តម្រូវការ
- ទូរស័ព្ទ រឺថេប្លេតដំណើរការដោយ Android
- ដើម្បីស្វែងរកទូរស័ព្ទដែលបានបាត់ យើងត្រូវការកុំព្យូទ័រ រឺទូរស័ព្ទដទៃ ដែលមានភ្ជាប់ អ៊ីនធឺណែត
- ដំបូងទាំងអស់ ទូរស័ព្ទអ្នកត្រូវមានតម្លើងមុខងារ Android Device Manager សិន ដោយយើង អាចតម្លើង កម្មវិធីនេះ ចេញពី Playstore ហើយ Sign in ចូលគណនី Gmail របស់អ្នក។
- វានឹងបង្ហាញម៉ូឌែលទូរស័ព្ទរបស់អ្នក ហើយសូមចុចលើពាក្យ Setup Lock & Erase
- បើក Remotely Locate This Device និង Allow Remote Lock Erase > ហើយចុច លើពាក្យ Activate ជាការស្រេច។
វិធីស្វែងរកទូរស័ព្ទ រឺថេប្លេតរបស់យើង នៅពេលដែលយើងបាត់ រឺមានចោរលួច
- វិធីគឺមានពីរ ដោយមួយប្រើ ប្រាស់តាម កុំព្យូទ័រ និងមួយទៀត តាមទូរស័ព្ទ។
- សម្រាប់កុំព្យូទ័រ អ្នកគ្រាន់តែ ចូលទៅកាន់ វេបសាយនេះ https://www.google.com/android/devicemanager រួច Login គណនី Gmail របស់អ្នកចូល នោះវា នឹងបង្ហាញ ចេញផែនទី មួយ ដែលនៅផ្នែក ខាងស្តាំ អ្នកនឹងឃើញ ឈ្មោះ ទូរស័ព្ទ របស់អ្នក នឹងមានជំរើស (Ring) សម្រាប់បន្លឺសម្លេង ទូរស័ព្ទឡើង, Lock ដែលវានឹង ចាក់សោរ ទូរស័ព្ទដោយ ប្រើ លេខសំងាត់ និង Erase ដែលវានឹង លុបឯកសារ ទាំងអស់ ចេញពីទូរស័ព្ទ របស់អ្នក។
- អ្នកអាចបញ្ជាបែបនេះបាន លុះត្រាតែ ទូរស័ព្ទដែល បានបាត់នោះ គឺមានបើក អ៊ីនធឺណែត ហើយដើម្បី ស្វែងរកទីតាំង វិញ លុះត្រាតែ ទូរស័ព្ទ អ្នកបើក Location Service ( ភាគច្រើន បំផុតគឺបើក ចោលស្រាប់)។ នេះមានន័យថា អ្នកអាច បញ្ជា ចាក់សោរ ចោលសិន ហើយនៅ ពេលដែល ទូរស័ព្ទរបស់អ្នក បានភ្ជាប់ទៅកាន់ អ៊ីនធឺណែត ពេលណា វានឹងជាប់ សោរពេលនោះ។
- ដោយឡែកប្រសិនបើ អ្នកចង់ស្វែងរក ទូរស័ព្ទដែល បានបាត់ តាមរយៈ ស្មាតហ្វូន ដទៃវិញ អ្នកគ្រាន់តែ តម្លើងកម្មវិធី Android Device Manager ចេញពី Playstore ហើយវិធី ប្រើប្រាស់វិញ គឺដូចទៅនឹង វិធីខាងលើដែរ។
Post a Comment