Unknown Unknown Author
Title: វិធី​សាស្ត្រ​បិទ Recent Contact និង Favorite Contact ចេញ​ពី Multitasking Bar (មានវីដេអូ)
Author: Unknown
Rating 5 of 5 Des:
ចំពោះវិធីសាស្ត្រនេះ គឺវាមាន​មុខ​ងារ​ស្រាប់​នៅ​លើ iPhone តែ​ម្តង ប៉ុន្តែ​ប្រហែល​ជា​មាន ប្រិយ​មិត្ត​មួយ​ចំនួន​មិន​ទាន់ អាច​ស្វែង​រកឃើញនៅ...

Cover

ចំពោះវិធីសាស្ត្រនេះ គឺវាមាន​មុខ​ងារ​ស្រាប់​នៅ​លើ iPhone តែ​ម្តង ប៉ុន្តែ​ប្រហែល​ជា​មាន ប្រិយ​មិត្ត​មួយ​ចំនួន​មិន​ទាន់ អាច​ស្វែង​រកឃើញនៅក្នុង ចំនុចនេះ ទើបខេមបូសម្រេចលើកយក មកបង្ហាញជូនប្រិយមិត្ត ដើម្បីអោយបានជ្រាប។

ខេមបូតែងតែធ្វើការ លើកយកវិធីសាស្ត្រប្លែកៗ ដែលសម្រាប់ ស្មានហ្វូនដែលដំណើរការដោយ ប្រព័ន្ធ​ប្រតិ​បត្តិការ Android ឬ iOS ទាក់ទងទៅនឹង ចម្ងល់របស់ប្រិយមិត្ត ភាគច្រើនខេមបូតែងតែធ្វើការ ណែនាំ​បង្ហាញ​ជូនប្រិយមិត្ត ជានិច្ចជាកាល។

ចំពោះវិធីសាស្ត្រដែលខេមបូលើកយក មកនេះ គឺជារបៀបបិទ Recent Contact និង Favorite Contact ចេញពី Multitasking Bar តែម្តង ដោយសារតែមានប្រិយមិត្ត ជាច្រើនតែងតែ សួរមកកាន់ខេមបូអំពីវិធីសាស្ត្រនេះ ដូច្នេះនៅថ្ងៃនេះខេមបូ នឹងបង្ហាញជូនប្រិយមិត្ត ដែល​មាន​ភ្ជាប់ជាមួយនឹង វីដេអូផងដែរ។ សម្រាប់ប្រិយមិត្ត ដែលធុញទ្រាន់ នឹង ភាពស្មុគស្មាញ ឬ មិនចង់​អោយ Multitasking របស់ខ្លួន មានភាពរញ៉េរញ៉ៃ អាចសាកល្បងជាមួយនឹងយើង​បិទមុខងារនេះចោល ដើម្បី​អោយ Multitasking របស់ខ្លួន កាន់តែងាយស្រួលមើលថែមទៀត។

របៀបនៃការ បិទមុខងារ Recent Contact និង Favorite Contact ចេញពី Multitasking
  • ជាដំបូងសូមចូលទៅកាន់ Settings > Mail, Contacts, Calendars > Show in App Switcher > ធ្វើការបិទ Phone Favorites និង Recents ជាការស្រេច
 
  • 1 
ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម
 





About Author

Advertisement

Post a Comment

 
Top