Unknown Unknown Author
Title: គនឹ្លះ​​ពិសេស ក្នុ​ង​ការ​ការពារ​ពត៌មាន និង​ទិន្នន័យ​របស់​អ្នក​នៅ​លើ Facebook
Author: Unknown
Rating 5 of 5 Des:
Facebook មិនត្រឹមតែ ជាកន្លែង សម្រាប់ធ្វើការ ប្រាស្រ័យ ទាក់ទង ជាមួយ មិត្តភក្កិ បងប្អូន និងទទួលបាន ពត៌មាន និងចំណេះដឹង អ្វីផ្សេងៗ នោះទេ ក៏ប...


Facebook មិនត្រឹមតែ ជាកន្លែង សម្រាប់ធ្វើការ ប្រាស្រ័យ ទាក់ទង ជាមួយ មិត្តភក្កិ បងប្អូន និងទទួលបាន ពត៌មាន និងចំណេះដឹង អ្វីផ្សេងៗ នោះទេ ក៏ប៉ុន្តែវាក៏ ផ្ទុកទៅដោយ ពត៌មាន របស់អ្នក ជាច្រើន ផងដែរ ដែលទាមទារ អោយយើង ចេះការពារ និងយកចិត្ត ទុកដាក់ខ្ពស់ ចៀសវាង មានអ្នកដទៃ អាច ឃើញបាន។ ខាងក្រោម នេះគឺជា វិធីការពារ ពត៌មាន និងទិន្នន័យក្នុង Facebook ចៀសវាង ចែកចាយ ជាសាធារណៈ ដែលវាមាន អត្ថប្រយោជន៍ ខ្ពស់ សម្រាប់អ្នក គ្រប់គ្នា។
INDIA-INTERNET-FACEBOOK
ជាដំបូងយើងគ្រាន់ តែចូលទៅកាន់ គណនី Facebook របស់យើង ហើយចុច លើពាក្យ Setting > និង Privacy។ នៅទីនោះ អ្នកនឹងឃើញ មាននូវ មុខងារ ជាច្រើន ដែលប្រើប្រាស់ សម្រាប់កំណត់ ព្រំដែន នៃពត៌មាន របស់អ្នក នៅលើ Facebook ចៀសវាង ចែកចាយ ជាសាធារណៈ ព្រោះអីវា អាចផ្តល់ផលលំបាកបាន នៅថ្ងៃមុខ។
នៅខាងក្រោមនេះ អ្នកនឹងឃើញ មានពាក្យថា Public មានន័យថា នរណាក៏អាច ឃើញដែរ ទោះបីជា គេមិនមែន ជាមិត្តភ្កិ របស់អ្នក, Friends មានន័យថា មានតែ មិត្តភក្កិរបស់ អ្នកប៉ុណ្ណោះ ដែលអាចឃើញ ពត៌មាន, Friends of Friends មានន័យថា ​មិត្តភក្កិ របស់មិត្តភក្កិ។
1. Who can see my stuff?
1
នៅត្រង់ចំណុចនេះ អ្នកអាចកំណត់ព្រំដែននៅថ្ងៃមុខថា រៀងរាល់ពេល ដែលអ្នកចែក ចាយរូបភាព វីដេអូ ពត៌មាន រឺក៏ Status របស់អ្នក តើនរណា ខ្លះអាចឃើញវា? ចង់អោយ មនុស្សជា សាធារណៈ (Public) ឃើញ រឺមានតែ មិត្តភក្កិក្នុង Facebook (Friends) យើងទេដែល អាចឃើញនោះ?
2. Limit the audience for posts you’ve shared with friends …
2
ត្រង់ចំណុចនេះ វានឹងបិទ Status, រូបភាព និងអ្វីដែល អ្នកបានចែក ចាយ​កាលពី អតីតកាល អោយត្រឹមតែ មិត្តភក្កិ ប៉ុណ្ណោះ ដែលអាចឃើញ ហើយសម្រាប់ ដែលអ្នកមិន មានជា មិត្តភក្កិ ក្នុង Facebook វិញ គេនឹង មិនអាចឃើញ នោះទេ។ កាលពី អតីតកាល ប្រសិនបើ អ្នកបាន ចែកចាយ រូបភាព និងអ្វីផ្សេងទៀត ដែលអ្នក គិតថា មនុស្សមិនស្គាល់ មិនគួរមើល សូមបើក មុខងារ នេះឡើង ដោយចុច លើពាក្យ Limit Old Posts។
3. Who Can Contact me?
3
ត្រង់នេះ អ្នកអាចកំណត់ បានថា តើនរណាខ្លះ អាចស្នើរសុំ ធ្វើជាមិត្តភក្កិ (Friend Request) របស់អ្នកបាន? មនុស្សគ្រប់ គ្នាទាំងអស់ (Everyone) រឺលុះត្រា តែជា មិត្តភក្កិ របស់មិត្ត ភក្កិអ្នក(Friends of Friends)?
នៅផ្នែកខាងក្រោម កន្លែង Whose Message do I want filtered into my inbox វានឹង រៀបចំ សារដែលអ្នកដទៃ ផ្ញើមកអ្នក។ បើអ្នកជ្រើស រើសយក Basic អោយតែអ្នក ណាផ្ញើ សារមក វានឹង លោតចូលក្នុង Inbox។ ប៉ុន្តែបើអ្នក ជ្រើសយក Strict Filtering វិញ សារដែល មិនមែន ជាមិត្តភក្កិ របស់អ្នក បានផ្ញើចូល វានឹងស្ថិត នៅក្នុង Others។
4. Who can look me up?
4
នៅត្រង់ជំរើសទីមួយ គឺយើង អាចបើក រឺបិទបានថា តើនរណាខ្លះ អាចស្វែង រកគណនី Facebook របស់យើងបាន ដោយ ប្រើប្រាស់ អ៊ីម៉ែល របស់យើង។
ទីពីរ យើងអាចកំណត់បានថា តើអ្នកដទៃអាច ស្វែងរក គណនី Facebook របស់យើងបាន ដែររឺទេ ដោយប្រើប្រាស់ លេខទូរស័ព្ទ របស់យើង។
ទីបីវិញ តើយើងចង់អោយ អ្នកដទៃ ស្វែងរកគណនី របស់អ្នក ដោយប្រើ Google, Bing រឺក៏ វេបសាយ ដទៃរឺ ក៏អត់? វិធីនេះ វាងាយស្រួល អាចអោ យអ្នកដទៃ ស្វែងរក គណនីយើង បានដោយស្រួល ក៏ប៉ុន្តែបើយើង មិនពេញ ចិត្តទេ យើងអាច បិទវាបាន។
facebook_090612_ALT_001
ទាំងនេះ គឺជាមុខងារ សុវត្ថិភាព ពិសេសៗ ដែលវានឹង អាចជួយ អោយយើង អាចប្រើប្រាស់ Facebook បានកាន់តែ មានជំនឿ ទុកចិត្ត ជាងមុន មិនភ័យ ខ្លាចថា មានអ្នកដទៃ អាចមើលឃើញ ពត៌មាន និងសកម្មភាព របស់អ្នកលើ Facebook រឺក៏ធ្វើ ទំនាក់ទំនង អ្នកបាន នោះទេ។ មនុស្សគ្រប់គ្នា គឺសុទ្ធតែ មាន របៀបរស់នៅ ខុសៗគ្នា។ មនុស្សមួយចំនួន ដូចជាតារា មនុស្សល្បី រឺក៏មនុស្ស ដែលចូលចិត្ត រស់នៅលក្ខណៈ ឯកជន គប្បីបើក មុខងារ Privacy ខាងលើនេះ ចៀសវាង មានអ្នកដទៃ ដែលយើង មិនស្គាល់ មករំខាន និងឆែកឆេរ រឺក៏តាមដាន សកម្មភាព របស់យើងបាន។

About Author

Advertisement

Post a Comment

 
Top