Unknown Unknown Author
Title: ដើម្បីធ្វើ​ជា​អ្នក​បញ្ចូល​បទ​ភ្លេង ហ្គេម និង​កម្មវិធី​ទូរស័ព្ទ​បាន តើ​ត្រូវ​មាន​សមត្ថភាព​អ្វី​ខ្លះ​ទៅ?
Author: Unknown
Rating 5 of 5 Des:
មុខរបរអ្នកបញ្ចូលបទ​ភ្លេង-កម្មវិធី និង​ហ្គេម ទូរស័ព្ទ​កំពុង​​តែ រីក​ដុះ​ដាល ខ្លាំងនា​ពេល បច្ចុប្បន្ន​នេះ ស្រប​នឹង​កំណើន អ្នកប្រើប្រាស់ ...


cover
មុខរបរអ្នកបញ្ចូលបទ​ភ្លេង-កម្មវិធី និង​ហ្គេម ទូរស័ព្ទ​កំពុង​​តែ រីក​ដុះ​ដាល ខ្លាំងនា​ពេល បច្ចុប្បន្ន​នេះ ស្រប​នឹង​កំណើន អ្នកប្រើប្រាស់ ទូរស័ព្ទដែលកំពុង កើតឡើងដែរ ហើយយើង សង្កេតឃើញថា មុខរបរមួយនេះ​ បានជួយផ្តល់កម្រៃ ប្រចាំថ្ងៃបានច្រើន គ្រាន់បើដែរ។ ដោយសារតែ មុខងារបរនេះ វាមានភាពងាយស្រួល ក្នុងការរកកម្រៃ ណាមួយចំណាយ ដើមទុនតិចនោះ វាពិតជាមាន ភាពប្រកួតប្រជែង ខ្លាំងណាស់ ដែល​តម្រូវអោយ អ្នកប្រកបរបរនេះ ត្រូវមានជំនាញ ខ្ពស់បន្តិច និងសេវាកម្មល្អ ទើបមុខរបរ ដំណើរការបានទៅ ដោយរលូន។ ប្រសិនបើអ្នកកំពុងតែប្រកបរបរនេះហើយ រឺមានបំណង និងចង់សិក្សាស្វែងយល់ថា តើ​មុខ​របរ​នេះ វាទាមទារអោយយើង ចេះនូវអ្វីខ្លះនោះ អ្នកទាំងអស់គ្នា អាចសិក្សាស្វែងយល់ជាមួយយើងបាន។
  2
មុខរបរមួយនេះ គឺវាទាក់ទងទាំងអស់ ទៅនឹងផ្នែក Software មិនចាំបាច់ ទាមទារអោយ យើងចេះ ជួស​ជុល ដោះដូរ គ្រឿងបន្លាស់ អ្វីនោះទេ ហេតុដូច្នេះហើយ យើងត្រូវការតែកុំព្យូទ័រ ល្មមប្រើ មួយគ្រឿង ប៉ុណ្ណោះ ហើយបើមានភ្ជាប់ ទៅកាន់អ៊ីនធឺណែតទៀត គឺកាន់តែល្អ។ មុខរបរនេះ គឺវាទាមទារអោយយើង ចេះ​បញ្ចូល បទចម្រៀង និងវីដេអូ បទសម័យ, បុរាណ បទជាតិ រឺអន្តរជាតិ ទៅតាមការ កុម្ម៉ង់របស់​អតិថិជន​។ យើងក៏ត្រូវចេះ បញ្ចូលហ្គេម កម្មវិធី ល្អៗ និងពេញនិយម វចនានុក្រមអេឡិចត្រូនិច ផងដែរ មិនថា លើទូរស័ព្ទ Android ក្តី iPhone ក្តី និងទូរស័ព្ទ ធម្មតាៗនោះទេ។
កាន់តែស៊ីជម្រៅថែមទៀតនោះ មុខរបរនេះ ក៏ទាមទារ អោយយើងចេញ បន្ទាន់សម័យ (Update) ប្រព័ន្ធ​ប្រតិបត្តិការណ៍ ទូរស័ព្ទ ផងដែរ មិនថាពពួក iPhone , iPad ក្តី មិនថាពពួក ទូរស័ព្ទ Android ដែល​មាន​ដូចជា Samsung, Sony, LG, HTC … ក្តី។ យើងក៏បាច់ត្រូវចេះ Jailbreak, Restore, ទំលាក់ Version iOS (ឧបករណ៍ចាស់ៗ) បង្កើត Apple ID, ដោះស្រាយបញ្ហា iPhone គាំង ប្រើមិនកើតនោះ ជា​ដើម ព្រោះអីអតិថិជន មួយចំនួន ឧស្សាហ៍ជួបប្រទះ នឹងបញ្ហានេះ។ ទូរស័ព្ទ Android គឺវាមានច្រើន​ ម៉ូដ​ច្រើនម៉ាក ហើយវាក៏មិនសូវងាយស្រួល ក្នុងការតម្លើង Version ប៉ុន្មានទេ ហេតុដូច្នេះហើយ យើង​គប្បីចេះបុកតម្លើង Version ដោយប្រើប្រាស់ Custom Roms ( Rom ច្នៃ ) ចេះផ្តាច់ពពួក ទូរស័ព្ទកូរ៉េ អោយស្រួលប្រើ ចេះ Repair Boot និង ចេះ Root ជាដើម។ ជំនាញទាំងអស់នេះ មិនសូវងាយស្រួល ប៉ុន្មានទេ ប៉ុន្តែប្រសិនបើ អ្នកចេះស្ទាត់ អ្នកនឹងមានឱកាស ច្រើននៅក្នុង មុខរបរនេះ។
 3
មុខរបរនេះពិតជាមានភាពងាយស្រួល ប្រសិនបើអ្នកមានជំនាញច្បាស់លាស់ ទាក់ទងទៅនឹង Software របស់ទូរស័ព្ទនេះ ដោយមិនត្រឹមតែ ចេះបញ្ចូល បទចម្រៀង-វិដេអូ កម្មវិធី និងហ្គេម នោះទេ។​ សេវាកម្មល្អ រួសរាយរាក់ទាក់ និងស្មោះត្រង់ចំពោះ អតិថិជន ក៏នឹងជួយអោយមុខ របរនេះឆាប់រីកចម្រើន ទៅមុខបាន ផងដែរ។
ទាំងនេះ គ្រាន់តែជាយោបល់របស់យើង តែប៉ុណ្ណោះ ទាក់ទងទៅនឹង តម្រូវការនានា ដើម្បីក្លាយទៅជាអ្នក​បញ្ចូល ចម្រៀង បុក Program និង ហ្គេមដ៏ជំនាញម្នាក់។ បន្ថែមពីលើតម្រូវការទាំងនេះទៀត អ្នកទាំង​អស់​គ្នា​ ក៏គប្បីតាមដាន ពត៌មានបច្ចេកវិទ្យាថ្មីៗ ជានិច្ចផងដែរ និងសិក្សានូវ អ្វីដែលថ្មីៗជានិច្ច តាមរយៈ​អ៊ីនធឺណែត ព្រោះអីគ្រឿងអេឡិចត្រូនិច ដូចជាស្មាតហ្វូន ថេប្លេតនេះ គឺវាដើរវិវត្តន៍ទៅមុខ ជានិច្ច ដែល​តម្រូវអោយយើង ធ្វើការសិក្សាវា អោយទាន់ ដំណើររបស់វា (Up to date)។

17 May 2015

About Author

Advertisement

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top