តើអ្នកទាំងអស់គ្នាកំពុងតែប្រើប្រាស់ស្មាតហ្វូនមែនដែររឺទេ?
ប្រសិនបើមែននោះ
អ្នកគួរតែស្វែងយល់នូវរឿងសំខាន់ៗទាំងប្រាំបីយ៉ាងខាងក្រោមនេះ
ដែលអ្នកគួរតែអនុវត្តកុំបីខានឡើយ។
ប្រសិនបើអ្នកបានអនុវត្តចំណុចសំខាន់ៗខាងក្រោមនេះបាន
ការប្រើប្រាស់របស់ទូរស័ព្ទរបស់អ្នកនឹងកាន់តែមានភាពងាយស្រួល
និងមានសុវត្ថិភាពខ្ពស់ជាងមុនជាក់ជាមិនខាន។
ទូរស័ព្ទរបស់យើងម្នាក់ៗសុទ្ធតែផ្ទុកទៅដោយឯកសារសំខាន់ៗ រូបភាព
វីដេអូ និងរបស់ឯកជនច្រើនណាស់
ដែលសូម្បីតែមនុស្សជិតស្និទ្ធមិនគួរអោយប៉ះពាល់បានឡើយ។
ហេតុដូច្នេះហើយយើងគួរតែប្រើប្រាស់លេខសំងាត់ដើម្បីការពារមិនអោយ
អ្នកដទៃ រឺក៏អ្នកដែលរើសទូរស័ព្ទយើង អាចប្រើប្រាស់វាបាន។
2. កុំភ្លេចអាប់ដេត ពេលមាន Software ថ្មីៗ
ការអាប់ដេតគឺជារឿងចាំបាច់
ព្រោះអីកំណែអាប់ដេតថ្មីៗតែងតែដោះស្រាយបញ្ហាផ្សេងៗ
ហើយវាក៏ធ្វើអោយយើងងាយស្រួលក្នុងការប្រើប្រាស់ទូរស័ព្ទជាងមុន
ផងដែរ។ ហេតុដូច្នេះហើយនៅពេលទូរស័ព្ទយើងលោតសញ្ញាអោយអាប់ដេត
សូមរួសរាន់អាប់ដេតទៅ កុំបង្អង់យូរអី។
មនុស្សភាគច្រើនចូលចិត្តសាកទូរស័ព្ទគេតាមកុំព្យូទ័រ
ប៉ុន្តែអ្នកត្រូវដឹងថាថាមពលដែលបញ្ជូនពីកុំព្យូទ័រទៅកាន់
ទូរស័ព្ទគឺវាមានចំនួនតិចតួចប៉ុណ្ណោះ
មិនសមស្របតាមអ្វីដែលវាត្រូវការឡើយ។
ណាមួយទៀតធ្វើបែបនេះក៏ប៉ះពាល់ខ្លាំងទៅដល់ថ្មកុំព្យូទ័ររបស់
យើងដែរ។
4. ត្រូវឧស្សាហ៍ចម្លងរូបភាព ឯកសារ និងរក្សាទុកពត៌មានសំខាន់ៗផ្សេងៗ
ទូរស័ព្ទយើងសំបូរទៅដោយឯកសារសំខាន់ៗច្រើនណាស់ដែលមិនអាចបាត់បង់បាន
ឡើយ ចុះបើថ្ងៃមួយវាជ្រុះបាត់ រឺក៏មានចោរលួច
តើយើងអាចទាញយកឯកសារទាំងនោះមកវិញបានដោយរបៀបណា?
ហេតុដូច្នេះហើយអ្នកត្រូវឧស្សាហ៍ចម្លងរូបភាព វីដេអូ
ឯកសារសំខាន់ៗផ្សេងៗទុកលើកុំព្យូទ័រ រឺទុកលើអាកាស (Dropbox, iCloud,
Google Drive …) ដើម្បីមានសុវត្ថិភាព។
ការប្រើប្រាស់ទូរស័ព្ទរហូតដល់ឡើងកំដៅ គឺជារឿងធម្មតា
ប៉ុន្តែបើអ្នកនៅតែប្រើទាំងវានៅក្តៅ មិនអោយវាសម្រាក
ទូរស័ព្ទអ្នកអាចនឹងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាមានបញ្ហាថ្ម
ឆ្លងកំដៅទៅលើអេក្រង់អាចអោយខូច ផ្នែកត្រង់ណាមួយនៃទូរស័ព្ទខូច
រឺក៏អាចផ្ទុះឆេះទូរស័ព្ទ។
6. ត្រូវថែរក្សាអេក្រង់ទូរស័ព្ទអោយបានល្អបំផុត
អេក្រង់ទូរស័ព្ទគឺជាផ្នែកមួយដែលអ្នកគួរតែយកចិត្តទុកដាក់បំផុត
ព្រោះអីប្រសិនបើប្រេះបែកនោះ
យើងត្រូវចំណាយលុយរាប់រយដុល្លារដើម្បីផ្លាស់ប្តូរថ្មី
ហើយទូរស័ព្ទខ្លះគ្មានអេក្រង់់ផ្លាស់ប្តូរផង។
ហេតុដូច្នេះហើយដើម្បីបង្ការមិនអោយជួបបញ្ហានេះ
អ្នកគួរតែប្រើស្រទាប់ការពារណាមានភាពរឹងមាំ
រឺក៏ប្រើជាស្រោមមាន Cover ពីលើក៏បាន។
ការពារទូរស័ព្ទអ្នកអោយបានពីការចូលទឹក រឺកន្លែងត្រជាក់ខ្លាំង
ព្រោះអីទឹកអាចបំផ្លាញគ្រឿងគ្រៅរបស់ទូរស័ព្ទអ្នកបាន
ដូចជាឆ្លងភ្លើង ខូចអ៊ីសេ បញ្ហាដល់ថ្ម និងអេក្រង់ជាដើម។
យោបល់ល្អសម្រាប់អ្នកបានជ្រុះទូរស័ព្ទចូលទឹក អ្នកគួរដោះថ្ម
រឺសន្ទះទូរស័ព្ទចេញ និងត្រាំអង្ករអោយបានបីបួនថ្ងៃ
ដើម្បីអោយវាអស់ជាតិទឹក
នេះប្រសិនបើអ្នកមិនចង់ចំណាយលុយទៅហាងអោយគេជួសជុលអោយ។
8. កុំតម្លើងកម្មវិធី រឺក៏ហ្គេមចេញពីវេបសាយ រឺប្រភពដែលអ្នកមិនស្គាល់ច្បាស់
នាពេលបច្ចុប្បន្ននេះ
កម្មវិធីក្លែងក្លាយជាច្រើនកំពុងតែបន្លំខ្លួនលើអ៊ីនធឺណេត
ហើយប្រសិនបើយើងច្រឡំតម្លើងវាដាក់លើទូរស័ព្ទអ្នក
នោះវានឹងអាចផ្តល់បញ្ហាអោយអ្នកបាន។
កម្មវិធីបោកប្រាស់នោះភាគច្រើនជាកម្មវិធី Hack ( Clash of Clan, Hay
day …)។
ទាំងនេះគ្រាន់តែជាការយល់ឃើញរបស់យើងប៉ុណ្ណោះ
ដូច្នេះហើយប្រសិនបើអ្នកយល់ស្របថាវាសមហេតុផល
ហេតុដូច្នេះហើយសូមអនុវត្តវាទាំងអស់គ្នា
ដើម្បីអោយការប្រើប្រាស់ទូរស័ព្ទយើងកាន់តែមានភាពងាយស្រួល
និងមានសុវត្ថិភាពខ្ពស់ជាងមុន។
Post a Comment