ពិតជាពិបាកណាស់បើអ្នកមើលអ្វីមួយតាមរយៈចំងាយឆ្ងាយពេក
តែក៏មិនល្អដែរ សំរាប់អ្នកដែលមើលជិតពេក
ដូចនេះអ្នកគួរយល់ដឹងពីវិធីខ្លះៗដែលទាក់ទងនិងការបង្ការភ្នែក
របស់អ្នក ជាមួយអ្វីដែលមានផលល្អសំរាប់អ្នកទាំងអស់គ្នា
ចូរកុំធ្វេសប្រហែសនិងការថែរក្សាភ្នែករបស់អ្នកឲ្យសោះ
ព្រោះភ្នែកគឺជាសរីរាង្គមួយដែលមានសារៈសំខាន់ណាស់សំរាប់ជីវភាព
រស់នៅសព្វថ្ងៃ
ក្នុងចំណោមសរីរាង្គទាំងអស់យើងពុំំអាចខ្វះសរីរាង្គណាមួយបានទេ។
ដូចនេះយើងបាននាំមកនូវពត៌មានដែលមានសារៈសំខាន់សំរាប់ការ ការពារ
និងថែរក្សាភ្នែក ជូនដល់លោកអ្នកឲ្យបានជ្រាប ។
ច្បាស់ណាស់សំរាប់អ្នកដែលធ្វើការនៅមុខកញ្ចក់កុំព្យូទ័ររាល់ថ្ងៃ
ដោយមិនមានពាក់វែនតាការពារពន្លឺដែលធ្វើឲ្យពន្លឺជះចេញពី
កញ្ចក់កុំព្យូទ័រខ្លាំងពេក
ប៉ះពាល់់ដល់ប្រស្រីភ្នែកឲ្យមានភាពស្រវាំងពេលខ្លះ
និងមានភាពស្ងួតដោយសារសំលឹងយូរពេក
មិនមែនមានតែអ្នកធ្វើការនៅមុខកុំព្យូទ័ររាល់ថ្ងៃប៉ុណ្ណោះទេ
សម័យនេះជឿនលឿនផ្នែកបច្ចេកវិទ្យា មនុស្សសឹងគ្រប់វ័យ
គ្រប់គ្នាប្រើប្រាស់ទូរស័ព្ទជារៀងរាល់ថ្ងៃដើម្បីឆែកមើលអ៊ីម៉ែល
ប្រើប្រាស់បណ្តាញសង្គម ឆែកមើលពត៌មាននិងប្រើប្រាស់កម្មវិធីផ្សេងៗ
ដូចនេះមិនមើលរំលងការថែរក្សាភ្នែកនិងគន្លឹះមួយចំនួនទៀតដែលទាក់
ទងការគេចផុតពីផលប៉ះពាល់នៃការប្រើប្រាស់កុំព្យូទ័ររយះពេលយូរ
សូមអានការណែនាំដូចខាងក្រោម៖
នេះជាការស្រាវជ្រាវពីអង្គការAmerican Academy of Optometry
ដែលបានរកឃើញថាការមើលកញ្ចក់កុំព្យួទ័រលើសពីរបីម៉ោងអាចធ្វើឲ្យ
ភ្នែកយើងឈឺបានបន្តិចម្តងៗ
- កាត់បន្ថយការសំលឹងរយះពេលយូរ ដោយងាកភ្នែករបស់អ្នកចេញពីកញ្ចក់កុំព្យូទ័ររាល់ 20នាទីម្តង ដោយមើលរបស់អ្វីផ្សេងក្រៅពីកញ្ចក់កុំព្យូទ័រមួយភ្លេតប្រហែល20 វិនាទី បើមានរបស់ធម្មជាតិពណ៌បៃតងសំរាប់មើលរិតតែល្អ ។
- រក្សាកំរិតពន្លឺ កុំឲ្យខ្លាំពេកនិងកុំខ្សោយពេក ដែលលោកអ្នកគិតថាសមល្មមអាចមើលបានមិនប្រឹងមើលពេក មិនចាំងភ្នែកពេក ព្យាយាមដាក់រូបនៅលើអេក្រង់កុំព្យួទ័រមានពណ៌ប្រផេះ ល្អជាងពណ៌ស។
- ការសំលឹងឲ្យត្រង់ មិនអោនពេក មិនងើយពេក ទើបមិនធ្វើឲ្យប៉ះពាល់ឆ្អឹងខ្នង ផ្នែកខាងក្រោយ ការអង្គុយឲ្យត្រង់ខ្លួន ទើបមិនធ្វើឲ្យប៉ះពាល់ឆ្អឹងខ្នង និងការដាក់ប្រអប់ដៃដែលកាន់ Mouse ឲ្យស្មើរនឹងកែងដែ ធ្វើដូចនេះនិងមិនមានអារម្មណ៍ថាឈឺត្រង់កដៃ។
- បើសិនជាអាចអ្នកគួរប្រើប្រាស់នូវវែនតាសំរាប់ការពារពន្លឺ សំរាប់ប្រើប្រាស់ជាមួយកញ្ចក់កុំព្យូទ័រនិងទូរស័ព្ទ។
សំរាប់ការប្រប្រាស់ទូរស័ព្ទដៃវិញក៏សំខាន់ដែលព្រោះទូរស័ព្ទដៃគឺ
នៅ ក្បែរខ្លួនយើងច្រើនជាងកុំព្យូទ័រ អត្រា
ប្រើប្រាស់ទូរស័ព្ទដៃក៏ច្រើនជាងកុំព្យូទ័រដូចនេះហើយ
ចំនែកវិធីការពារក៏មិនសូវខុសគ្នាប៉ុន្មានទេ
អ្នកគួរគប្បីធ្វើការកាត់បន្ថយការខំសំលឹងមើលទូរស័ព្ទ ជិតពេក
យូរពេក ពន្លឺខ្លាំងពេក ឬការមើលបញ្ច្រាស់ថ្ងៃ
ហើយសូមប្រយ័ត្នផងនៅពេលដែលអ្នកកំពុងបើកបរ រឺឆ្លងថ្នល់។
Post a Comment