Facebook
បានធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានភាពឈឺក្បាលជាខ្លាំងក្នុងការ
ផ្លាស់ប្តូរថ្មីមួយ ពោលអ្នកដែលប្រើប្រាស់ទូរស័ព្ទ
រឺថេប្លេតត្រូវតម្លើងកម្មវិធី Messenger ដើម្បីបើកមើល រឺសរសេរសារ
ដោយមិនអាចប្រើជាមួយកម្មវិធីទោលដូចលើកមុននោះទេ។
ការផ្លាស់ប្តូរនេះធ្វើអោយមនុស្សជាច្រើនមានភាពនឿយហត់ណាស់
ព្រោះអីយើងត្រូវបិទបើកកម្មវិធីចុះឡើងៗ
ដែលចំណាយពេលវេលាឥតប្រយោជន៍។ ជាក់ស្តែង Facebook
មិនបានលុបមុខងារបើកមើលសារនៅលើកម្មវិធីខ្លួននោះទេ
ពោលខ្លួនគ្រាន់តែបិទវាមិនអោយដំណើរការតែប៉ុណ្ណោះ
ហេតុដូច្នេះហើយយើងមានវិធីដ៏ពិសេសមួយដែលអាចបើកវាអោយដំណើរ
ការវិញបាន។
តម្រូវការ និងរបៀបធ្វើ
គូសបញ្ជក់ផងដែរថា វិធីនេះអាចនឹងប្រើប្រាស់លែងបាននៅក្នុងថ្ងៃអនាគត
ព្រោះ Facebook អាចបិទចោលបាន។
ហេតុដូច្នេះហើយបើអ្នកធុញទ្រាន់ក្នុងការប្រើប្រាស់កម្មវិធី
Messenger ហើយចង់សរសេរ បើកមើលសារដោយផ្ទាល់លើកម្មវិធី Facebook
នោះគួរតែសាកល្បងវិធីនេះនៅថ្ងៃនេះភ្លាមទៅ។
- ទូរស័ព្ទ រឺ ថេប្លេត Android ដែលបានប្រើប្រាស់កម្មវិធី Facebook ជំនាន់ចុងក្រោយគេបង្អស់ (អាចអាប់ដេតបានតាម Playstore)
- លុបកម្មវិធី Messenger ចោលសិន
- ដោនឡូដកម្មវិធីមួយនេះ រួចហើយតម្លើងវាទៅលើទូរស័ព្ទអ្នក
- សាកល្បងបើកមើលសារដោយផ្ទាល់លើកម្មវិធី Facebook ទៅមើលថាតើវាដូចដើមវិញហើយរឺនៅ? ឥលូវនេះយើងអាចបើកមើលសារ និងសរសេរដោយផ្ទាល់លើកម្មវិធី Facebook ហើយ មិនចាំបាច់ប្រើប្រាស់កម្មវិធី Messenger ទៀតនោះទេ។
Post a Comment