នៅពេលនេះ សំរាប់មិត្តអ្នកអាន ដែលប្រើប្រាស់ ស្មាតហ្វូន iPhone និងថេប្លេត iPad ច្បាស់ជា អាចទុក ចិត្តបាន ដោយនៅ ពេលនេះ ខេមបូ នឹងណែនាំ កម្មវិធី សំរាប់លាក់ រូបភាព និងវីដេអូ ចំនួន 3 ដែលអាចឲ្យ អ្នកទុក រូបភាព ទៅក្នុង កម្មវិធី ទាំងនោះ រួចអាច ដាក់លេខ សម្ងាត់ការពារ បានទៀតផង។ បើសិន ជាអ្នក ចាប់អារម្មណ៍ អ្នកអាច អានការណែនាំ ខាងក្រោម បន្ទាប់ធ្វើ ការដោនឡូដ ដោយគ្រាន់ តែចុចលើ ឈ្មោះរបស់ កម្មវិធីទាំងនោះ។
1. Secret Photo & Video Calculator
កម្មវិធីនេះ ពិតជា គួរឲ្យ ទាក់ទាញ ដោយសារ icon របស់កម្មវិធីមានរូបរាងជា icon របស់កម្មវិធី គិតលេខ ដោយកម្មវិធី លាក់រូបភាពនេះ បានដាក់ ឈ្មោះសម្គាល់ Calculator+ ។ នៅពេលដែលអ្នកចូលដំបូង ស្រដៀងនឹងការបើកកម្មវិធីគិតលេខដែរ ដោយវាតម្រូវឲ្យអ្នកដាក់លេខសម្ងាត់មុនពេលចូល។ អ្នកអាចដាក់រូបភាពចូលតាមរយៈស្មាតហ្វូន ឬតាមកុំព្យូទ័រក៏បានដែរ។
2. Photo + Video Vault
កម្មវិធីមានរចនាបថ សាមញ្ញបន្តិច ប៉ុន្តែវាមានសមត្ថភាព អាចលាក់រូបភាព និងវីដេអូ បានយ៉ាងសុវត្ថិភាព ដោយវាមានជាទំរង់ដាក់លេខសម្ងាត់ 3 ប្រភេទ ដោយវាយជាលេខ 4 ខ្ទង់, វាយជាអក្សរច្រើន និងដាក់ជាគូសខ្សែ (Pattern) ហើយអ្វីដែលពិសេសនោះ អ្នកអាចផ្ទេររូបភាពពីកុំព្យូទ័រ ចូលស្មាតហ្វូន តាមរយៈ Wireless ក៏បាន ដែលមានក្នុងកម្មវិធីនេះ។
3. HiFolder
កម្មវិធីនេះមានរចនាបថ ធម្មតា ដែលមានការលាក់រូបភាពបាន 30 និងលាក់វីដេអូបាន 5 សំរាប់កម្មវិធី HiFolder Free ចំនែកឯ HiFolder Pro អាចលាក់រូបភាពបានច្រើនជាងនេះ ប៉ុន្តែត្រូវការឲ្យអ្នកទិញក្នុងតម្លៃ 2.99 ដុល្លារ។ កម្មវិធីនេះ មានការដាក់លេខសម្ងាត់ជាអក្សរ និងជាការសួរសំនួរ ដូចនេះអាចរក្សាសុវត្ថិភាពបានល្អ ហើយអ្នកក៏អាចផ្ទេររូបភាពពីកុំព្យូទ័រទៅកាន់ស្មាតហ្វូន តាមរយៈ Wireless ក្នុងកម្មវិធីនេះដែរ។
សំរាប់មិត្តអ្នកអាន ដែលមិន ចង់ឲ្យអ្នក ដទៃមើល រូបភាព ឬវីដេអូ ដែលមាន នៅក្នុង ស្មាតហ្វូន របស់អ្នកនោះ អ្នកអាច សាកប្រើប្រាស់ កម្មវិធីទាំងនេះបាន ដោយសារ នៅពេលខ្លះ អ្នកខ្ចីស្មាតហ្វូន របស់អ្នក តែងតែចង់ ដឹងរឿងផ្ទាល់ ខ្លួនរបស់អ្នក ទោះម្ចាស់ ហាមមិនឲ្យ មើលក៏ដោយ ក៏នៅតែ មិនស្តាប់ ដូចនេះ អ្នកគួរ សាកប្រើ កម្មវិធីទាំងនេះ។
Post a Comment