នៅលើប្រព័ន្ធ អ៊ីនធឺណេត មានគេហទំព័រ ច្រើនណាស់ ដែលផ្តល់នូវ អត្ថប្រយោជន៍ ច្រើនដល់ យើងទាំងអស់ គ្នា ហើយក៏មាន មួយចំនួន តូចផងដែរ ដែលបាន ជៈឥទ្ធិពល មិនល្អដល់ អ្នកទស្សនា ជាពិសេស មនុស្ស ដែលមិនទាន់ គ្រប់វ័យ មិនអាច ទស្សនា បាន ដូចជា គេហទំព័រអាស អាភាស ជាដើម។ ប៉ុន្តែមិន ថ្វីទេ រាល់គេហទំព័រ ណាមួយ ដែលយើងមិន ពេញចិត្ត ហើយ ចង់បិទចោល មិនអោយកូនៗ របស់យើង បើកមើលបាន គឺគ្រាន់តែ អនុវត្តនូវ វិធីសាស្រ្ត ខាងក្រោម នេះទៅ ជាការស្រេច ទៅហើយ។
សម្រាប់ការបង្ហាញ ពីរបៀបបិទ គេហទំព័រណាមួយ មិនអោយបើកទស្សនាបាន យើងសូមលើក យកគេហទំព័រ ឬ បណ្តាញសង្គម Facebook មួយទៅចុះ ដើម្បីជម្រាប ជូនប្រិយមិត្ត ដូចខាងក្រោម៖
- ជាដំបូង ប្រិយមិត្ត សូមចូលទៅកាន់ ទីតាំង ដែលមាន Path មួយគឺ C:\WINDOWS\SYSTEM32\DRIVERS\ETC\ ដូចបង្ហាញក្នុងរូប។
- បន្ទាប់មកនៅត្រង់ Services នេះ ត្រូវបើក ជាមួយកម្មវិធី Notepad។
- ពេលនោះ វានឹងចេញ ផ្ទាំងមួយ ដូចខាងក្រោម ដោយអ្នក ត្រូវប្តូរ កូដមួយ បន្ទាត់ក្រោម ទៅជា 127.0.0.1 facebook.com វិញ ជាការស្រេច។
- បន្ទាប់មកទៀតចុច Save ។ ជាចុងក្រោយ លោកអ្នក ត្រូវធ្វើការ Restart ម៉ាស៊ីនកុំព្យូទ័រ របស់អ្នក ដើម្បី ធ្វើការ ផ្លាស់ប្តូរ។
ពេល Restart រួចហើយ សូមសាកល្បង បើកហ្វេសប៊ុក នៅលើ Browser របស់អ្នកទៅ ពេលនោះ វានឹងបង្ហាញ ផ្ទាំង Dialog មួយ ថាអ្នក មិនអាច បើកបានទេ។ គួរបញ្ជាក់ថា នេះសម្រាប់ តែការធ្វើ នៅលើកុំព្យូទ័រ ដែលដើរដោយ ប្រព័ន្ធ ប្រតិបត្តិការ Windows 7 តែប៉ុណ្ណោះ។
Post a Comment