយចុចសញ្ញា iPhone រឺ iPad ដែលស្ថិតនៅផ្នែកខាងឆ្វេង និងខាងលើ។
  • ចុចប៊ូតុង SHIFT ដែលស្ថិតនៅផ្នែកខាងឆ្វេង នៃក្តារចុចរបស់អ្នក អោយជាប់ ហើយយក Mouse រំកិល ទៅជ្រើសរើស យកពាក្យ Restore > ជ្រើសរើសយកឯកសារ iOS Firmware ដែលយើងបានដោនឡូដ ខាងលើទៅ ជាការស្រេច។ បន្ទាប់មកទៀតកម្មវិធី iTunes នឹងចាប់ផ្តើមធ្វើការពន្លាឯកសារ ហើយ Restore iPhone/ iPad របស់អ្នកជាក់ជាមិនខាន។
3 4 5
នៅក្នុងដំណាក់កាលនេះ វាអាចចំណាយពេលចន្លោះពី 5 នាទី ដល់ 15 នាទីដើម្បីធ្វើការ Restore។ មុននឹងធ្វើការ Restore នេះ វាអាចនឹងសួរអោយយើង Back Up ឯកសារបាន ដែលមានន័យថា តើអ្នកចង់រក្សាទុកនូវរូបភាព, Contact, សារ និង កម្មវិធីរឺក៏អត់។ នៅក្នុងដំណាក់កាលនេះ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហា Error 3xxx, សូមព្យាយាមបិទបើកកុំព្យូទ័រ, ប្រើប្រាស់កម្មវិធី iTunes ជំនាន់ចុងក្រោយគេបង្អស់ និងប្រាកដថា កុំព្យូទ័របស់អ្នក បានភ្ជាប់ទៅកាន់ បណ្តាញអ៊ីនធឺណែត។
សូមបញ្ជាក់ផងដែរថា យើងក៏អាច ធ្វើការពន្លត់ម៉ាស៊ីន អោយស្ថិតនៅ Recovery Mode បានផងដែរ ដើម្បីអោយការ Restore កាន់តែលឿន មិនសាំញ៉ាំច្រើន។ ដើម្បីធ្វើដូច្នេះបាន​ យើងគ្រាន់តែ ភ្ជាប់ទូរស័ព្ទ iPhone ជាមួយកុំព្យូទ័រ ហើយចុចប៊ូតុង Home + ប៊ូតុង Power អោយជាប់គ្នា រហូតទូរស័ព្ទរលត់ ប៉ុន្តែដៃនៅបន្តចុចប៊ូតុង Home រយៈពេល 7 វិនាទីទៀត នោះកម្មវិធី iTunes ក្នុងកុំព្យូទ័រនឹងបើកឡើងដោយឯកឯង ហើយទាមទារ អោយយើងធ្វើការ Restore ជាក់ជាមិនខាន។
6
វិធីក្នុងការអាប់ដេតទូរស័ព្ទ iPhone មានចំនួនបី របៀបគឺតាមរយៈ Setting > Software Update, តាមរយៈការដោត ទូរស័ព្ទចូល កុំព្យូទ័របើកកម្មវិធី iTunes និងតាមវិធី Restore នេះឯង។ ក៏ប៉ុន្តែវិធី Restore គឺជាវិធីល្អជាងគេ និងមាន សុវត្ថិភាពជាងគេ ដោយវានឹងសំអាត ឯកសារចេញពី iPhone, iPad អោយស្អាតតែម្តង អាចអោយទូរស័ព្ទ ដំណើរការបានលឿន ល្អជាងមុន និងដោះស្រាយបញ្ហា អ្នកដែលគាំងជាប់ ត្រង់ឡូហ្គូ Apple ដោយសារ Jailbreak។

About Author

Advertisement

Post a Comment

 
Top