Unknown Unknown Author
Title: វិធី​ងាយៗ ស្វែង​រក​ទីតាំង ដែល​អ្នក​កំពុង ស្ថិត​នៅ ជាមួយ​នឹង កម្មវិធី​ផែនទី សម្រាប់ Android & iOS (មានវីដេអូ)
Author: Unknown
Rating 5 of 5 Des:
ដោយប្រើប្រាស់ កម្មវិធីនៅលើ ស្មាតហ្វូន ដើម្បីដឹងថា លោកអ្នកកំពុង ស្ថិតនៅកន្លែង ណានោះ តើលោកអ្នក ត្រូវធ្វើដូចម្តេច? បើប្រើប្រាស់ កម្មវិធី ...

Cover

ដោយប្រើប្រាស់ កម្មវិធីនៅលើ ស្មាតហ្វូន ដើម្បីដឹងថា លោកអ្នកកំពុង ស្ថិតនៅកន្លែង ណានោះ តើលោកអ្នក ត្រូវធ្វើដូចម្តេច? បើប្រើប្រាស់ កម្មវិធី តើកម្មវិធីនោះ មានឈ្មោះអ្វី?
ប្រសិនបើ មិត្តអ្នកអាន មិនទាន់មាន ដំណោះស្រាយ ចំពោះបញ្ហា មួយនេះទេ ដូច្នេះខេមបូ សូមធ្វើ ការបង្ហាញ ជូនប្រិយមិត្ត នូវវីធីមួយ ដែលងាយស្រួល ហើយល្អបំផុត ព្រោះថា វាត្រូវបាន បំពាក់ស្រាប់ នៅក្នុងស្មាតហ្វូន របស់យើង រួចជា ស្រេចហើយ។ វាគឺជាមុខងារ តូចមួយ ដែលបំពាក់ នៅក្នុង កម្មវិធីផែនទី (Maps) ដែលមិត្ត អ្នកអាន ភាគច្រើន ប្រាកដជា បានដឹង ហើយពីវា។ ដូចនេះ ដើម្បីកុំ អោយខាត ពេលវេលាយូរ សូមប្រិយមិត្ត តាមដាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!

សម្រាប់ប្រព័ន្ធ Android KitKat៖
  • បើក Settings > Location (ប្រសិនបើ មុខងារនេះ Turn Off សូមធ្វើការ Turn On មកវិញ) > Mode > High Accuracy > ចេញទៅកាន់ Homescreen រួចបើកកម្មវិធី Maps បន្ទាប់មក វានឹងធ្វើការ ស្វែងរក ទីតាំងដែលលោកអ្នក កំពុងស្ថិតនៅ ដែលសំគាល់ ដោយនិមិត្ត ពណ៌ខៀវ។
ដើម្បីអោយកាន់តែច្បាស់ និងកាន់តែងាយស្រួល សូមទស្សនា វីដេអូខាងក្រោមនេះ ៖

 

សម្រាប់ប្រព័ន្ធ iOS ៖
  • បើក Settings > Privacy > Location Services > បើក enable Location Services > ចុច Maps > While Using the App ជាការស្រេច។
  • បន្ទាប់ចេញទៅកាន់ homescreen រួចបើកកម្មវិធី Maps > មើលទៅ ខាងក្រោម ចុងឆ្វេង សូមលើ សញ្ញាក្បាលព្រួញ > ពេលនោះវា នឹងធ្វើការ ស្វែងរកទីតាំង ដែលលោកអ្នក កំពុងនៅភ្លាម ដែលសំគាល់ដោយ និមិត្តសញ្ញា ពណ៌ខៀវ។
  • (សូមមើលរូបភាពខាងក្រោម)

1

នេះគ្រាន់តែ ជាវិធីងាយៗ តែបើសិន ជាមិត្តអ្នកអាន មានវិធីសាស្រ្តប្លែក ហើយកាន់តែ ងាយស្រួល ជាងនេះទៅ ទៀតនោះ សូមចូលរួម បញ្ចេញមតិ (comments) ខាងក្រោម ដើម្បីផ្តល់ជា ចំណេះដឹងថ្មីៗ សម្រាប់មិត្ត អ្នកអាន ដទៃទៀត។

About Author

Advertisement

Post a Comment

 
Top