សម្រាប់បងប្អូន ប្រិយមិត្ត ដែលនិយម ប្រើប្រាស់ ប្រភេទ Firefox Browser នៅលើកុំព្យូទ័រទាំងអស់ ប្រហែលជា ធ្លាប់ជួបហើយ ពីបញ្ហាដើរលឿន ឬ ដើរយឺត ជាពិសេស ប្រើយូរៗទៅ វាមាន សភាពយឺតតែម្តង។ នៅថ្ងៃនេះ ក្រុមការងារ ខេមបូរីផត យើងខ្ញុំ សូមបង្ហាញពីគន្លឹះពិសេសមួយ ដើម្បីធ្វើអោយ ការបើក Webpage មានលក្ខណៈ លឿនជាងមុន។
ជាជំហ៊ានដំបូង បងប្អូនត្រូវ ចូលទៅបើក Pipelining សម្រាប់តែ ករណី មានអ៊ីនធឺណេត លឿន តែបើអ៊ីនធឺណេត ល្បឿនយឺតទេ មិនចាំបាច់ទៅបើក Pipelining នោះទេ ។ ជាធម្មតា Browser នឹងឆ្លើយតប នូវការបើក Webpage បានតែមួយប៉ុណ្ណោះ ក្នុងពេលតែមួយ ប៉ុន្តែបើយើងបើក Pipelining នោះ មានន័យថា Browser អាចឆ្លើយតបនូវ Webpages បានច្រើន ក្នុងពេលតែមួយ ដែលនេះ ជាហេតុធ្វើអោយ ការបើកទំព័រវ៉ិបសាយ ផ្សេងៗមានលក្ខណៈ លឿនជាងមុន។
ដើម្បីបើក Pipelining លោកអ្នកត្រូវចូល ទៅកាន់ Tab ថ្មីនៃ Firefox រួចវាយពាក្យថា about:config ដូចរូប។ នៅត្រង់ប្រអប់ ដែលគូរជុំវិញនោះ លោកអ្នក ត្រូវប្តូរពី False ទៅជា True វិញ។
ជំហ៊ានទីពីរ លោកអ្នកត្រូវតែ ធ្វើការសម្អាតចោល នូវប្រវត្តិចាស់ៗ( Clear History) ដោយចូលទៅកាន់ Firefox Menu ->History ->Clear Recent History បន្ទាប់មក ចុចលើ Clear Now ជាការស្រេច។
ជំហ៊ានទីបី បងប្អូនគួរតែប្រើប្រាស់ Plugin ជំនួយមួយ គឺវាមានឈ្មោះថា FastestFox ដែលអាចរកបាន នៅលើ Add-on របស់ Firefox រួចធ្វើការតម្លើង តែម្តង។
ជាចុងក្រោយ បងប្អូនគួរតែបិទ ឬ មិនធ្វើការអាប់ដេត ជាស្វ័យប្រវត្តិឡើយ សម្រាប់ Plugin ណា ដែលមិនត្រូវការ ចាំបាច់ ដោយចូលទៅកាន់ Firefox Menu ->Advanced Tab រួចរកមើល Update Tab និងជ្រើសរើសយក Never Check for Updates ដូចរូបខាងក្រោមនេះ។
ដូច្នេះ សម្រាប់បងប្អូន ដែលចង់ អោយការ បើកទំព័រ វ៉ិបសាយនៅលើ Firefox មានលក្ខណៈលឿន និង រហ័សជាងមុន សូមអនុវត្តនូវ ចំណុចទាំងបួន ខាងលើនេះចុះ ហើយសូមបញ្ជាក់ថា នៅមានវិធីសាស្រ្ត ជាច្រើនទៀត ដែលអាច ធ្វើអោយ Firefox ដើរលឿនបានផងដែរ។
Post a Comment