អត្ថប្រយោជន៍នៃការបង្រួម File គឺថា លោកអ្នកចំណេញទំហំ Space នៅលើ អង្គផ្ទុកទិន្នន័យ វេចខ្ចប់ជា កញ្ចប់ងាយស្រួល រកថ្ងៃក្រោយ ធានាបាននូវសុវត្តិភាពទិន្នន័យខ្ពស់ជាងទុក File ធម្មតា។
កាលដែលធ្វើ Compress ម្តងៗ វាជួយសម្អាតចោលនូវ File
ឥតប្រយោជន៍មួយចំនួននៅលើ Hard Drive ឬ ឯកសារ របស់យើង ធ្វើអោយកុំព្យូទ័រ
មានល្បឿនដំណើរការលឿន មួយចំណែកតូចដែរ។ ការចំណាយពេល Compress មានរយៈពេលយូរ
អាស្រ័យទៅតាមចំណុះ Hard Disk Drive ឬទំហំឯកសារ របស់លោកអ្នក។
ដូច្នេះ ការ Compress File ទទួលបានអត្ថប្រយោជន៍មួយចំនួនដូចជាចំណេញទំហំ Space ក្រោយពេល Compress រួច ការទុកដាក់ទិន្នន័យ មានលក្ខណៈជាកញ្ចប់ ធានាបាននូវសុវត្តិភាពខ្ពស់ ឆ្លងផុតពីការ វាយប្រហារពី មេរោគទៀតផង ប៉ុន្តែ វាក៏ផ្តល់នូវផល ប៉ះពាល់ផងដែរ នៅពេលដែល អ្នកផ្ញើឯកសារ ទៅនរណាម្នាក់ជា Zip File ហើយម្នាក់នោះ ពុំមានកម្មវិធី ពន្លា File ជាហេតុធ្វើអោយគេ មិនអាចប្រើប្រាស់បាន។ គួរបញ្ជាក់ផងដែរថា មានកម្មវិធីច្រើនណាស់ ដែលអាចប្រើ សម្រាប់ធ្វើការ Compress នូវ File របស់លោកអ្នក។
Post a Comment