កាលពីមុន Cambo report ធ្លាប់បានណែនាំអ្នកទាំងអស់គ្នាច្រើនដែរ
ពីរបៀបរក្សាថ្មទូរស័ព្ទ ដោយបិទពន្លឺ អ៊ីនធឺណែត Wi-Fi និង
ប្រើប្រាស់ Tweak ជាដើម។ យ៉ាងណាមិញពួកវាគ្រាន់តែជា
វិធីបង្ការថ្មតែប៉ុណ្ណោះ
ប៉ុន្តែពួកវាមិនបានបង្កើតកម្លាំងថ្មរបស់អ្នកទាំងអស់គ្នាអោយ
ខ្លាំងជាងមុននោះទេ។ ដោយសារអ្នកប្រើប្រាស់ iPhone
ជាច្រើនកំពុងតែជួបប្រទះបញ្ហាថ្មមួយនេះ លើកនេះ Cambo Report
សូមណែនាំពី គន្លឹះពិសេសមួយ
ដែលអាចធ្វើអោយថ្មអ្នកដើរស្រួលជាងមុន យ៉ាងមានប្រសិទ្ធភាព។
វិធីនេះប្រើបានទាំងលើ iPhone, iPad និង iPod Touch
ប៉ុន្តែបើតាមយើងដឹងមឹនតែ iPhone, iPod Touch ទេ
ដែលតែងតែមានបញ្ហាជាមួយថ្ម។
សម្រាប់អ្នកដែលឧស្សាហ៍សាកថ្មមួយថ្ងៃពីរ ដង រឺច្រើនជាងនេះ
នោះថ្មទូរស័ព្ទអ្នកកំពុងតែឈឺហើយ
ដូច្នេះសូមប្រញ៉ាប់ព្យាបាលវាភ្លាមទៅ។ វិធីនេះ
អាចធ្វើអោយថ្មអ្នក មានសមត្ថភាពខ្លាំងជាងមុនបាន
ហើយក៏បានកាត់បន្ថយកំដៅផងដែរ។
សូមអានសេចក្តីណែនាំទាំងប្រាំមួយនេះអោយបានច្បាស់ ហើយធ្វើតាមវាទាំងអស់គ្នាកុំអោយខុស រឺលើសណា ចៀសវាងទទួលបានលទ្ធផលផ្សេង។
- ដំបូងគេបង្អស់ សូមប្រើទូរស័ព្ទរបស់អ្នកអោយអស់ថ្មដល់សូន្យភាគរយតែម្តង រហូតទាល់តែវារលត់ម៉ាស៊ីនដោយខ្លួនឯង ហាមបិទដោយខ្លួនអ្នក។
- បន្ទាប់ពីទូរស័ព្ទអ្នករលត់ស្តូកស្តឹងហើយ សូមសាកថ្មវាវិញ អោយពេញរហូតដល់ 100%។ ក្នុងរយៈពេលសាកថ្មនេះ សូមកុំប្រើទូរស័ព្ទរបស់អ្នកអី។
- បន្ទាប់ពីពេញ 100% ហើយ សូមទុកវាចោល មួយ រឺក៏ពីរម៉ោងទៀត។
- ឥលូវនេះ សូមដោះឆ្នាំងសាកចេញ ហើយប្រើទូរស័ព្ទអ្នកជាធម្មតាវិញ ប៉ុន្តែលើកនេះសូមប្រើវារហូតទាល់តែធ្លាក់ទៅដល់ 0% វិញ រលត់ទូរស័ព្ទតែម្តង។ ក្នុងកំឡុងប្រើនេះ សូមកុំសាកថ្មអោយសោះ បើមិនអញ្ជឹងទេ ជំហ៊ានដែលខំធ្វើទាំងបួននេះ នឹងខាតអសារបង់ជាក់ជាមិនខាន។
- ដល់ជំហ៊ានទីប្រាំនេះ គឺអ្នកត្រូវធ្វើដូចជំហ៊ានទី 2 និង ទី 3 ដែរ ពោលសូមដោតសាកថ្មវាអោយពេញ 100% វិញ ហើយទុកវាសាកបន្តចោលពីរ រឺក៏ បីម៉ោងទៀត។
- ចប់ជាស្ថារពរ! ឥលូវនេះអ្នកបានធ្វើអោយថ្មទូរស័ព្ទអ្នកដំណើរការជាធម្មតាវិញហើយ។
លោកអ្នកត្រូវចំណាយពេលវេលាច្រើនបន្តិច ក្នុងការអនុវត្តជំហ៊ានខាងលើនេះ
ប៉ុន្តែលោកអ្នកនឹងពេញចិត្តនឹងលទ្ធផលដែលទទួលបានជាក់ជាមិនខាន។
ដើម្បីដឹងថាតើមុនពេលធ្វើ និងក្រោយពេលធ្វើ
តើទូរស័ព្ទអ្នកអាចប្រើបានប៉ុន្មានម៉ោង
នោះសូមអ្នកទាំងអស់គ្នាកត់ត្រារយៈពេលប្រើវា ដោយចូលទៅកាន់
Setting > General > Usage ហើយមើលផ្នែកខាងក្រោម
ដែលវាប្រាប់ពីរយៈពេលម៉ោងដែលយើងបានប្រើ។
គួសបញ្ជាក់ផងដែរថា សូមកុំឧស្សាហ៍ធ្វើបែបនេះពេក
ព្រោះអីវាអាចធ្វើអោយថ្មយើងបែរទៅជាខូចបាន។
ហើយវាអាចអនុវត្តបានតែនៅលើ iPhone, iPad, iPod Touch
តែប៉ុណ្ណោះ ហើយប្រសិនបើអ្នកអនុវត្តវាលើទូរស័ព្ទ Android រឺ
Windows phone នោះ Cambo Report មិនអាចធានាបានទេ។
យើងក៏មានវិធីថែរក្សាថ្មអោយប្រើបានយូរទៀតដែរ
គឺនៅអត្ថបទទាក់ទងខាងក្រោមនេះ
ដូច្នេះសូមរីករាយក្នុងការយល់ដឹងបន្ថែមទៀត។
Post a Comment