រាល់ស្មាតហ្វូនទាំងអស់ត្រូវការថ្មជាចាំបាច់
ហើយមិនអាចខ្វះបាននោះទេ។
ដូចនេះសំរាប់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូនត្រូវតែយល់ដឹង
ឲ្យបានច្រើនទាក់ទង និងការប្រើប្រាស់ថ្មរបស់ស្មាតហ្វូនរបស់អ្នក
ដើម្បីធ្វើឲ្យសុខភាពថ្មកាន់តែប្រសើរ
ហើយការប្រើប្រាស់ស្មាតហ្វូនរបស់អ្នកក៏ប្រសើរតាមនិងដែរ។
ពេលនេះយើងបានពាំនាំពត៌មានមួយដែលទាក់ទងនិងការពិនិត្យមើលថ្ម
ទូរស័ព្ទ ដែលអាចដោះបានដូចជាទូរស័ព្ទ Samsung ឬ Lumia
និងថ្មទូរស័ព្ទដែលមិនអាចដោះបានដូចជា iPhone
ដើម្បីចង់ដឹងថាថ្មទូរស័ព្ទទាំងនោះដែលអ្នកកំពុងប្រើប្រាស់នៅល្អ
ឬខូចបានភ្លាម ដូច្នេះអ្នកអាចផ្លាស់ប្តូរថ្មថ្មីភ្លាម
ទើបមិនប៉ះពាល់ដល់ទូរស័ព្ទ។ ដូចនេះមិនបង្អស់យូរ
អ្នកអាចអានតាមការណែនាំនៅខាងក្រោម៖
1. ការធ្វើតេស្តដោយបង្វិលថ្មទូរស័ព្ទ
ត្រង់ចំនុចនេះ អាចធ្វើការពិនិត្យបានលើថ្មទូរស័ព្ទដែលអាចដោះបាន ដោយអ្នកគ្រាន់តែដោះថ្មទូរស័ព្ទនោះចេញមករួចពិនិត្យមើលថាតើថ្ម ទូរស័ព្ទនោះមានលក្ខណៈប៉ោង (ហើម) ឬអត់ រួចអ្នកអាចដាក់ថ្មនោះផ្តេកនៅលើផ្ទៃរាបស្មើរ ដើម្បីធ្វើការបង្វិល បើសិនជាថ្មទូរស័ព្ទនោះវិលយូរបន្តិចនោះ ច្បាស់ជាចាប់ផ្តើមខូចហើយ ដូចនេះអ្នកត្រូវផ្លាស់ប្តូរភ្លាម។
2. ឃ្លាំមើលថាតើថាមពលថ្មទូរស័ព្ទរបស់អ្នកស្រកលឿនកំរិតណា
នេះជាវិធីសំរាប់ពិនិត្យមើលទាំងថ្មទូរស័ព្ទដែលអាចដោះបាន និងមិនអាចដោះបាន ដោយអ្នកប្រើត្រូវសង្កេតមើល ថាតើថាមពលដែលកំពុងតែប្រើប្រាស់នោះ ចំណាយទៅលើកម្មវិធីអ្វីខ្លះ ហើយស្រកលឿនខុសពីធម្មតា ឬមួយប្រការទៀតគឺពេលសាកថ្មបាន 100 ភាគរយហើយ ស្រាប់តែទុកចោល ហើយបិទកម្មវិធីអស់ហើយ បន្ទាប់ពីប៉ុន្មានតិចតួចស្រកអស់ 5 ទៅ 10 ភាគរយ នេះក៏មានន័យថាថ្មទូរស័ព្ទចាប់ផ្តើមលែងកាន់ថ្មហើយ។
3. ប្រើកម្មវិធីដើម្បីពិនិត្យមើល
ត្រង់ចំនុចនេះតម្រូវឲ្យអ្នកមានកុំព្យូទ័រ ដើម្បីដោនឡូដកម្មវធី iBackupBot សំរាប់ពិនិត្យមើលសុខភាពថ្មទូរស័ព្ទរបស់អ្នក ដោយអ្នកអាចចុចអក្សរនៅក្នុងរង្វង់ក្រចកនេះ ដើម្បី (ដោនឡូដកម្មវិធី) កម្មវិធីនេះមានសំរាប់ Mac OS និង Windows ។
បន្ទាប់ពីដោនឡូដ និងដំឡើងរួចរាល់ហើយ អ្នកត្រូវបើកកម្មវិធីនោះភ្លាម
រួចដោតភ្ជាប់ទូរស័ព្ទរបស់អ្នកជាមួយកុំព្យូទ័រនោះ
រួចរង់ចាំឲ្យកម្មវិធីនេះស្គាល់ ទើបអាចចុច More Information
ពេលនោះនឹងមានចេញផ្ទាំងមួយដែលបង្ហាញពីពត៌មានទាក់ទងនិងទូរស័ព្ទ
មួយនេះ ហើយអ្នកច្បាស់ជាឃើញត្រង់ចំនុច Battery
ដូចនេះអ្នកត្រូវមើលត្រង់ FullChargeCapacity
ត្រូវតែមានចំនួនលេខច្រើនជាង DesignCapacity
ទើបសំដៅថាថ្មទូរស័ព្ទរបស់អ្នកនៅមានសុខភាពល្អ។
បន្ទាប់ពីអានការណែនាំពីរបៀបពិនិត្យមើលថ្មទូរស័ព្ទខាងលើនេះរួច
សង្ឃឹមថាមិត្តអ្នកអានដែលដឹងរួចអាចចែករំលែកបទពិសោធន៍នេះទៅ
កាន់មិត្តភក្ភិផ្សេងៗ
ដែលកំពុងតែមានបញ្ហាចំងល់ទាក់ទងនិងថ្មទូរស័ព្ទនេះបាន
ដើម្បីបង្កើនភាពស្និទស្នាល
និងអាចជួយការពារទូស័ព្ទពួកគេមិនឲ្យមានបញ្ហាជាមួយថ្មទូរស័ព្ទ
បានទៀតផង។

Post a Comment