សម្រាប់បងប្អូន ប្រិយមិត្ត កុំព្យូទ័រទាំងអស់ ដែលចូលចិត្ត លេងស្តាយ កុំព្យូទ័រ ឬ រូបភាពស្រស់ស្អាត ទៅអោយ កុំព្យូទ័រ គួរតែ ដឹងពី វិធីធ្វើយ៉ាង ណាដើម្បី អាចប្តូរ ពណ៍ Folder និង Icon ហើយវិធីធ្វើនោះ មាន ច្រើនណាស់ ប៉ុន្តែនៅថ្ងៃនេះ ខេមបូ រីផត សូមបង្ហាញ ពីកម្មវិធីមួយ ឈ្មោះថា Folderico 3.7.2 ដែលអាចដោនឡូដ ដោយឥតគិតថ្លៃ ពីអ៊ីនធឺណេត ដោយចុចត្រង់នេះ។
បន្ទាប់ពីធ្វើការដោនឡូដ ចប់ហើយ ប្រិយមិត្ត ចាប់ផ្តើម ធ្វើការ តម្លើងដោយ អនុវត្តតាម ជំហ៊ាន មានបង្ហាញក្នុង រូបខាង ក្រោមនេះ ហើយដំបូង ត្រូវចុចលើ កម្មវិធី ដែលបាន ដោនឡូដ។
បន្ទាប់ពីធ្វើការ តម្លើង ចប់សព្វ គ្រប់ហើយ សូមប្រិយមិត្ត ធ្វើការ ប្រើកម្មវិធី ដោយ ជាដំបូង ទៅបើក កម្មវិធី ពេលនោះ វានឹង លេចផ្ទាំង មួយដូចខាងក្រោម។
នៅត្រង់ Change Icon for Folder ជាកន្លែង ដែលយើងចង់ កំណត់ពណ៍ និង Icon ទៅអោយ Folder នោះ ដោយប្រិយមិត្ត ត្រូវចុចលើ Select folder… ដើម្បីរកមើល Folder ដែលចង់ដាក់។
នៅត្រង់កន្លែង Selected Icon ជាកន្លែង ដែលយើង អាចចុច Browse ទៅរក Icon ដើម្បីយកមកដាក់។ បន្ទាប់ពី បំពេញ រួចអស់ ហើយ យើង ត្រូវចុច លើ Apply ហើយ ចូលទៅមើល Folder នោះ វានឹងមាន ការផ្លាស់ប្តូររូប Icon។
បន្ទាប់ពីបំពេញរួច អស់ហើយ យើងត្រូវ ចុចលើ Apply ហើយ ចូលទៅមើល Folder នោះ វានឹងមាន ការផ្លាស់ប្តូររូប Icon។
Post a Comment