Unknown Unknown Author
Title: ស្វែងយល់បន្ថែមពីបញ្ហាជាប់ Apple ID ដើម្បី​កុំ​អោយ​ក្លាយ​ជា​ជន​រងគ្រោះ​ទីមួយលាន
Author: Unknown
Rating 5 of 5 Des:
iCloud គឺជាមុខងាសុវត្ថិភាពដ៏ខ្ពស់មួយរបស់ iOS ដែល​អាច​រក្សា​ទុក​រូបភាព​ ឯកសារ​ផ្សេងៗ​បាន​ ហើយ​ថែម​ទាំង​អាច​រក្សា​ទូរស័ព្ទ​របស់​យើង...



1
iCloud គឺជាមុខងាសុវត្ថិភាពដ៏ខ្ពស់មួយរបស់ iOS ដែល​អាច​រក្សា​ទុក​រូបភាព​ ឯកសារ​ផ្សេងៗ​បាន​ ហើយ​ថែម​ទាំង​អាច​រក្សា​ទូរស័ព្ទ​របស់​យើង​អោយ​ក្លាយ​ទៅ​ជា​ដុំ​ថ្ម​ថែម​ទៀត ​ផង។​ មាន​មូលហេតុ​ជា​ច្រើន​ ដែល​អាច​បង្ក​អោយ​ iPhone,​ iPad,​ និង​ iPod​ Touch​ របស់​យើង​ គាំង​សួរ​រក​ Apple​ ID​ បាន​ ហើយ​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ដឹង​អោយ​ច្បាស់​ផង​ដែរ​ ចៀស​វាង​ជួប​វា​នៅ​ថ្ងៃ​មុខ។​ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​រ៉ាវ​មួយ​ចំនួន​ ដែល​ Cambo​ Report​ បាន​ប្រទះ​ជួប​ដោយ​ផ្ទាល់​ និង​បាន​លឺ​ជន​រងគ្រោះ​រ៉ាយ​រ៉ាប់​ប្រាប់។
1. មុននឹងទិញ iDevice មួយទឹកពីនរណាម្នាក់​ សូម​អោយ​គេ​ Restore​ ទូរស័ព្ទ​អោយ​ថ្មីសិន
2
ទីផ្សារ iDevice មួយទឹកនៅស្រុកខ្មែរយើងគឺមាន​ភាព​ទូលំ​ទូលាយ​ខ្លាំង​ណាស់​ ហើយ​មួយ​ថ្ងៃៗ​ iDevice​ មួយ​ទឹក​ រាប់​រយ​ រាប់​ពាន់​គ្រឿង​ ត្រូវ​បាន​ទិញ​ចេញ​ និង​ចូល។​ មុន​នឹង​អ្នក​ទិញ​ iDevice​ មួយ​ទឹក​ពី​នរណា​ម្នាក់​ អ្នក​ត្រូវ​អោយ​គេ​ Restore​ Software​ អោយ​ថ្មី​សិន​ ទោះ​បី​ជា​អ្នក​លក់​ប្រាប់​អ្នក​ថា​វា​គឺ​ជា​របស់​ថ្មី​ក៏​ដោយ។​ បន្ទាប់​ពី​គេ​ Restore​ ថ្មី​ហើយ​ សូម​ចូល​ទៅ​ឆែក​ iClouds​ Account​ ម្តង​ទៀត​ ក្រែង​លោ​វា​នៅ​ជាប់​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ iClouds។​ បើ​វា​មាន​នៅ​ជាប់​ វា​នឹង​បង្ហាញ​ Apple​ ID​ មួយ​នៅ​ទី​នោះ​ តែ​បើ​គ្មាន​ទេ​ វា​នឹង​ទទេ​ស្អាត។​ ដោយ​ឡែក​ សូម​ទិញ​វា​ពី​ហាង​ រឺ​នរណា​ម្នាក់​ដែល​ទុក​ចិត្ត​បំផុត​ ចៀស​វាង​ទិញ​ពី​មនុស្ស​ដែល​អ្នក​មិន​ស្គាល់​មុខ។
2. សូមប្រើប្រាស់ Apple ID មួយផ្ទាល់ខ្លួន និងបង្កើតដោយខ្លួនឯង រឺអ្នកទុកចិត្តបំផុត
Apple ID គឺប្រៀបបានដូចជាគណនីធនាគាររបស់យើងអញ្ជឹង​ ដែល​យើង​ត្រូវ​តែ​រក្សា​អោយ​សំងាត់​បំផុត​ ហើយ​មិន​ត្រូវ​អោយ​នរណា​ដឹង​ឡើយ។​ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ Apple​ ID​ របស់​អ្នក​ដទៃ​ រឺ​ក៏​ពឹង​អោយ​គេ​បង្កើត​អោយ​ នោះ​អ្នក​អាច​ជួប​បញ្ហា​នៅ​ថ្ងៃ​មុខ​ទៀត​ជាក់​ជា​មិន​ខាន​ ដោយ​អ្នក​អាច​នឹង​ភ្លេច​ រឺ​ក៏​ Apple​ នោះ​វា​ខូច។​ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ Apple​ ID​ ខ្លួន​ឯង​នោះ​ នៅ​ពេល​ដែល​វា​គាំង​អោយ​វាយ​បញ្ចូល​ Apple​ ID​ នោះ​អ្នក​នឹង​អាច​ដោះ​បាន​យ៉ាង​ងាយ​ស្រួល​ និង​មិន​មាន​បញ្ហា​ឡើយ​ ទោះ​បី​ជា​ភ្លេច​ Password​ ក៏​អ្នក​អាច​ Reset​ ថ្មី​បាន​ដែរ​តាម​រយៈ​ Email។​ ប្រសិន​បើ​អ្នក​មិន​ទាន់​ចេះ​បង្កើត​ Apple​ ID​ ដោយ​ខ្លួន​ឯង​ទេ​ អ្នក​អាច ចុចទីនេះ ដើម្បី​យល់​ដឹង​ពី​របៀប​បង្កើត។
3. ប្រយ័ត្នមានអ្នកចង់ធ្វើបាបយើង ដោយដាក់ Apple ID របស់គេមកលើទូរស័ព្ទយើង
បញ្ហាមួយនេះក៏មានច្រើនដែរ នៅក្នុងប្រទេសកម្ពុជាយើង​ ដែល​មាន​មនុស្ស​គំនិត​អាក្រក់​មួយ​ចំនួន​ចង់​ធ្វើ​បាប​យើង។​ បង​ប្រុស​ម្នាក់​រៀប​រាប់​ពី​រឿង​រ៉ាវ​របស់​គាត់​ ដែល​ជា​ដំបូង​គាត់​បាន​ទិញ​ iPhone​ 5S​ ថ្មី​ទើប​តែ​បក​ចេញ​ពី​សំបក​ ហើយ​គាត់​ក៏​បាន​ទៅ​តូប​មួយ​ដើម្បី​បញ្ចូល​ចម្រៀង។​ គាត់​បាន​ឃើញ​អ្នក​បញ្ចូល​ចម្រៀង​ចុច​ទូរស័ព្ទ​គាត់​ចុះ​ឡើងៗ​ ហើយ​គាត់​ក៏​មិន​សូវ​ចាប់​អារម្មណ៍​ច្រើន​ដែរ។​ បន្ទាប់​ពី​បញ្ចូល​ចម្រៀង​ចប់​ហើយ​ គាត់​ក៏​បាន​យក​ទូរស័ព្ទ​គាត់​វិញ​ ប៉ុន្តែ​នៅ​កន្លែង​ iClouds​ មាន​ជាប់​គណនី​ Apple​ ID​ របស់​នរណា​ម្នាក់​មិន​ដឹង។​ ម្ចាស់​ទូរស័ព្ទ​បាន​សួរ​ដេញ​ដោល​ទៅ​កាន់​អ្នក​បញ្ចូល​ចម្រៀង​ចុះ​ឡើងៗ​ ហើយ​ក៏​បាន​គំរាម​ប្តឹង​ផង​ដែរ​ ទី​បំផុត​អ្នក​បញ្ចូល​ចម្រៀង​បាន​ឆ្លើយ​ថា​ ចាំ​គាត់​មើល​អោយ​ ហើយ​មួយ​នាទី​ក្រោយ​មក​វា​ក៏​បាត់​ទៅ​វិញ។
ករណីនេះបានបង្ហាញយើងអោយឃើញថា​ មាន​ជន​ខិល​ខូច​មួយ​ចំនួន​ចង់​ធ្វើ​បាប​អ្នក​ ដោយ​ដាក់​ Apple​ ID​ របស់​គេ​ទៅ​លើ​ទូរស័ព្ទ​អ្នក​ ហើយ​នៅ​ថ្ងៃ​មួយ​ទូរស័ព្ទ​អ្នក​នឹង​ជាប់​គាំង​ Apple​ ID​ បន្ទាប់​មក​ទៀត​គេ​មាន​សមត្ថភាព​អាច​ដោះ​អោយ​យើង​បាន​ក្នុង​តម្លៃ​ដែល​គេ​ កំណត់​មួយ​ ដូច​ជា​ 50$​ រឺ​កី​ 80$​ ជា​ដើម​ រឺ​ក៏​ទិញ​ទូរស័ព្ទ​យើង​កាប់​សាច់​តែ​ម្តង​ក្នុង​តម្លៃ​ 200​ រឺ​ 300$។​ ដូច្នេះ​លោក​អ្នក​គួរ​តែ​ដាក់​ Apple​ ID​ របស់​អ្នក​ទៅ​ក្នុង​ iDevice​ សិន​ ហើយ​បន្ទាប់​ពី​នរណា​ម្នាក់​ដែល​យើង​មិន​ទុក​ចិត្ត​ប៉ះ​ពាល់​ទូរស័ព្ទ​របស់​ យើង​ សូម​មេត្តា​ឆែក​ឆេរ​ព៌តមាន​ Apple​ ID​ អោយ​បាន​ហ្មត់​ចត់​ចៀស​វាង​មាន​បញ្ហា​ថ្ងៃ​មុខ។
cover
សរុបសេចក្តីមក បញ្ហាជាប់គាំង​ iCloud​ Activation​ គឺ​ជា​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​មួយ​ ហើយ​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​យល់​ដឹង​ នឹង​កុំ​អោយ​ក្លាយ​ជា​ជន​រងគ្រោះ​ឡើយ​ ព្រោះ​អី​នា​ពេល​បច្ចុប្បន្ន​នេះ​ មិន​ទាន់​មាន​នរណា​អាច​ដោះ​វា​បាន​ឡើយ។​ ហើយ​ប្រសិន​បើ​អ្នក​ចង់​លក់​ទូរស័ព្ទ​ដែល​ជាប់​ ID​ បែប​នេះ​គឺ​បាន​តម្លៃ​ថោក​ណាស់​ ប្រមាណ​ជា​ 150$​ ប៉ុណ្ណោះ​សម្រាប់​ iPhone​ 5​ រី​ឯ​ 5S​ វិញ​ប្រហែល​ 180$ ។


About Author

Advertisement

Post a Comment

 
Top