Unknown Unknown Author
Title: រឿងប្រាំយ៉ាង ដែលអ្នកប្រើ​ទូរស័ព្ទ Android នឹង​ឈឺ​ក្បាល​បន្ទាប់​ពី​ផ្លាស់​ប្តូរ​ទៅ​ប្រើ iPhone វិញ
Author: Unknown
Rating 5 of 5 Des:
ប្រព័ន្ធប្រតិបត្តិការណ៍ Android និង iOS គឺជា​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​សម្រាប់​ទូរស័ព្ទ និង​ថេប្លេត​ដែល​ស្ថិត​នៅ​លំដាប់​កំពូល​មួយ ដែល​...

ប្រព័ន្ធប្រតិបត្តិការណ៍ Android និង iOS គឺជា​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​សម្រាប់​ទូរស័ព្ទ និង​ថេប្លេត​ដែល​ស្ថិត​នៅ​លំដាប់​កំពូល​មួយ ដែល​វា​ពោរពេញ​ទៅ​ដោយ​មុខងារ​ពិសេសៗ និង​មាន​ហ្គេម​និង​កម្មវិធី​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ អ្នក​ប្រើ​ប្រាស់ Android និង iOS តែង​តែ​ពិភាក្សា​គ្នា​ជា​រឿយៗ ហើយ​ពេល​ខ្លះ​ក៏​តឹង​សរសៃ​ក​ដាក់​គ្នា​ផង​ដែរ ទាក់​ទិន​នឹង​កង្វះ​ខាត និង​ភាព​អន់​ខ្សោយ​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ទាំង​ពីរ​នេះ ហើយ​លទ្ធផល​គឺ​យើង​មិន​អាច​កាត់​សេចក្តី​បាន​នោះ​ទេ ព្រោះ​អី​លក្ខណៈ​ពិសេសៗ​វា​មាន​ភាព​ផ្សេង​គ្នា ដែល​យើង​មិន​អាច​យក​មក​ប្រៀប​ជាមួយ​គ្នា​បាន​នោះ​ទេ។
cover
ថ្ងៃនេះ យើងនឹងលើកយករឿងទាំងប្រាំ​យ៉ាង ដែល​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ Android នឹង​ឈឺ​ក្បាល ប្រសិន​បើ​ជា​គេ​ផ្លាស់​ប្តូរ​ទៅ​ប្រើ iPhone វិញ។ យើង​ជឿ​ថា ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ជួប​ប្រទះ​នូវ​បញ្ហា​នេះ ដូច្នេះ​សូម​តាម​ដាន​ទាំង​អស់​គ្នា​ថា​តើ​មុខងារ​របស់ iOS អ្វី​ខ្លះ ដែល​អាច​អោយ​អ្នក​ប្រើ​ទូរស័ព្ទ Android ជា​យូរ​មក​ហើយ​មាន​ភាព​ឈឺ​ក្បាល​នោះ។
មុខងារ Sharing របស់ iOS គឺខុសគ្នាទាំងស្រុងជាមួយ Android
1
នៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS អ្នក​អាច​ចែក​ចាយ​រូបភាព រឺ​វីដេអូ រឺ​ឯកសារ​ផ្សេងៗ​បាន​ត្រឹម​តែ​តាម​រយៈ សារ អ៊ីម៉ែល Twitter Facebook និង Airdrop តែ​ប៉ុណ្ណោះ ខុស​ពី Android ដែល​យើង​មាន​ជម្រើស​អាច​ចែក​ចាយ​ទៅ​កាន់​កម្មវិធី ជា​ច្រើន តាម​តម្រូវ​ការ​មាន Dropbox, Youtube, Google Drive, Bluetooth … ។ នេះ​គឺ​ជា​ចំណុច​ដ៏​ពិសេស​មួយ​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android ដែល​មនុស្ស​ជា​ច្រើន​ពេញ​ចិត្ត។
របារបង្ហាញដំណឹង និងពត៌មានរបស់ iOS មានភាពរញ៉េរញ៉ៃ
2
របារបង្ហាញពត៌មាននេះមានបំពាក់​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android តាំង​ពី​ដំបូង​មក​ម្ល៉េះ វា​ក៏​បាន​បង្ហាញ​ខ្លួន​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS ទៀត​នៅ​ចុង​ឆ្នាំ 2011។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រចនាបថ​របស់​របារ​ពត៌មាន​រវាង iOS និង Android គឺ​ខុស​គ្នា​ទាំង​ស្រុង ដោយ iOS មាន​ភាព​សាំញ៉ាំ និង​ពិបាក​ប្រើ​ប្រាស់​ជាង។ ក្នុង​នោះ​មាន​បែង​ចែក​ជា​បី​ក្រឡោន​គឺ Today, All និង Missed។ សូម្បី​តែ​ខ្ញុំ​ផ្ទាល់​ដែល​កំពុង​តែ​ប្រើ​ប្រាស់ iOS ក៏​មិន​សូវ​ចេះ​ប្រើ Notification Centre បាន​ស្ទាត់​នៅ​ឡើយ​ទេ ព្រោះ​អី​រាល់​ដំណឹង​ផ្សេងៗ​គឺ​បង្ហាញ​ស្អេក​ស្កះ ពិបាក​ក្នុង​ការ​មើល។ លើស​ពី​នេះ​ទៅ​ទៀត វា​មិន​មាន​ជម្រើស លុប​ទាំង​អស់​ដូច​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android នោះ​ទេ។
កម្មវិធី និងមុខងារជាច្រើន មិនអាចប្រើជាលក្ខណៈអេក្រង់ផ្តេក
3
កម្មវិធី និងមុខងារមួយចំនួនរបស់ iOS មិន​អាច​ប្រើ​ជា​លក្ខណៈ​ផ្តេក​ដូច​ទៅ​នឹង iOS នោះ​ទេ។ ដូច្នេះ​ហើយ​អ្នក​ប្រើ​ប្រាស់ iOS មួយ​ចំនួន​គឺ​ត្រូវ​ប្រើ​ទូរស័ព្ទ​ជា​លក្ខណៈ​បញ្ឈរ​រហូត នេះ​អាច​មក​ពី​រូប​រាង​របស់ iPhone បង្កើត​ឡើង​សម្រាប់​ប្រើ​ជា​លក្ខណៈ​បញ្ឈរ។ ផ្ទុយ​ពី​ទូរស័ព្ទ Android ដែល​មុខងារ និង​កម្មវិធី​មួយ​ចំនួន​សុទ្ធ​តែ​អាច​ប្រើ​ជា​លក្ខណៈ​ផ្តេក​ក៏​បាន បញ្ឈរ​ក៏​បាន​ដោយ​សេរី។
គ្មានសារបង្ហាញប្រាប់ថា កម្មវិធី រឺមុខងារណាប្រើប្រស់ថ្មអស់ប៉ុន្មានភាគរយ
4
ប្រព័ន្ធប្រតិបត្តិការណ៍ Android មានមុខងារ​មួយ​ដែល​វា​នឹង​រាយ​ការណ៍​ប្រាប់​ថា​តើ​កម្មវិធី រឺ​មុខងារ​ណា​ខ្លះ​ដែល​ប្រើ​ប្រាស់​ថ្ម​អស់​ប៉ុន្មាន​ភាគ​រយ។ មុខងារ​នេះ​នឹង​ជួយ​ដាស់​តឿន​យើង​កុំ​អោយ​ប្រើ​កម្មវិធី និង​មុខងារ​នោះ​ញឹក​ញាប់​ពេក ដើម្បី​ថែ​រក្សា​ថ្ម។ ប៉ុន្តែ iOS វិញ​មិន​មាន​មុខងារ​នេះ​ទេ ដែល​តម្រូវ​អោយ​យើង​ធ្វើ​ការ​តាម​ដាន​ដោយ​ខ្លួន​ឯង។ យ៉ាង​ណា​មិញ ចាប់​ពី iOS 8 ឡើង​ទៅ មុខងារ​នេះ​នឹង​មាន​បំពាក់​លើ iPhone និង iPad ហើយ។
គ្មានកម្មវិធីផ្ទុកឯកសារ ( File Manager)
5
អ្នកដែលទើបតែប្រើប្រាស់ iOS លើក​ដំបូង សុទ្ធ​តែ​មាន​ភាព​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​គេ​ដឹង​ថា វា​មិន​មាន​មុខងារ​បើក​មើល​ឯកសារ នានា​នៅ​លើ​ទូរស័ព្ទ​នោះ​ទេ។ ហេតុ​ដូច្នេះ​ហើយ​រាល់​ការ​ចង់​ដោនឡូដ​ចម្រៀង វីដេអូ​ផ្សេងៗ គឺ​នឹង​ត្រូវ​ផ្ទុក​ទៅ​លើ​កម្មវិធី​ណា​មួយ មិន​មែន​មក​លើ​កម្មវិធី Music រឺ Video នោះ​ទេ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​បាន Jailbreak ឧបករណ៍​របស់​គេ​រួច អាច​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ដោយ​គ្រាន់​តែ​តម្លើង​កម្មវិធី iFile។
ខាងលើនេះគ្រាន់តែជាបញ្ហាមួយចំនួនដែល​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ Android ជា​ច្រើន​ឆ្នាំ បាន​ផ្លាស់​ប្តូរ​ទៅ​ប្រើ iOS តែ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់​ស្តែង​នៅ​សល់​បញ្ហា​ជា​ច្រើន​ទៀត។ ទោះបី​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS មិន​សូវ​មាន​មុខងារ​ច្រើន និង​ទូលំ​ទូលាយ​ដូច Android ប៉ុន្មាន​ទេ តែ​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​នៅ​តែ​ពេញ​ចិត្ត​ទៅ​នឹង​វា ព្រោះ​អី​វា​មាន​ភាព​សាមញ្ញ ល្បឿន​លឿន បើ​ប្រៀប​ជាមួយ Android។
តើអ្នកទាំងអស់គ្នាមានយោបល់យ៉ាងណា​ដែរ​ចំពោះ​បញ្ហា​ទាំង​ប្រាំ​ខាង​លើ​ នេះ? តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ជួប​ប្រទះ​នឹង​បញ្ហា​ទាំង​នេះ​ដែរ​រឺ​ទេ?


About Author

Advertisement

Post a Comment

 
Top