ធុញទ្រាន់ណាស់មែនទេ នៅពេលឃើញលោត Notifications ជាច្រើន ក្នុងកម្មវិធី
Facebook នៃ iPhone និង iPad របស់អ្នក ដែលវាមិនមែនជា Comment ឬក៏
Like ដែលអ្នកបានរំពឹងទុកនោះ? យើងអាចសន្និដ្ឋានបានថា
វាជាការរំខានមួយដែល ប្រិយមិត្តជាច្រើន មិនពេញចិត្ត
ហើយក៏ទើសទាល់នឹង Notification នៃ Game Request, App Request ឬ
Facebook Game ផ្សេងទៀតដែលបាន Send ចូលមកក្នុង Facebook account
របស់គេ។
បច្ចុប្បន្នមានហ្គេម និងកម្មវិធី Online
ជាច្រើនដែលតម្រូវឲ្យអ្នកប្រើប្រាស់ Send Request
ទៅកាន់មិត្តរបស់គេផ្សេងៗ នៅក្នុងបណ្តាញសង្គម Facebook ក្នុងការ
Unlocked Level របស់ Game ក៏ដូចជាផ្សព្វផ្សាយ Game Online
ទាំងនោះឲ្យមានអ្នកស្គាល់កាន់តែច្រើន។ ប៉ុន្តែការធ្វើបែបនេះ
វាជាបញ្ហាដ៏គួរឲ្យរំខាន ចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមយក្ស
Facebook មួយនេះ។
ក្នុងថ្ងៃនេះដែរខេមបូនឹងលើកយកវិធីសាស្រ្តមួយ ក្នុងការ Block នូវរាល់
Notification រំខានរបស់ Facebook Game និង App Request ក្នុងកម្មវិធី
Facebook របស់ iPhone និង iPad អ្នក។ ប្រិយមិត្តអាចធ្វើបាន
តាមការណែនាំខាងក្រោម៖
- បើកកម្មវិធី Facebook នៅក្នុង iPhone ឬក៏ iPad របស់អ្នក
- ចុចលើជម្រើស More button ដែលនៅផ្នែកខាងក្រោម
- ជ្រើសយក Setting
- នៅក្នុង Setting ជ្រើសយក Notification => Mobile Push
- រួចធ្វើការដោះធីកជម្រើស Application Request និង Application Invites
- Save Setting ជាការស្រេច
អ្នកក៏អាចអនុវត្តនូវវិធីសាស្រ្តមួយនេះ ក្នុងការបញ្ឈប់នូវ Notification
របស់ App ឬ Game និង Notification ផ្សេងៗទៀតដូចជាក្នុង Email, text,
message នៅលើ Facebook ដែលអ្នកមិនចង់ឲ្យវា Alert បានផងដែរ
ដោយគ្រាន់តែចូលទៅកាន់ Setting => Notification និងធ្វើការ
Config តាមដែលអ្នកចង់បាន។
ខេមបូសង្ឃឹមថា ប្រិយមិត្តទាំងអស់អាចបិទនូវរាល់ Notification រំខានទាំងនោះ បានសម្រេចទាំងអស់គ្នាណា ។
Post a Comment