Unknown Unknown Author
Title: រឿងទាំងប្រាំ ដែលអ្នកគួរតែដឹងទាក់ទងនឹង​ប្រព័ន្ធ 5G
Author: Unknown
Rating 5 of 5 Des:
បើយើងនិយាយពីបច្ចេកវិទ្យា ប្រើប្រាស់អ៊ីនធឺណែតនៅលើទូរស័ព្ទ​ នោះ​វា​គឺ​ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ព្រោះ​អី...

បើយើងនិយាយពីបច្ចេកវិទ្យា ប្រើប្រាស់អ៊ីនធឺណែតនៅលើទូរស័ព្ទ​ នោះ​វា​គឺ​ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ព្រោះ​អី​សព្វថ្ងៃ​នេះ​ ប្រព័ន្ធ​ 3G​ នៅ​មិន​ទាន់​មាន​គ្រប​ដណ្តប់​គ្រប់​តំបន់​ផង​ ប៉ុន្តែ​ឥលូវ​នេះ​ប្រទេស​គេ​មាន​គម្រោង​បង្កើត​ប្រព័ន្ធ​ 5G​ បាត់​ទៅ​ហើយ។
cover
នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុន​បច្ចេក​វិទ្យា​មួយ​ដ៏​ធំ​របស់​ប្រទេស​ចិន​ បាន​វិនិយោគ​នូវ​ទឹក​ប្រាក់​ជាង​ 600លាន​ដុល្លា​ឯណោះ​ ចាប់​ពី​ឆ្នាំ​នេះ​ដល់​ 2018​ ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ 5G។​ សូម​រំលឹក​ផង​ដែរ​ថា​ Huawei​ គឺ​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ខាង​បណ្តាញ​ (Network)​ ដ៏​ធំ​លំដាប់​លេខ​ពីរ​ ហើយ​សព្វ​ថ្ងៃ​នេះ​ខ្លួន​កំពុង​មាន​កិច្ច​សហ​ប្រតិបត្តិការណ៍​ច្រើន​ជាមួយ​ ក្រុមហ៊ុន​អន្តរជាតិ​ ក្នុង​ការ​ផ្គត់​ផ្គង់​សម្ភារៈ​ និង​បច្ចេក​វិទ្យា​ទំនើប​ចុង​ក្រោយ​របស់​ខ្លួន។
លោក Wen Tong ដែលជានាយកស្រាវជ្រាវផ្នកបណ្តាញ​ទំនាក់​ទំនង​ បាន​ទៅ​ទីក្រុង​ London​ ក្នុង​ពេល​ថ្មីៗ​នេះ​ ដើម្បី​បើក​កិច្ច​ពិភាក្សា​ទាក់​ទង​នឹង​គម្រោង​បង្កើត​ប្រព័ន្ធ​ 5G​ ហើយ​នេះ​គឺ​ជា​ព៌តមាន​លំអិត​ទាក់​ទង​នឹង​បច្ចក​វិទ្យា​ 5G​ នេះ។
1. តើបច្ចេកវិទ្យា 5G បានបើកអោយប្រើប្រាស់ហើយរឺនៅ?
នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យា 5G គឺស្ថិតនៅក្នុងដំណាក់កាល​ បន្ត​សិក្សា​ស្រាវជ្រាវ​នៅ​ឡើយ​ទេ។​ ហើយ​នៅ​ឆ្នាំ​ក្រោយ​នេះ​តើ​ Huawei​ នឹង​លើក​យក​បច្ចេក​វិទ្យា​ 5G​ មក​ពិភាក្សា​ និង​កែ​តម្រូវ​អោយ​ត្រូវ​នឹង​ស្តង់ដា​ទៀត​ ក្នុង​ព្រឹត្តិការណ៍​ World​ Radio​ Communication​ Conference​ ដែល​បួន​ឆ្នាំ​មាន​ម្តង។​ ប្រសិន​បើ​ជា​អ្វីៗ​ត្រូវ​បាន​សម្រេច​ និង​យល់​ព្រម​ទាក់​ទង​នឹង​ស្តង់ដា​របស់​ 5G​ ហើយ​ នោះ​ Huawei​ នឹង​ចាប់​ផ្តើម​បើក​ផលិត​ សម្ភារៈ​ និង​ទូរស័ព្ទ​ដែល​អាច​ប្រើ​ប្រាស់​ 5G​ តែ​ម្តង។​ ដូច្នេះ​វា​អាច​នឹង​បើក​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​កំឡុង​ឆ្នាំ​ 2017​ ទៅ​ 2020។
2. តើ 5G មានលក្ខណៈពិសេសយ៉ាងដូចម្តេចខ្លះទៅ?
1
ល្បឿនរបស់ 5G គឺលឿនជាង ប្រព័ន្ធ 3G រាប់ពាន់​ដង​ឯណោះ​ ដែល​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​ម្តងៗ​ គឺ​អ្នក​មិន​ចាំបាច់​រង់ចាំ​ឡើយ។​ អ្វី​គឺ​រហ័ស​ទាន់​ចិត្ត​បំផុត​ ប្រៀប​ដូច​អ្វីៗ​គឺ​នៅ​ក្នង​ដៃ​របស់​អ្នក​អញ្ជឹង។
3. តើវាដំណើរការដោយរបៀបណាទៅ?
យើងមិនចាំបាច់បង្កើនទំហំ Bandwidth អោយធំជាងមុននោះទេ​ ប៉ុន្តែ​យើង​នឹង​អភិវឌ្ឍន៍​អង់តែន​បញ្ជូន​ទិន្ន័យ​របស់​យើង​ អោយ​កាន់​តែ​ខ្លាំង​ជាង​មុន​ ហើយ​សម្រាប់​សន្ទះ​ស្រូប​យក​ទិន្នន័យ​លើ​ទូរស័ព្ទ​ ក៏​ត្រូវ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មុន​ផង​ដែរ។​ លោក​ Tong​ ដែល​ជា​នាយក​ស្រាវជ្រាវ​ផ្នែក​ Network​ ក៏​បាន​អោយ​ដឹង​ដែរ​ថា​ យើង​នឹង​ស្រាវជ្រាវ​បង្កើត​ អង់តែន​ទូរស័ព្ទ​ប្រភេទ​ថ្មី​មួយ​ទៀត​ ដែល​អាច​ចាប់​យក​ទិន្នន័យ​បាន​ខ្លាំង​ជាង​ អង់តែន​ដែល​ប្រើ​ប្រាស់​រាល់​ថ្ងៃ។
4. តើនរណាគេជាអ្នកចំណាយក្នុងការបង្កើតប្រព័ន្ធ 5G នេះ
គំរោងបង្កើតប្រព័ន្ធ 5G មួយនេះគឺនឹងត្រូវចំណាយធនធានច្រើនណាស់​ ហើយ​អ្នក​ដែល​នឹង​ត្រូវ​ចំណាយ​លើ​ថ្លៃ​បង្កើត​ប្រព័ន្ធ​ 5G​ នេះ​គឺ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​ទូរស័ព្ទ​តែ​ម្តង។​ ដូច្នេះ​ប្រសិន​បើ​ជា​សេវា​ទូរស័ព្ទ​ណា​ ចង់​ផ្គត់​ផ្គង់​សេវា​ 5G​ ទៅ​អោយ​អ្នក​ប្រើ​ប្រាស់​ នោះ​ខ្លួន​ត្រូវ​តែ​វិនិយោគ​លុយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​សិន​ យ៉ាង​តិច​ក៏​ រាប់​សិប​លាន​ដុល្លា​ដែរ។
5. តើឧបសគ្គអ្វីខ្លះដែល ប្រព័ន្ធ 5G កំពុងតែជួបប្រទះ?
2
ប្រព័ន្ធ 5G គឺជាបណ្តាញអ៊ីណធឺណែតដ៏លឿនបំផុតមួយ​ ខ្លាំង​ជាង​ 3G​ រាប់​ពាន់​ដង​ឯណោះ​ ដូច្នេះ​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ប្រាស់​ ប្រាកដ​ជា​ធ្លាក់​ចុះ​ជា​លំដាប់​ផង​ដែរ។​ ដូច្នេះ​បញ្ហាញ​ចំពោះ​មុខ​ ដែល​យើង​ត្រូវ​តែ​ដោះស្រាយ​នោះ​គឹ​ ក្រុមហ៊ុន​ទូរស័ព្ទ​ទាំង​អស់​ ត្រូវ​បង្កើត​ថ្ម​ទូរស័ព្ទ​មួយ​ ដែល​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ 5G​ បាន​យូរ។​ បញ្ហា​មួយ​នេះ​មិន​មែន​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​នោះ​ទេ​ ប៉ុន្តែ​យើង​នៅ​តែ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ក្រុមហ៊ុន​ទូរស័ព្ទ​កំពូលៗ​ទាំង​ នោះ។
ជាការពិតណាស់ ការដាក់បញ្ចេញអោយប្រើប្រាស់ប្រព័ន្ធ​ 5G​ នេះគឺ​ពិត​ជា​រឿង​មួយ​ដែល​រហ័ស​ពេក​ហើយ​ ព្រោះ​អី​ល្បឿន​របស់​ 4G​ គឺ​គ្រប់​គ្រាប់​ពេក​ហើយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​គ្រប់​គ្នា។​ បើ​ក្រឡេក​មក​មើល​ប្រទេស​កម្ពុជា​របស់​យើង​វិញ​ ក៏​មាន​ប្រើ​ប្រាស់​ 4G​ ផង​ដែរ​ ដោយ​ផ្គត់​ផ្គង់​ដោយ​ក្រុមហ៊ុន​ Emaxx​ 4G​ និង​ Smart​ Mobile​ ជា​ដើម​ ប៉ុន្តែ​ពួក​វា​នៅ​មិន​ទាន់​បើក​អោយ​ប្រើ​ប្រាស់​ទូលំ​ទូលាយ​នៅ​ឡើយ​នោះ​ទេ។


About Author

Advertisement

Post a Comment

 
Top