ដោយសារមាន ប្រិយមិត្តជា ច្រើនតែងតែ សួរមកកាន់ FreshNet អំពីរបៀប ទាញយក វីដេអូ ពី YouTube ទៅជា Mp3 File ដោយមិន ចាំបាច់ Jailbreak ។
ថ្ងៃនេះយើងនឹងធ្វើការ បង្ហាញវិធីសាស្ត្រ ថ្មីដែលប្លែក សម្រាប់ប្រិយមិត្ត អាចអោយ យើងធ្វើការ ទាញយកវីដេអូ ខ្លីៗ ដូចជា បទចម្រៀង ដែលមាន ចាប់ពី ១០ នាទីចុះក្រោម ទៅជា MP3 សម្រាប់អោយយើង ស្តាប់បទ ចម្រៀងបាន ភ្លាម សូម្បីតែបិទ កម្មវិធីក៏វា នៅលឺដែរ។ ជាដំបូង យើង នឹង ធ្វើការណែនាំ កម្មវិធីដែល មានឈ្មោះថា FileMaster ជាមុនសិន ដែលកម្មវិធីនេះ អាចអោយយើង ធ្វើការទាញយក បានគ្រប់តំណរ ដែលភ្ជាប់ អាចអោយ យើងធ្វើការ ទាញយកបាន មិនថា File អ្វីនោះទេ ។ ហើយកម្មវិធីនេះ ដាក់អោយទាញ យកដោយ ឥតគិតថ្លៃ នៅលើ App Store ផងដែរ។
អ្វីដែលត្រូវមានបន្ទាប់ គឺលោកអ្នក ត្រូវមាន កម្មវិធី YouTube មួយដែល ទាញយក ពី App Store ផងដែរ ប្រសិនបើលោក អ្នកមិន មានកម្មវិធី YouTube ទេ អាចយក Safari មកជំនួស ក៏បាន ប៉ុន្តែប្រសិនបើលោកអ្នក មានកម្មវិធី YouTube រួចរាល់ ប្រិយមិត្ត មិនអាចបើក វេបសាយ YouTube តាមរយៈ Safari បានឡើយ។ ហើយនៅ ក្នុងកម្មវិធី FileMaster លោកអ្នកអាច ទាញយក MP3 ដោយគ្មានការ កំណត់ឡើយ ។ តោះសាកល្បង ជាមួយ នឹងយើងឥឡូវនេះ៖
តម្រូវការ និង តំណរទាញយកកម្មវិធី FileMaster និង YouTube
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
- Device របស់លោកអ្នក ដែលមិនទាន់ Jailbreak និង Jailbreak រួចរាល់អាច ធ្វើបាន ទាំងអស់
- សូមទាញយកកម្មវិធី FileMaster តាមរយៈ តំណរនេះ
- សម្រាប់ប្រិយមិត្តដែលមិនទាន់មាន កម្មវិធី YouTube ទាញយកតាមរយៈ តំណរនេះ
- បើកកម្មវិធី YouTube រួចស្វែងរកបទចម្រៀងដែលលោកអ្នក ចង់ស្វែង រករួចធ្វើការ Copy Link (ចម្លងតំណរ) បទចម្រៀង មួយនោះទុក
- បន្ទាប់មកសូមក្រឡែកមកបើកកម្មវិធី FileMaster ហើយសូម ចូលទៅកាន់ វេប រួចបើកវេបសាយ http://YouTube-mp3.org ហើយធ្វើការ Paste តំណរដែល បានចម្លង អម្បាញ់មិញ នៅក្នុង ក្រឡោន រួចចុចពាក្យ Convert Video ហើយចុច Download ដើម្បីទាញយក ជាការស្រេច
- ចុច Confirm ដើម្បីផ្ទៀងផ្ទាត់ឈ្មោះ របស់បទចម្រៀង ឬ លោកអ្នកក៏ អាចផ្លាស់ ប្តូរឈ្មោះ របស់វា ហើយវា នឹងធ្វើការ ទាញយក
- បន្ទាប់ពីទាញយកចប់ លោកអ្នក អាចធ្វើការ ចាក់បទ ចម្រៀង តាមរយៈ Playlist បន្តគ្នា ក៏បាន ហើយលោកអ្នក ក៏អាចបង្កើត Folder និង Move File ដាក់លេខសំងាត់ ក៏បាន ផងដែរ នៅពេលដែល លោកអ្នកចាក់ បទចម្រៀង លោកអ្នក ក៏អាច ចាក់សោរ ឬ ចាកចេញ ពីកម្មវិធី ក៏ចម្រៀង នៅតែ អាចលឺ និង ចាក់បន្តបន្ទាប់ គ្នារហូត ដូចជា កម្មវិធី ចាក់តន្រ្តី សម្រាប់ iOS ផងដែរ។
Post a Comment