Unknown Unknown Author
Title: រញ៉េរញ៉ៃមែនទេ នៅពេល​ដែល សារ​របស់​ហ្វេសប៊ុក​ផ្ញើ​ចូល​អ៊ីម៉ែល​របស់​អ្នក​រាល់​ថ្ងៃ​អញ្ចឹង? នេះ​គឺ​ជា​ដំណោះស្រាយ!
Author: Unknown
Rating 5 of 5 Des:
សម្រាប់បងប្អូនប្រិយមិត្តទាំងអស់ ដែលបង្កើតគណនី​ហ្វេសប៊ុក​ដោយ​ប្រើ​អ៊ីម៉ែល តែង​តែ​ទទួល​បាន​សារ ពី​ហ្វេសប៊ុក​ជា​រៀង​រាល់​ថ្ងៃ ចូល​ទៅ​ក្នុង...


សម្រាប់បងប្អូនប្រិយមិត្តទាំងអស់ ដែលបង្កើតគណនី​ហ្វេសប៊ុក​ដោយ​ប្រើ​អ៊ីម៉ែល តែង​តែ​ទទួល​បាន​សារ ពី​ហ្វេសប៊ុក​ជា​រៀង​រាល់​ថ្ងៃ ចូល​ទៅ​ក្នុង​ប្រអប់ Inbox របស់​ពួក​គេ នៅ​ពេល​ដែល​មិត្តភក្តិ​ណា​មួយ​បាន​បង្ហោះ​រូបភាព​ឬ​អាប់ដេត Status។ រាល់​សារ​ដែល​ហ្វេសប៊ុក​បាន​ផ្ញើ​ទៅ​កាន់​ដោយ​ស្វ័យ​ប្រវត្តិ​នេះ បាន​ធ្វើ​អោយ​បង​ប្អូន​មួយ​ចំនួន​មាន​ភាព​ធុញ​ទ្រាន់ ជា​ពិសេស​វា​ច្រើន​លើស​លប់​ពេក ដែល​បណ្តាល​អោយ​ពួក​គាត់​ពិបាក​រក​មើល​អ៊ីម៉ែល​សំខាន់ៗ​ដែល​មិត្តភក្តិ​ឬ​ដៃ ​គូ​អាជីវកម្ម​របស់​គាត់​ផ្ញើ​អោយ។
cover
ឥឡូវ ដើម្បីដោះស្រាយបញ្ហានេះ ជាដំបូង ប្រិយមិត្ត​ចូល​ទៅ​បើក​ហ្វេសប៊ុក​របស់​អ្នក ហើយ​សូម​ចុច​ដូចរូប៖
1
បន្ទាប់ពីចុចយក Setting រួចហើយ វានឹងបង្ហាញ​ចេញ​ផ្ទាំង General Account Setting ដោយ​ពេល​នោះ សូម​ធ្វើ​ការ​ចុច​ទៅ​លើ Edit ត្រង់ Email ដូចរូប៖
2
ពេលចុចលើ Edit រួច វានឹងចេញផ្ទាំងមួយដូចខាងក្រោម ដោយ​លោក​អ្នក​ត្រូវ​ដោះ​ធីក​ត្រង់ Use Your Facebook email និង​ចុង​ក្រោយ ត្រូវ​ចុច​លើ​ប៊ូតុង Save Change ជា​ការស្រេច។
3
បន្ទាប់ពីអនុវត្តតាមជំហានខាងលើនេះរួចហើយ នៅ​ក្នុង​ប្រអប់ Inbox នៃ​អ៊ីម៉ែល​របស់​លោក​អ្នក លែង​មាន​សារ​ពី​ហ្វេសប៊ុក​ទៀត​ហើយ។ ដូច្នេះ យើង​អាច​មើល​សារ​ដែល​សំខាន់ៗ​របស់​យើង​បាន​ដោយ​ស្រួល​ភ្នែក និង ងាយ​ស្វែង​រក​ជាងមុន។


About Author

Advertisement

Post a Comment

 
Top