ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple
គឺពោរពេញទៅដោយមុខងារថ្មីៗ និងលក្ខណៈពិសេសជាច្រើន
ហួសពីការរំពឹងទុកទៅទៀត។ ដោយឡែក នៅក្នុង iOS 8 ជំនាន់សាកល្បងទី 5
នេះវិញ យើងសង្កេតឃើញថា វាមានបន្ថែមលក្ខណៈពិសេសមួយចំនួនទៀត
គួរអោយចាប់អារម្មណ៍។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសៗថ្មីរបស់ iOS 8
Beta 5 ដែលយើងសង្កេតឃើញមាន:
- នៅពេលដែលយើងផ្ញើសារចេញ វាមានលោតសម្លេងថ្មីមួយទៀត
- មុខងារ Home Data ត្រូវបានផ្លាស់ប្តូរទៅជាឈ្មោះ Homekit
- ផ្លាស់ប្តូរលំដាប់នៅមុខងារ Settings > General > Restrictions
- មុខងារ វាស់កម្រិតដង្ហើមបានបញ្ចូលទៅក្នុងកម្មវិធី Healthkit
- អូសចុះក្រោម ដើម្បីបង្ហាញ Spotlight គឺមានភាពរហ័សជាងមុន
- ត្រង់មុខងារ Spotlight នឹងមានសភាព ព្រាល នៅលើ iDevice ស៊េរីចាស់ៗ
- កន្លែងផ្លាស់ប្តូរ Brightness បានផ្លាស់ប្តូរ មកដាក់នៅខាងក្រៅ មិននៅជាមួយ Wallpaper Setting
- Icon ថ្មី សម្រាប់មុខងារ iCloud, iCloud Family Sharing, iCloud Drive, Backup, និង Keychai
- មុខងារ Predictive Keyboard អាច បិទបើកបាន ទៅតាមតម្រូវការ
- មានជំរើស Optimize iPhone Storage និង Download and Keep Original ដែលមុខងារនេះ នឹងដោនឡូដរូបភាព និងវីដេអូដោយស្វ័យប្រវត្តិ ចេញពីឯកសារដែលបានរក្សាទុកលើមេឃ (Back up file)
- កម្មវិធី Photo នឹងបង្ហាញពីទីតាំង នៃរូបភាពដែលបានថត
- នៅពេលដែលអ្នក Restore iPhone, iPad, iPod touch របស់អ្នក វានឹងបង្ហាញ ឡូហ្គូ ពណ៌ក្រហម មិនមែនពណ៌ខៀវទេ
កាលបរិច្ឋេទនៃការបញ្ចេញកំណែអាប់ដេត iOS 8
អាចនឹងបើកជាផ្លូវការនៅខែកញ្ញាខាងមុខនេះហើយ
តែវាអាចនឹងពន្យាពេលដល់ខែតុលា ប្រសិនបើ Apple ដាក់បង្ហាញ iPhone 6
នៅខែតុលា។ នាពេលបច្ចុប្បន្ននេះ
មានតែអ្នកដែលបានចុះឈ្មោះធ្វើជាអ្នកអភិវឌ្ឍន៍ iOS ប៉ុណ្ណោះ
ដែលអាចប្រើប្រាស់ iOS 8 ជំនាន់សាកល្បងបាន
ដូច្នេះសូមមានការអត់ធ្មត់ទាំងអស់គ្នា
ដើម្បីទទួលយកបទពិសោធន៍ថ្មីពីក្រុមហ៊ុន Apple។
Post a Comment