- លុបកម្មវិធី-ហ្គេម ដែលមិនធ្លាប់ រឺក៏នឹងមិនប្រើចោល
មនុស្សភាគច្រើនបំផុត តែងតែតម្លើង កម្មវិធី រឺហ្គេម ដែលគេគិតថាល្អសម្រាប់ប្រើប្រាស់ទុក ក៏ប៉ុន្តែ គេមិនដែល ប្រើនោះទេ។ សូមចាប់ផ្តើម លុបកម្មវិធី និងហ្គេម ទាំងនោះចោលនៅពេលនោះទេ ដើម្បីអោយ ទូរស័ព្ទរបស់អ្នក វាសំបូរ កន្លែងទំនេរ ច្រើនជាងមុន ហើយក៏ដើម្បី អោយទូរស័ព្ទ ដំណើរការបាន លឿនជាងមុនផងដែរ។ ទោះបីជា ទូរស័ព្ទអ្នក មានអង្គផ្ទុកទិន្នន័យច្រើន ក៏ដោយ ប៉ុន្តែប្រសិន បើវាមានតម្លើង កម្មវិធី រឺហ្គេមច្រើន ល្បឿនទូរស័ព្ទរបស់អ្នក ក៏យឺតទៅតាម នោះដែរ។
- លុប Cache របស់កម្មវិធីមួយចំនួនចោល
Cache គឺជាទិន្នន័យរបស់កម្មវិធី ដែលវា បង្ករភាពងាយស្រួល ដល់យើង ក្នុងការប្រើប្រាស់ ប៉ុន្តែនៅពេលដែលយើងឈប់ប្រើប្រាស់ វានឹងនៅកក់កុញ ក្នុងកម្មវិធីនោះ ធ្វើអោយទូរស័ព្ទ យើងដើរយឺតបាន។ ដើម្បីលុប Cache បាន យើងគ្រាន់តែ ចូលទៅកាន់ Setting > Apps > ជ្រើសរើសកម្មវិធីណា ដែលអ្នកគិតថា វាសំបូរដោយ Cache ដែលមានដូចជា Youtube, Instagram, Gallery និង Facebook ជាដើម > ហើយចុចពាក្យថា Clear Cache ជាការស្រេច។ សូមកុំច្រឡំលុប Data ណា ព្រោះអីវាជាពត៌មាន កម្មវិធី រឺហ្កេម។ បើលុប ហ្គេម រឺកម្មវិធីរបស់អ្នក នឹងថ្មីដូចដើម វិញជាក់ជា មិនខាន។
- ឆែកមើល ថាមានអ្វីខ្លះក្នុងទូរស័ព្ទអ្នក
ទូរស័ព្ទគឺវាសំបូរទៅដោយឯកសារច្រើនប្រភេទណាស់ ដែលយើង ពិបាក ក្នុងការ ចាត់ចែង និងលុប បន្តិចហើយ។ ដើម្បីចង់ដឹងថា ទូរស័ព្ទយើង មានឯកសារប្រភេទអ្វីខ្លះនោះ សូមចូលទៅកាន់ Setting > Storage ហើយវា នឹងបង្ហាញ ប្រភេទ ឯកសារជាច្រើន។ ប្រសិនបើអ្នកឃើញឯសការ Apps វាស៊ី ម៉េម៉ូរីច្រើន ជាងគេនោះ អ្នកគួរតែគិតគូរ លុបវាចោល ខ្លះ។ នៅខាងក្រោម អ្នកក៏ឃើញពាក្យថា Cached Data ដែរ ដោយគ្រាន់តែចុចលើវា នឹង យើងអាចនឹងលុប វាបានដោយស្រួល។
- ត្រូវការកម្មវិធីជំនួយ
សម្រាប់ Galaxy S6/6 Edge, ទូរស័ព្ទ Huawei និងទូរស័ព្ទមួយចំនួន វាមានភ្ជាប់មកជាស្រេចនូវកម្មវិធី ជំនួយដែលអាចជួយលុប Cache, លុបកម្មវិធីដែលកំពុងដំណើរការ និងជួយអោយទូរស័ព្ទដំណើរការបានលឿនល្អ។ ប្រសិនបើអ្នកមិនមានកម្មវិធីទាំងនេះទេ អ្នកអាចតម្លើងកម្មវិធី CCleaner, Clean Master រឺ The Cleaner បាន ដែលវាមានសមត្ថភាពអាចជួយអោយទូរស័ព្ទយើងដំណើរការបានលឿនបាន។
ការប្រើប្រាស់ទូរស័ព្ទ គឺវាតម្រូវអោយ អ្នកឧស្សាហ៍ ធ្វើការសំអាតបន្តិច ទើបវា ដំណើរការបានស្រួល មិនយឺត និងរអាក់រអួល។ អ្នកប្រើប្រាស់មួយចំនួន មិនសូវខ្វល់ខ្វាយ ក្នុងការសំអាត និងលុបឯកសារអត់បានការចោលនោះទេ ហើយនៅពេលដែលវាយឺត ស្រាប់តែដូរទូរស័ព្ទថ្មីតែម្តង។
Post a Comment