Unknown Unknown Author
Title: ត្រឹម​តែ​អាយុ​ 2ឆ្នាំ​សោះ​ ចេះ​ជួយ​សង្គ្រោះ​ម្តាយ​ដោយ​ប្រើ​ Facetime
Author: Unknown
Rating 5 of 5 Des:
លោកស្រី Laura Toone គឺជាមេផ្ទះដ៏រវល់មួយរូប ព្រោះអីគាត់ត្រូវធ្វើការងារ​ខាង​ក្រៅ​ផង​ ក្នុង​ផ្ទះ​ផង​ មើល​កូន​ផង​ និង​ត្រូវ​មើល​ថែ​សត្វ​ឆ្ក...

លោកស្រី Laura Toone គឺជាមេផ្ទះដ៏រវល់មួយរូប ព្រោះអីគាត់ត្រូវធ្វើការងារ​ខាង​ក្រៅ​ផង​ ក្នុង​ផ្ទះ​ផង​ មើល​កូន​ផង​ និង​ត្រូវ​មើល​ថែ​សត្វ​ឆ្កែ​ចំនួន​ពីរ​ក្បាល​ទៀត។​ នៅ​ថ្ងៃ​មួយ​ ដោយ​សារ​ភាព​រវល់​របស់​គាត់​ ហើយ​មិន​សូវ​បាន​ដាក់​ចំណី​ នឹង​មើល​ថែ​សត្វ​ឆ្កែ​បាន​ដិត​ដល់​ បាន​ធ្វើ​អោយ​វា​ខឹង​នឹង​ម្ចាស់​ស្រី ​ហើយ​ក៏​បាន​ហក់​ខាំ​អ្នក​ស្រី​ Laura​ តែម្តង។
1
ឆ្កែទាំងពីររបស់គាត់បានខាំម្រាមដៃអ្នកស្រី Laura ខ្លាំងណាស់ សឹងតែដាច់តែម្តង​ ហើយ​គាត់​ក៏​បាន​ប្រញាប់​ប្រញាល់​លើក​ទូរស័ព្ទ​ខល​ទៅ​ហៅ​ឡាន​ពេទ្យ​ ប៉ុន្តែ​ដោយ​សារ​ដៃ​គាត់​ជោគ​ជាំ​ទៅ​ដោយ​ឈាម​ពេក​ទើប​គាត់​បាន​ស្រែក​ហៅ​ ជំនួយ​ពី​កូនៗ​របស់​គាត់។​ កូន​ស្រី​អាយុ​បួន​ឆ្នាំ​របស់​គាត់​ បែរ​ជា​ស្រែក​ទ្រហ៊ោរ​យំ​ និង​ភ័យ​ស្លន់​ស្លោ​បន្ទាប់​ពី​ឃើញ​ស្ថាន​ភាព​ម្តាយ​ បែប​នោះ ​ហើយ​នាង​ក៏​មិន​បាន​លើក​ទូរស័ព្ទ​ហៅ​ទៅ​រក​ជំនួយ​ដែរ។​ ដោយ​ឡែក​កូន​ពៅ​របស់​ Laura​ ដែល​មាន​អាយុ​ត្រឹម​តែ​ពី​ឆ្នាំ​នោះ​ បាន​រត់​ទៅ​បន្ទប់​ទឹក​ យក​ក្រដាស​ជូត​មាត់​ ហើយ​យក​មក​ជូន​ iPhone​ ម្តាយ​ដែល​ជោគ​ជាំ​ដោយ​ឈាម​ចេញ​ ហើយ​ក៏​បាន​ប្រើ​ Facetime​ ខល​ទៅ​មិត្ត​ភក្កិ​របស់​ម្តាយ​ខ្លួន។
2
អ្នកស្រី Connie Guerreo ដែលជាមិត្តភក្កិរបស់ជនរងគ្រោះបាននិយាយថា​ “ នៅ​ពេល​ដែល​គាត់​ទទួល​ទូរស័ព្ទ​ដំបូង​ គាត់​ឃើញ​តែ​ក្បាល​របស់​ក្មេង​តូច​នោះ​ប៉ុណ្ណោះ​ ហើយ​ក៏​បាន​លឺ​សម្លេង​តិចៗ​របស់​កុមារ​នោះ”​ បន្ទាប់​មក​ទៀត​ក៏​លឺ​ជន​រង​គ្រោះ​ស្រែក​អោយ​ជួយ។​ បន្ទាប់​ពី​បាន​ហៅ​ជំនួយ​ហើយ​ ឡាន​ពេទ្យ​បាន​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ​ និង​បាន​លាង​របួស​ និង​រុំ​ដៃ​អោយ​ជន​រង​គ្រោះ។​ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ នឹង​គួរ​អោយ​ភ្ញាក់​ផ្អើល​បំផុត​នោះ​ គឺ​ក្មេង​ត្រឹម​តែ​អាយុ​ពីរ​ឆ្នាំ​ចេះ​ប្រើ​ Facetime​ សម្រាប់​ទាក់​ទង។​ មូល​ហេតុ​នេះ​ក៏​ដោយ​សារ​ ជន​រង​គ្រោះ​ឧស្សាហ៍​អោយ​កូន​គាត់​លេង​ iPhone​ ដែល​ជា​ហេតុ​វា​ស៊ាំ​នឹង​ការ​ប្រើ​ទៅ​ហើយ។
សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា​ អំពី​សម្តី​ផ្ទាល់​របស់​ជន​រង​គ្រោះ​ និង​កុមារា​គួរ​អោយ​ស្រឡាញ់​មួយ​នេះ។
 


គូសបញ្ជាក់ផងដែរថា Facetime គឺជាមុខងារទំនាក់ទំនងគ្នាយ៉ាង​ពិសេស​របស់​ iOS​ ដែល​លោក​អ្នក​អាច​ទំនាក់​ទំនង​ជា​សម្លេង​ រឺ​ក៏​វីដេអូ​ស្រដៀង​នឹង​ Skype​ ដែរ​ ប៉ុន្តែ​វា​មាន​លក្ខណៈ​ល្អ​ជាង។​ ប្រសិន​បើ​អ្នក​មិន​ទាន់​ចេះ​ប្រើ​វា​ទេ​ លោក​អ្នក​អាច​ស្វែង​យល់​បន្ថែម​ជា​មួយ​ Cambo​ Report​ ដោយ​គ្រាន់​តែ​ ចុចត្រង់នេះ ដើម្បី​សិក្សា​បន្ថែម។

About Author

Advertisement

Post a Comment

 
Top